ស៊ុន ណា​រី​ម៉ូ​នី​កា ត្រៀម​ទៅ​បារាំង​វិញ

Videos


រាល់ពេលមានពិធីជួបជុំមិត្តភក្តិសិល្បៈតែងតែមានវត្តមានអ្នកនាង ស៊ុន ណារីម៉ូនីកា ចូលរួមជានិច្ច ជាពិសេសនៅក្នុងឆ្នាំនេះ អ្នកនាង ស៊ុន ណារីម៉ូនីកា ស្នាក់នៅស្រុកខ្មែរយូរបំផុត រហូតមានពត៌មានថា អ្នកនាង ស៊ុន ណារីម៉ូនីកា មិនត្រឡប់ទៅរស់នៅប្រទេសបារាំងវិញ ដូចកាលពីដប់ឆ្នាំមុនទៀតទេ ។ទោះជាមានពត៌មានបែបនេះក្តី អ្នកនាង ស៊ុន ណារីម៉ូនីកា បានបញ្ជាក់ប្រាប់ថា អ្នកនាងនៅតែចេញចូលទៅ ប្រទេសបារាំងនិងមកស្រុកខ្មែរដូចដើម គ្រាន់តែមួយរយៈពេលនេះ អ្នកនាងរវល់ការងារនៅក្នុងស្រុកខ្មែរច្រើន ទើបមិនទាន់មានពេលវេលាត្រឡប់ទៅប្រទេសបារាំងវិញ ។

ស៊ុន ណា​រី​ម៉ូ​នី​កា ត្រៀម​ទៅ​បារាំង​វិញ

នៅថ្ងៃទី ០៨ ខែមិថុនាខាងមុខនេះ អ្នកនាងនឹងឡើងយន្តហោះត្រឡប់ទៅប្រទេសបារាំងវិញ ហើយដើម្បីបំពេញការងារមួយចំនួន ។ អ្នកនាង ស៊ុន ណារីម៉ូនីកា នឹងត្រឡប់មកស្រុកខ្មែរសារជាថ្មីម្តងទៀត នៅជិតបំណាច់ខែមិថុនា ពីព្រោះអ្នកនាងមានការងារជាច្រើនត្រូវធ្វើ និង ដើម្បីចូលរួមពិធីមង្គលការមិត្តភក្តិ និង ពិធីផ្សេងៗទៀត ដែលបានគ្រោងទុក ។

ស៊ុន ណា​រី​ម៉ូ​នី​កា ត្រៀម​ទៅ​បារាំង​វិញ