គណៈមេធាវី​ត្រៀម​មេធាវី​៦​នាក់ ការពារ​លោក​មេធាវី ពេ​ជ រតនា

រាជធានី​ភ្នំពេញ ៖ ប្រភព​ពី​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០១ មិថុនា​នេះ​ថា គណៈមេធាវី​បាន​ត្រៀម​មេធាវី​ចំនួន​០៦​នាក់ ដើម្បី​ការពារ​លោក​មេធាវី ពេ​ជ រតនា ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) ឃាត់ខ្លួន​ពាក់​ព័​ន្ឋ​នឹង​អំពើ​ពុក​រលួយ​កាលពី​ថ្ងៃ​ទី​៣១ ឧសភា​ម្សិលមិញ ។

ដោយឡែក​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​វិញ មក​ដល់​វេលា​ម៉ោង​៤​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​០១ មិថុនា​នេះ​ដែរ ACU មិន​ទាន់​បញ្ជូន​លោក​មេធាវី ពេ​ជ រតនា មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​នៅឡើយ​ទេ ៕