WHO ថា​ ផ្សែង​ម៉ាស៊ូត​បង្ក​មហារីក

ទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវមហារីក (IARC) ដែលជាផ្នែកមួយនៃអង្គការសុខភាពពិភពលោក (WHO) បានរកឃើញ ថ្មីៗនេះថា ផ្សែងម៉ាស៊ូតជាមូលហេតុបង្កដ៏ជាក់លាក់ចំពោះជំងឺមហារីក។ ការរកឃើញថ្មីនេះផ្អែកចម្បងលើការស្រាវជ្រាវលើកម្មកររុករករ៉ែ កម្មករផ្លូវដែក និងអ្នកបើកបររថយន្តដឹកទំនិញ។កាលពីពេលកន្លងទៅ ក្រុមស្រាវជ្រាវខាងលើធ្លាប់បានចាត់ចំណាត់ថ្នាក់ផ្សែងម៉ាស៊ូតថា ប្រហែលជាមូលហេតុដែលបង្កមហារីកម្ដងហើយដែរ។ តែពេលនេះ អំណះអំណាងថ្មីបានបង្ហាញយ៉ាងច្បាស់ថា ផ្សែងម៉ាស៊ូតជាមូលហេតុបង្កមហារីក ហើយអ្នកដែលធ្វើការនៅកន្លែងដែលពាក់ព័ន្ធនឹងផ្សែងនេះអាចមានលទ្ធភាពមានមហារីកសួតរហូតដល់ ៤០% ឯណោះ។ក្រុមអ្នកស្រាវជ្រាវបានស្នើឲ្យនៅឆ្ងាយពីផ្សែងម៉ាស៊ូតកាន់តែតិចតាមដែលអាចធ្វើទៅបាន ព្រោះការនៅជាមួយផ្សែងប្រភេទនេះកាន់តែច្រើន ឱកាសក្នុងការវិវត្តន៍មហារីកក៏មានច្រើនដូចគ្នា៕

ប្រភព៖ iknow

  • WHO ថា​ ផ្សែង​ម៉ាស៊ូត​បង្ក​មហារីក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: