រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

សាកសពកូនខ្លាយ៉ាងតិចចំនួន ៤០ក្បាល ត្រូវបានគេរកឃើញនៅព្រឹកថ្ងៃពុធនេះ ក្នុងវត្តចិញ្ចឹមខ្លា Tiger Temple ដែលកំពុងកើតរឿងដ៏ចម្រូងចម្រាស់អស់រយៈពេលជាយូរមកហើយ។

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

សាកសពកូនខ្លាត្រូវគេដាក់តម្រៀបគ្នាជាជួរ ដែលមើលទៅហាក់ដូចជាត្រូវគេទើបសម្លាប់ថ្មីៗនេះ រួមទាំងសត្វកម្រផ្សេងទៀត។ រូបថតមុនដំបូងគេត្រូវបានអ្នកថតរូបប្រចាំទីក្រុងបាងកកលោក Dario Pignatelli បង្ហោះនៅលើបណ្ដាញសង្គម Twitter ដោយរៀបរាប់ថាលោកបានថតនៅម៉ោង ១០៖៣០ព្រឹកនេះ និងមានសាកសពកូនខ្លាចំនួន៤០ក្បាល។

ក្រៅពីសាកសពគេឃើញមានពោះវៀនសត្វ ស្នែងក្ដាន់ ជ្រូកព្រៃ និងលលាដ៍គោ។ វត្តចិញ្ចឹមខ្លាឬ ហៅ Tiger Temple នេះ ត្រូវបានសកម្មជនសត្វព្រៃចោទប្រកាន់ពីការរំលោភបំពាន និងជួញដូរខ្លាខុសច្បាប់ជាយូរមកហើយ ប៉ុន្តែចៅអធិការវត្តធ្លាប់បដិសេធដាច់អហង្ការដែរ។

ប្រសិនបើសាកសពកូនខ្លាទាំងអស់ត្រូវបានខាងវត្តសម្លាប់ពិតមែន នោះការចោទប្រកាន់របស់សកម្មជននឹងត្រឹមត្រូវ ពាក់ព័ន្ធនឹងអំពើខុសច្បាប់ ចិញ្ចឹមខ្លាដើម្បីផលចំណេញ និងជួញដូរសត្វ។

ការរកឃើញខាងលើ កើតឡើងចំពេល ដែលអាជ្ញាធរសត្វព្រៃថៃ បើកប្រតិបត្តិការថ្ងៃទី៣ ចាប់យកសត្វខ្លាទាំងបង្ខំពីវត្តទៅដាក់សួនសត្វមួយចំនួន ក្នុងចំណោមសត្វទាំង១៤៧ក្បាល។

វត្ត  Pha Luang Ta Bua Yanasampanno ធ្លាប់ជំទាស់ពីការស្នើរបស់នាយកដ្ឋានសួនសត្វជាតិ ឲ្យបញ្ជូនខ្លាចេញពីវត្តជាច្រើនលើកច្រើនសារហើយ។ នៅត្រឹមថ្ងៃច័ន្ទកន្លងទៅ ក្រុមអាជ្ញាធរបានចុះអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ឲ្យរើខ្លាចេញពីវត្ត ទោះចៅអធិការវត្តមិនព្រមក្ដី។ ឯមេធាវីការពារក្ដីឲ្យវត្ត Tiger Temple គេមិនអាចទាក់ទងបាននៅឡើយទេ ជុំវិញបញ្ហានេះ។

ចាប់តាំងពីថ្ងៃចន្ទមកគេបានយកខ្លាធំៗចេញពីវត្តចំនួន ៥០ក្បាល ដោយថ្ងៃចន្ទ ៧ក្បាល និងថ្ងៃអង្គារ ៤៣ក្បាល  ទៅកាន់ស្ថានីយសិក្សាស្រាវជ្រាវសត្វព្រៃនៅខេត្តរាជបុរី។ អ្នកទេសចរធ្លាប់ចូលកម្សាន្តក្នុងវត្តត្រូវគេហាមទាំងអស់៕

រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា

ប្រភព៖ sabay

  • រក​ឃើញ​សាកសព​កូន​​ខ្លា​​រាប់​សិប​ក្បាល​​​ នៅ​​វត្ត​​​ថៃ​ល្បី​​ចិញ្ចឹម​ខ្លា已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: