បែកធ្លាយ! ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាប

ថៃ៖ ប្រិយមិត្តមួយចំនួនប្រហែលជា ធ្លាប់បានទទួលទានយ៉ាងឆ្ងាញ់ពិសានូវបង្អែមលតឈឹន រួចមកហើយ។ ដោយឡែកក្រឡេកមកមើល នៅក្នុងផ្សារលក់ដូរមួយកន្លែង ក្នុងស្រុក Hat Yai ខេត្ត Songkhla ប្រទេសថៃឯណោះវិញ រូបភាពមួយចំនួនត្រូវបានគេបង្ហោះផ្សាយ ដែលបង្ហាញពីតាំងផលិតលក់លតឈឹន គ្មានអនាម័យត្រឹមត្រូវ និងបច្ចុប្បន្នត្រូវបានមន្រ្តីជំនាញថៃ ចុះធ្វើការបង្គ្រាបរួចហើយ និងណែនាំផងដែរ។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីពេលថ្មីៗកន្លងទៅនេះ រូបភាពជាច្រើនសន្លឹកត្រូវបានថត បង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយជនមិនស្គាល់មុខ បង្ហាញពីទីតាំងផលិតនិងស្តុកលក់អាហារសម្រន់ ដែលគេស្គាល់ថាជាបង្អែមលតឈឹន ដែលល្បីទាក់ទងជាមួយនឹងពាក្យចចាមអារ៉ាមថា ការផលិតគ្មានអនាម័យត្រឹមត្រូវ និងរក្សាទុកក្នុងធុងកខ្វក់ ជាហេតុអាចបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រភពបន្តទៀតថា ក្រោយពីបែកធ្លាយរូបភាព ទាំងអស់នោះមក មហាជនជាច្រើនមានការអាក់អន់ចិត្ត ខឹងសម្បារជាខ្លាំង និងបានថ្កោលទោសអ្នករកស៊ីផលិតលក់ នូវអាជីរកម្មធ្វើលតឈឹនយ៉ាងចាស់ដៃផងដែរ។ ព្រមជាមួយគ្នាដែរ មតិមហាជនជាច្រើនក៏បានធ្វើការស្នើសុំ ទៅខាងមន្រ្តីជំនាញ គួរណាស់ត្រូវបានអនុម័តឲ្យបានត្រឹមត្រូវ ទាក់ទងទៅនឹងផ្នែកអនាម័យ ដែលមានសុវត្ថិភាពល្អជាងនេះ មុនអនុញ្ញាតឲ្យបើកអាជីវកម្មរកស៊ីផងដែរ។

ទន្ទឹមនឹងនោះផងដែរ បើតាមព័ត៌មានក្នុងស្រុកបានធ្វើការចេញផ្សាយ ទាក់ទងនឹងករណីបង្អែមលតឈឹននេះ បច្ចុប្បន្នអភិបាលក្រុង Hat Yai គឺលោក Prai Pattano បានមានប្រសាសន៍ឲ្យដឹងថា «យើងមិនទាន់អាចកំណត់ទីតាំង ទីកន្លែង តាមរយៈរូបភាពនេះបានឡើយ។ ប៉ុន្តែយ៉ាងណាមិញមិញ ខាងពួកយើងនឹងបញ្ជូនក្រុមមន្រ្តីសុខាភិបាល ដើម្បីចុះត្រួតពិនិត្យទីផ្សារទាំងអស់ ដើម្បីឲ្យដឹងប្រាកដថា តើការផលិតនោះពិតជាមាន ឬគ្មានអនាម័យ និងស្តង់ដាត្រឹមត្រូវ  ឬមិនត្រឹមត្រូវផងដែរ»៕

{Update} អត្តបទចេញផ្សាយចុងក្រោយ៖

សម្រាប់រឿងរ៉ាវបន្ថែមទាក់ទងនឹងលតឈឹនដដែលនេះ បើតាមប្រសាសន៍របស់លោកអភិបាល Prai Pattano ក្រោយពីបានចុះធ្វើការស៊ើបអង្កេត ជាមួយមន្រ្តីជំនាញលើករណីផលិតផល លតឈឹនគ្មានអនាម័យនេះដែរ បានឲ្យដឹងថា រូបភាពដែលថតយកទៅបង្ហោះចែកចាយចូល ទៅក្នុងប្រព័ន្ធផ្សាយសង្គមនោះ គឺបានថតចេញផ្សារ Fresh Market Plaza 3 ដែលម្ចាស់អ្នកលក់ ត្រូវបានគេកំណត់អត្តសញ្ញាណបានថា ឈ្មោះ Somsak Remsri-ngam អាយុ៥០ឆ្នាំ ដោយសង្កេតឃើញថា ការរក្សាទុកលតឈឹនក្នុងធុងនោះ ពិតជាគ្មានអនាម័យត្រឹមត្រូវប្រាកដមែន។

ក្រោយមកលោកអភិបាល Prai Pattano ក៏បានធ្វើការព្រមាន និងត្រូវធ្វើយ៉ាងណាមានការរក្សាទុកក្នុងធុងដែលល្អ មានគម្រប និងអនាម័យត្រឹមត្រូវ ហាមដាច់ខាតលាយសារធាតុផ្អែម ឬមេស្ករគីមី ដែលប៉ះពាល់ដល់សុខភាពអ្នកទទួលទាន បើមិនដូចច្នោះទេ នឹងត្រូវរងការពិនិយ ផ្តន្ទាទោសតាមច្បាប់ និងបិទអាជីវកម្មរកស៊ីតែម្តង ៕ 

ប្រភព៖  | 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីស្រដៀងគ្នានេះដែរ ជាក់ស្តែងតាមប្រភពបានឲ្យដឹងថា យោងតាមសេចក្តីរាយការណ៍មួយ តាមរយៈទំព័រហ្វេសប៊ុកផេក Rich Infinity បានធ្វើការបង្ហោះចែករំលែករូបភាព ទិដ្ឋភាពនៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅក្នុងស្រុក Kaeng Khoi ខេត្ត Saraburi ប្រទេសថៃ ដែលគេដឹងថាជាទីតាំងរកស៊ីលួចលាក់ខុសច្បាប់ របស់ពីរនាក់ប្តីប្រពន្ធមួយគូ ដើម្បី

ក្នុងនោះផងដែររួមមាន សាប៊ូកក់សក់ Head and Shoulder សាប៊ូកក់សក់ Dove សាប៊ូកក់សក់ Pantene សាប៊ូកក់សក់ Sunsilk និងសាប៊ូកក់សក់ Loreal ជាដើម។ ប្រភពបន្តថា ប្តីប្រពន្ធខាងលើនេះ បានលាយសាប៊ូបញ្ចូលគ្នារួចច្រកដាក់ដបលក់ ហើយនេះក៏ជាមូលហេតុ ដែលសាប៊ូមួយចំនួន លក់ក្នុងតម្លៃថោកនៅលើទីផ្សារផងដែរ។

ដោយឡែក បើតាមប្រភពសារព័ត៌មាន Manager បានឲ្យដឹងដែរថា មន្រ្តីប៉ូលិសនៅខេត្ត Saraburi បានធ្វើការចុះបង្រ្កាបទីតាំងខាងលើ ប៉ុន្តែពីរនាក់ប្តីប្រពន្ធដែលជាម្ចាស់ផ្ទះរកស៊ីលួចលាក់ខាងលើនេះ ពុំបាននៅក្នុងហេតុការណ៍នោះឡើយ ទំនងជាដឹងខ្លួនមុន រួចរត់គេចខ្លួនតែម្តង។ បើតាមការស៊ើបអង្កេតរបស់មន្រ្តីមានសមត្ថកិច្ច ប្តីប្រពន្ធពីរនាក់នេះ បានធ្វើការចែកចាយលក់បន្ត ទៅឲ្យម៉ូយៗដែលធ្លាប់ទទួលទិញ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលជ្រាបពីដំណឹងទាំងអស់នេះមក អ្នកនិយមលេងអ៊ីនអឺណែតយ៉ាងច្រើន មានការខឹងសម្បារជាខ្លាំង ហើយនេះក៏ជាបទពិសោធន៍មួយសម្រាប់ចែករំលែកឲ្យដឹងតៗគ្នាមួយ សម្រាប់អ្នកដែលប្រើប្រាស់សាប៊ូថោកៗ ដែលទិញមកពីផ្សារផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បែកធ្លាយ! ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាប

បែកធ្លាយ! ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាប

បែកធ្លាយ! ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាប

បែកធ្លាយ! ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាប

បែកធ្លាយ! ទីតាំងផលិតលក់ បង្អែមលតឈឹន គ្មានអនាម័យនៅថៃ ត្រូវបានបង្រ្កាប