ទឹកជំនន់​ជន់​លិច​ភាគ​ខាងជើង ​ប្រទេស​បារាំង

ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅទីក្រុងប៉ារីស ក្នុងកំឡុងពេលជាង ២សប្តាហ៍ដោយឥតឈប់ឈរ បណ្ដាលមានការលិចលង់ជាច្រើនកន្លែងនៅភាគខាងជើង នៃប្រទេសបារាំង។

ទឹកជំនន់​ជន់​លិច​ភាគ​ខាងជើង ​ប្រទេស​បារាំង

រន្ទះបាញ់ បានធ្វើឲ្យមនុស្ស ១១នាក់រងរបួស នៅក្នុងឧទ្យានប៉ារីស កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដែលភាគច្រើនជាកុមារ។

សេវាសង្គ្រោះបន្ទាន់ក្នុងប្រទេសត្រូវបានហៅចូល ពីសំណាក់ប្រជាពលរដ្ឋ ប្រមាណជា ៤ ៥០០ដង កាលពីល្ងាចថ្ងៃច័ន្ទ រហូតដល់ព្រឹកថ្ងៃអង្គារ៍ ក្នុងកំឡុងពេល ដែលប្រជាជនរាប់រាយនាក់ត្រូវបានជម្លៀស។

អាកាសធាតុដ៏អាក្រក់នេះ ត្រូវបានបង្កឡើងនៅតំបន់មួយចំនួននៅអឺរ៉ុប ជាច្រើនថ្ងៃមកហើយ។

ទឹកជំនន់​ជន់​លិច​ភាគ​ខាងជើង ​ប្រទេស​បារាំង

គួរបញ្ជាក់ដែរថា កាលពីឆ្នាំ១៩១០ ប្រទេសបារាំងបានជួបនឹងព្រឹត្តិការណ៍ទឹកជំនន់ដ៏អាក្រក់នេះម្ដងរួចមកហើយ ដែលមានកម្ពស់ទឹកខ្ពស់បំផុត ៨.៦២ម៉ែត្រ និងតំបន់មួយចំនួនមានកម្ពស់ជាមធ្យមប្រមាណ ៦ម៉ែត្រ៕

ប្រភព៖ sabay