សាមសុង Galaxy S7 edge Pink Gold កំពុងតែមាន ភាពទាក់ទាញខ្លាំងនៅកម្ពុជា

ភ្នំពេញ៖ អ្នកគាំទ្រទូរស័ព្ទដៃម៉ាកសាមសុង ជាច្រើននាក់បានមកទិញទូរស័ព្ទសាមសុង Galaxy S7 edge Pink Gold ដែលជាទូរស័ព្ទស៊េរីថ្មីទើបចេញលក់ក្នុងទីផ្សារ។

ដោយទទួលបានការគាំទ្រយ៉ាងសម្បើមពីសំណាក់អតិថិជនចំពោះ Galaxy S7 edge និង S7 លើសពីការរំពឹងទុក បន្ទាប់ពីដាក់លក់ផ្លូវការកាល ពីចុងខែមីនាកន្លងមក ក្រុមហ៊ុនសាមសុង បាននាំមកនូវជំរើស ដ៏ទាន់សម័យមួយ ទៀតតាមរយ: Galaxy S7 edge Pink Gold ។ មានប្រទេសតែមួយចំនួនតូចប៉ុណ្ណេាះដែលមានអទិភាព លក់ទូរស័ព្ទស៊េរីនេះ ដោយក្នុងនោះគឺមានប្រទេកម្ពុជាយើងផងដែរ។

លោក ឆែ សុខឡេង ប្រធានផ្នែកផ្សព្វផ្សាយរបស់សាមសុងថៃ អេឡិចត្រូនិច ប្រចាំប្រទេកម្ពុជាបាន ឲ្យដឹងថា៖« ចំនួនអតិថិជនដែលមកទិញ គឺមានច្រើនជាងការរំពឹងទុកទៅទៀត ហើយយើងក៏ ទទួលបានមតិវិជ្ជមានពីអតិថិន ជាច្រើនចំពេាះទូរស័ព្ទពណ៌ផ្កាឈូកមាសនេះ។ »
លោក ឆែ សុខឡេង បានបញ្ចាក់បន្ថែមទៀតថា៖«យើងជឿជាក់ថាប្រណីតភាព និងសម្រស់ទ្វេដង របស់ទូរស័ព្ទ Galaxy S7 edge Pink Gold នឹងនាំមកនូវភាពស៊ីវីល័យដល់អ្នកប្រើប្រាស់ និងរឹតតែទទួលបានការគាំទ្រពីអតិថិជន កម្ពុជាជាមិនខាន ។ ដូចដែលលោកអ្នកឃើញ ស្រាប់មានអតិថិន ជាច្រើនបានមកទិញទូរស័ព្ទ Galaxy S7 edge Pink Gold នៅថ្ងៃនេះ ក៏ដូចជាការកក់ទុកមុនក្នុងរយ:១សប្តាហ៍កន្លងមក។ » 

ទូរស័ព្ទ Galaxy S7 edge Pink Gold នេះ ក៏ដូចជាទូរស័ទ្ទ Galaxy S7 edge និង S7 សុទ្ធតែអាចការពារការជ្រាបទឹក ដោយមានប្រព័ន្ធការពារនៅខាងក្នុងទូរស័ព្ទតែម្តង ហើយ Galaxy S7 edge មានដាក់នូវshortcut ដែលអតិថិជន អាចប្រើកម្មវិធីសំខាន់ៗដូចជា អុីម៉ែល ថតselfie ថតpanorama និងប្រើកម្មវិធីផ្សេងៗបានយា៉ងសាមញ្ញភ្លាមៗ។ 

អតិថិជនទិញទូរស័ព្ទសាមសុង Galaxy S7 edge Pink Gold នឹងទទួលបានអង្គចងចាំ 64 GB ដែល ចែកជូនរហូតដល់អស់ពីស្តុក មិនតែប៉ុណ្ណេាះក៏មានការថែមជូននូវសុីម Cellcard រហូតដល់ថ្ងៃទី30 មិថុនា ឆ្នាំ2016 ដែលមានទឹកប្រាក់ $360 សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធ និង អុីធឺណែត 3GB។ ម្យ៉ាងវិញទៀតអតិថិជនក៏អាចទិញ ទូរស័ព្ទនេះតាមរយៈការបង់រំលស់ជាមួយធនាគារឯកទេស AEON ដោយអត្រាការប្រាក់ 0% រហូតដល់ចុង ខែកក្កដា ឆ្នាំ 2016ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត