ប្រើ​​កម្លាំង​​ខួរ​ក្បាល​ច្រើន​​ កាត់​បន្ថយ​​ជំងឺ​​វង្វេង​វង្វាន់

តាមការស្រាវជ្រាវ បានឲ្យដឹងថា មនុស្សដែលប្រើប្រាស់ប្រព័ន្ធខួរក្បាលច្រើន ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដូចជា ការអានសៀវភៅ ការគិតលេខ ការ សរសេរអត្ថបទ លេងហ្គេម …ជាដើម ជួយកាត់បន្ថយជំងឺវង្វេងវង្វាន់ ក្នុងសំណុំខួរក្បាលបាន។ លោកវេជ្ជបណ្ឌិត វិលៀម ចាស្ទីស មកពីសាកល វិទ្យាល័យប៊ែគ្លី កាលីហ្វនីញ៉ា បានអះអាងថា ក្រុមមនុស្សដែលប្រើកម្លាំងប្រាជ្ញា ពួកគេអាចពន្យារការវិវត្តន៍នៃជំងឺវង្វេងវង្វាន់ បានល្អជាងមនុស្សដែលមិនសូវប្រើប្រាស់កម្លាំងប្រាជ្ញា។ បច្ចុប្បន្នពុំទាន់មានថ្នាំណា អាចព្យាបាលជំងឺវង្វេងវង្វាន់ ដែលកំពុងកើតលើមនុស្សវ័យចំណាស់ប្រមាណ៣៦លាននាក់ នៅទូទាំងពិភពលោកបានទេ៕

ប្រភព៖ iknow

  • ប្រើ​​កម្លាំង​​ខួរ​ក្បាល​ច្រើន​​ កាត់​បន្ថយ​​ជំងឺ​​វង្វេង​វង្វាន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: