ជិះ​ម៉ូតូ​អត់ពាក់មួកសុវត្ថិភាព ភ្ញាក់​នឹង​រថយន្ត​ធំ​ស៊ី​ផ្លេ​ ​កាច់ចង្កូត​ដួល​បោក​ក្បាល​ស្លាប់​

ជិះ​ម៉ូតូ​អត់ពាក់មួកសុវត្ថិភាព ភ្ញាក់​នឹង​រថយន្ត​ធំ​ស៊ី​ផ្លេ​ ​កាច់ចង្កូត​ដួល​បោក​ក្បាល​ស្លាប់​

ឧត្តរមានជ័យ ៖ យុវតី​សិស្ស​វិទ្យាល័យ​ហ៊ុន សែន ត្រពាំង​ប្រាសាទ​ម្នាក់ បាន​ស្លាប់ ​នៅ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យបង្អែក​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាប់ពី​រូប​នាង ជិះ​ម៉ូតូ​ចេញពី​សាលា​រៀន​បាន​បន្តិច ក៏​ត្រូវ​រថយន្ត​ធុន​ធំ​ស៊ី​ផ្លេ​ពីក្រោយ ភ្ញាក់​ក៏បាន​កាច់ចង្កូត ​ដួល​បោក​ក្បាល​នៅលើ​កំណាត់​ផ្លូវជាតិ​។

ហេតុការណ៍​នេះ បាន​កើត​ឡើង កាលពី​វេលា​ម៉ោង ៥ និង ២០ នាទី​ល្ងាច ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ ខាងលិច​វិទ្យាល័យ​ហ៊ុន សែន ត្រពាំង​ប្រាសាទ ប្រហែល​៥០០ ម៉ែត្រ ទល់មុខ​សាលាស្រុក​ថ្មី ស្ថិតនៅ​ក្នុង​ភូមិ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សិស្សស្រី​រងគ្រោះ ឈ្មោះ ខាន់ ដាវ ភេទ​ស្រី អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ គួរ​បញ្ជាក់ដែរ​ថា យុវតី​រងគ្រោះ​ខាងលើ មិន​មាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ​៕