នារីវ័យក្មេងម្នាក់សុំឲ្យមនុស្សបាញ់នាងនឹងព្រួញ ដើម្បី​រៃ​អង្គាស​​ប្រាក់​ព្យាបាល​ជំងឺ​មហារីក​បង​ស្រី​ខ្លួន

នារីវ័យក្មេងម្នាក់នៅក្នុងប្រទេសចិន បរាជ័យក្នុងរៃអង្គាសប្រាក់ ដើម្បីយកមកព្យាបាលជំងឺមហារីកបងស្រីរបស់ខ្លួន, បានសម្រេចចិត្តប្រគល់ខ្លួននាងផ្ទាល់ ធ្វើជា”ផ្ទាំងស៊ីបមនុស្ស”ចំពោះជនចម្លែកៗ ដើម្បីដោះដូរប្រាក់ ១.៥០ ដុល្លារ ក្នុង១ផ្លែព្រួញ ។

នារីវ័យក្មេងម្នាក់សុំឲ្យមនុស្សបាញ់នាងនឹងព្រួញ ដើម្បី​រៃ​អង្គាស​​ប្រាក់​ព្យាបាល​ជំងឺ​មហារីក​បង​ស្រី​ខ្លួន

ទោះជាយ៉ាងណា មុនពេលនរណាម្នាក់បានឱកាសបាញ់នារីខាងលើដែលមានឈ្មោះថា Ji Jianli អាយុ ២១ ឆ្នាំ, ប៉ូលីសបាននាំយកនាងចេញពីផ្លូវ ។

មនុស្សដែលដើរឆ្លងកាត់បរិវេណ Wulian ក្នុងទីក្រុង Hangzhou កាលពីរសៀលថ្ងៃចន្ទ, បានទូរស័ព្ទហៅប៉ូលីស នៅពេលពួកគេបានឃើញ Jianli កំពុងឈរនៅជាប់នឹងស្លាកសញ្ញាមួយសរសេរថាៈ “ផ្ទាំងស៊ីបមនុស្សសម្រាប់ប្រាក់ ១០ យ៉ន់ ក្នុង១ព្រួញៗ” ។

នៅលើស្លាកសញ្ញា, នាងក៏បានសរសេរនូវគណនីធនាគារ និងព័ត៌មានគណនីលុយអេឡិចត្រូនិករបស់នាង ។ ប៉ូលីសបាននាំយកនាងចេញ ព្រោះពួកគេបារម្ភពីសុវត្ថិភាពរបស់នាង ។

Jianli បានបញ្ចេញថា សកម្មភាពរបស់នាង គឺធ្វើឡើងក្នុងបំណងប៉ុនប៉ងដោយអស់សង្ឃឹម ដើម្បីរៃអង្គាសប្រាក់ សម្រាប់យកមកព្យាបាលជំងឺមហារីកឈាមបងស្រីរបស់នាង ។

គ្រួសាររបស់ Jianli បានកំពុងជំពាក់បំណុលយ៉ាងច្រើន ចាប់តាំងពីបងស្រីរបស់នាងត្រូវបានវិនិច្ឆ័យកើតជំងឺមហារីកនេះអស់រយៈពេល ២, ៣ ឆ្នាំ កន្លងមកនេះ ។ តម្លៃសម្រាប់ព្យាបាលគឺប្រហែល ៥០០,០០០ យ៉ន់ (៧៦,០០០ ដុល្លារ) ។

Jianli និងម្តាយអាយុ ៤២ ឆ្នាំ របស់នាង គឺជាអ្នកធ្វើការរកស៊ីនៅក្នុងគ្រួសារ បន្ទាប់ពីឪពុករបស់នាងលាចាកលោកកាលពីឆ្នាំទៅ ៕
នារីវ័យក្មេងម្នាក់សុំឲ្យមនុស្សបាញ់នាងនឹងព្រួញ ដើម្បី​រៃ​អង្គាស​​ប្រាក់​ព្យាបាល​ជំងឺ​មហារីក​បង​ស្រី​ខ្លួន

  • នារីវ័យក្មេងម្នាក់សុំឲ្យមនុស្សបាញ់នាងនឹងព្រួញ ដើម្បី​រៃ​អង្គាស​​ប្រាក់​ព្យាបាល​ជំងឺ​មហារីក​បង​ស្រី​ខ្លួន已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:វប្បធម៌