CNRP​ ថានឹងអាច​ហៅពលរដ្ឋ​ដែលផ្តិតមេដៃ​មកជួបជុំគ្នានៅភ្នំពេញ

រាជធានីភ្នំពេញ ៖​ ក្រុមតំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ(CNRP)​បានចេញសេចក្តីថ្លែង​ការណ៍មួយ​នៅរសៀលថ្ងៃទី០១ មិថុនា​នេះ ​ដោយប្រកាសថានឹង​អាចអញ្ជើញប្រជាពលរដ្ឋពីបណ្តារាជធានី​-ខេត្តនានាដែលបានផ្តិតមេ​ដៃសុំព្រះរាជ​អន្តរាគមន៍ពីព្រះ​មហាក្សត្រ ​មកជួបជុំគ្នានៅរាជធានីភ្នំពេញ​ ដើម្បីបង្ហាញពី​ការគំាទ្រខ្លឹមសារនៃញ្ញត្តិដាក់​ថ្វាយព្រះមហាក្សត្រកាលពីថ្ងៃទី៣០ ឧសភា ​២០១៦​ ​ដោយផ្ទាល់ ​ប្រសិនបើមានការចំាបាច់ ។

ជាការកត់សម្គាល់​ សេចក្តីថ្លែងការណ៍របស់​ក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ​នាពេលនេះ ​បានធ្វើឡើងបន្ទាប់ពី​រាជរដ្ឋាភិបាល​​បានសម្រេចប្រគល់​ភារកិច្ចជូនសម្តេចក្រឡាហោម ​ស ខេង ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្រាវជ្រាវ​ស្នាមមេដៃរបស់​ប្រជាពលរដ្ឋដែលគំាទ្រ​ខ្លឹមសារញ្ញត្តិរបស់​គណបក្សសង្រ្គោះជាតិ​ដាក់ថ្វាយព្រះមហាក្សត្រ​ខ្មែរនរោត្តម​សីហមុនី​ដើម្បីសុំព្រះរាជ​អន្តរាគមន៍ក្នុង​សំណុំរឿងលោក​ កឹម​ សុខា​ និងដោះលែងអ្នកទោសនោះ ៕