ទំនប់​វារីអគ្គិសនី​ “សេ​សាន​ក្រោម​២”​ នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ពេល​សាងសង់​រួច​

ទំនប់​វារីអគ្គិសនី​ “សេ​សាន​ក្រោម​២”​ នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ពេល​សាងសង់​រួច​



ស្ទឹងត្រែង​ ៖ ​ទំនប់​វារីអគ្គិសនី​សេ​សាន​ក្រោម​២ ដែល​ជា​សមិទ្ធផល​ធំ​ទី​១ ​ផ្នែក​អគ្គិសនីនៅ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​ ពេល​សាងសង់​រួច នឹង​មាន​អំណោយផល​ច្រើន​ទៅលើ​វិស័យ​ទេសចរណ៍ ធ្វើ​ឲ្យ​ភ្ញៀវ​ជាតិ ​និង​អន្តរ​ជាតិ​ចង់​ស្គាល់​ និង​ចង់​ទស្សនា​។​

លោក​ ឆាយ ម៉េង ​អ្នក​ទទួលបន្ទុក​ការងារ​ផ្នែក​រដ្ឋបាល​ ក្នុង​ការដ្ឋាន​បាន​ប្រាប់​នៅ​ថ្ងៃទី​០១​ ខែមិថុនា ​ឆ្នាំ​២០១៦​នេះ​ថា​​ នៅ​ចុងឆ្នាំ​២០១៧​ខាងមុខនេះ ទំនប់​វារីអគ្គិសនី​ នឹង​សាកល្បង​ដំណើរការ​តួប៊ីន​ទី​១ ហើយ​មិនយូរប៉ុន្មាន​ទេ វារីអគ្គិសនី​នេះ​អាច​នឹង​ចាប់​ដំណើរការ​ជា​ផ្លូវ​ទៅ​បាន​។​

លោក​បញ្ជាក់​ថា​ សមិទ្ធផល​មួយ​នេះ​ក្រុមហ៊ុន ​សាងសង់បាន​ល្អ​ប្រសើរ​ទៅតាម​លក្ខណៈ​បច្ចេក​ទេ​ស​ ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មាន​សមិទ្ធផល​ថ្មី​ធំ​ជាង​គេ​លើ​វិស័យ​អគ្គិសនី ហើយ​ខេត្ត​កំពុង​ចា​ត់​វិធានការ​ថែរក្សា​បរិស្ថាន ធនធាន​ព្រៃឈើ​រៀបចំ​តំបន់​នោះ ឲ្យ​ក្លាយទៅជា​ ទីកន្លែង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​។​
​ ​
លោក​បន្ថែម​ថា​ ប្រសើរ​ជាង​នេះ​ទៅទៀត ពេល​ទំនប់​ដាក់​ដំណើរ​រហូតដល់​បញ្ចប់​កិច្ចសន្យា​សមិទ្ធផល ​ដែល​មាន​ទាំងអស់​នៅ​តំបន់​វារី​នេះ និង​ក្លាយជា​សមិទ្ធផល​របស់​កម្ពុជា ប្រជាពលរដ្ឋ​មាន​ភ្លើង​ប្រើប្រាស់ គ្រប់គ្រាន់​ក្នុង​តម្លៃថោក ហើយ​ស្ថានភាព​នៅ​ខេត្តស្ទឹងត្រែង ក៏​មាន​ការវិវត្តន៍​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ពេល​ដ៏​ខ្លី ទីនេះ​នឹង​ជា​កន្លែង​ស្នាក់​ការ​របស់​វារី​សេ​សាន​ក្រោម​២ យើង​ធ្វើការ​នៅ​កន្លែង​នេះ ក្រោ​យ​យើង​បើក​ដំណើរការ​ ក្រុមការងារ​ប្រចាំ​ជាមួយ​ខាង​ EDC ​យើង ដោយ​ស្នាក់​ការ​នេះ​ទាក់ទង​ខាង​ភ្ញៀវ អាជ្ញាធរ​ខេត្ត​ជា​លក្ខណៈ​គ្រួសារ ​ឬក៏​ដូច​ភ្ញៀវ​ប្រតិភូចុះ​មក ដែលពួក​គាត់​ច្រើន​មកលេង ហើយ​យើង​ស្វា​គមន៍​ជានិច្ច​នូវ​រាល់​ការងារ​ភ្ញៀវ​របស់​ខាង​ខេត្ត យើង​នឹង​​ស្វាគមន៍​អញ្ជើញ​គាត់​មក ដោយឡែក​នៅ​ក្នុង​ស្នាក់​ការ​នេះ ដែល​នៅ​ក្រោយ​ពេល​បញ្ចប់​កិច្ច​កុងត្រា​ជាមួយ​រាជរដ្ឋាភិបាល​លក់​ភ្លើង​ដល់កំណត់​ហើយ​ អ្វីៗយើង​ប្រគល់​ឲ្យ​រាជរដ្ឋាភិបាល​វិញ​។​

ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង មាន​ក្តី​សង្ឃឹម​នៅ​ថ្ងៃ​អនាគត ​កូនចៅ​ជំនាន់​ក្រោយៗ រស់នៅ​ធានា​បាន​ ជីវភាព​រស់នៅ​ល្អ ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ សេដ្ឋកិច្ច​គ្រួសារ​មានការ​រីកចម្រើន តាមរយៈ​ការ​អភិ​វឌ្ឍ​​ ដែល​រាជរដ្ឋាភិបាល​បង្កើត ​ឲ្យ​មាន​ទំនប់​វារី​អគ្គិសនី​សេសា​ន​ក្រោម​២ នៅ​ខេត្តស្ទឹងត្រែង​មួយ​នេះ ។​

សូម​បញ្ជាក់​ថា​ ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ​បាន​ចាប់​ដំណើរការ​សាងសង់​ចាប់ពី​ថ្ងៃទី​៧ ​ខែ​មករា ​ឆ្នាំ​២០១៣​ គិត​មកដល់ពេលនេះ​មាន​រយៈ​ពេល​ជាង​៣​ឆ្នាំ​ហើយ​ ដែល​ក្រុមហ៊ុន​វារី​មួយ​នេះ​ បា​ន​ប្រើប្រាស់​កម្មករ​ជិត​ ៣០០០​នាក់ ​កំពុង​ដំណើរការ​សាងសង់​នេះ។ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គ្រោងនឹង​បញ្ចប់​ការសាងសង់​នៅ​ដើមឆ្នាំ​២០១៨ ​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​៕

ទំនប់​វារីអគ្គិសនី​ “សេ​សាន​ក្រោម​២”​ នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ពេល​សាងសង់​រួច​

ទំនប់​វារីអគ្គិសនី​ “សេ​សាន​ក្រោម​២”​ នឹង​ក្លាយ​ជា​តំបន់​ទេសចរណ៍​ពេល​សាងសង់​រួច​