កម្មវិធី Fanta Fun Tracks រក​ឃើញ ៤ ក្រុម​ចុង​ក្រោយ​សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ

បន្ទាប់ពី ២ សប្តាហ៍​នៃ​ការ​ច្រៀង​ដ៏​ស្វិតស្វាញ ការ​បង្ហាត់​បង្ហាញ និង​សហការ​គ្នា មាន​៤​ក្រុម​ដែល​អាច​ឆ្លង​ផុត​ដំណាក់​កាល​ហ្វឹកហ្វឺន និង​ដំណាក់​កាល​បោះឆ្នោត​តាម​ហ្វេសប៊ុក​នៃ​ការប្រកួត Mix បទ​ចម្រៀង​ក្នុង​កម្មវិធី Fanta Fun Tracks ដែល​ការ​ប្រកួត​វគ្គ​ដំបូង តម្រូវ​ឲ្យ​ក្រុម​នីមួយៗ​មាន​សមាជិក ចាប់​ពី ២ នាក់​ទៅ ៥ នាក់ Mix បទ​ចម្រៀង​ពីរ​បទ​ដែល​មាន​ស្រាប់ ដើម្បី​បង្កើត​បទ​ចម្រៀង​សប្បាយ​ៗ​ថ្មី​មួយ។

 

សមាជិក​ក្រុម​ដែល​មាន​អាយុ​ចាប់ពី​១៣ ដល់ ២២​ឆ្នាំ ជា​ក្រុម​ល្អ​បំផុត​ក្នុង​ចំណោម ២០ ក្រុម​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្តាច់ព្រ័ត្រ ដែល​បាន Mix បទ​ចម្រៀង​ពីរ​បទ បង្កើត​ជា​បទ​ចម្រៀង​ថ្មី និង​បង្ហោះ​វីដេអូ​របស់​ខ្លួន​នៅ​លើ​ហ្វេសប៊ុក​ឲ្យ​គេ​បោះ​ឆ្នោត។ ២០ ក្រុម​ដែល​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ បាន​ទទួល​ការ​ណែនាំ និង​បង្ហាត់​បង្រៀន​ពី​គ្រូ​បង្វឹក និង​អ្នក​ឲ្យ​ពិន្ទុ​ដោយ​អ្នក​ចម្រៀង​ដ៏​ពេញ​និយម​ លោក នីកូ គ្រូ​បង្ហាត់​ព្យាណូ​អន្ដរជាតិ លោក សូ ស្រណោះ និង​លោក សុខ វិសាល ស្ថាបនិក​ក្រុម​តន្ត្រី Klapyahandz ហើយ​គណៈកម្មការ​ បាន​ជម្រុះ​យក​៤​ក្រុម​ចុង​ក្រោយ​ដែល​មាន​ពិន្ទុ​នាំ​មុខ​គេ ផ្អែក​លើ​ពិន្ទុ​គណៈកម្មការ​ និង​ការ​បោះឆ្នោត​តាម​ហ្វេសប៊ុក។ ៤ ក្រុម​ដែល​អាច​ឈាន​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​មាន​ក្រុម Annito Band ក្រុម BT ក្រុម Dé Ocean និង​ក្រុម SED2R។

 

កម្មវិធី Fanta Fun Tracks រក​ឃើញ ៤ ក្រុម​ចុង​ក្រោយ​សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ

 

អំឡុង​ពេល​បង្ហាត់​បង្រៀន ​គណៈកម្មការ​ទាំងអស់ ចាប់​អារម្មណ៍​ខ្លាំង​លើ​កម្រិត​ទេពកោសល្យ​ និង​ជំនាញ​របស់​ក្រុម ដែល​ជាប់​ក្នុង​ជម្រើស ២០ ក្រុម​ដំបូង ក្នុង​ការ Mix បទ​ចម្រៀង។ លោក នីកូ និង​លោក ស្រណោះ នៅ​សាលា​តន្ត្រី តន្ត្រី​ស្រណោះ ថ្លែង​ថា “ក្រុម​ដែល​ជាប់​ក្នុង​ជម្រើស​២០​ក្រុម ​សុទ្ធ​តែ​មាន​ដុង និង​ទេព្យកោសល្យ​ខ្ពស់ យើង​ពិត​ជា​ចង់​ជ្រើស​យក ៥ ទៅ ៦ ក្រុម ដើម្បី​ឆ្លង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ។ តែ​ដោយសារ​លក្ខខណ្ឌ​បាន​កំណត់ យើង​ត្រូវ​គោរព​ទៅ​តាម​លក្ខន្តិកៈ​នៃ​ការ​ប្រកួត​ដែល​តម្រូវ​ឲ្យ​យើង​ជ្រើស​យក​បាន​តែ ៤ ក្រុម​ដែល​ល្អ​បំផុត​ប៉ុណ្ណោះ”។

 

ក្រុម​ដែល​ជាប់​ក្នុង​ជម្រើស ២០ ក្រុម បាន​បង្ហោះ​វីដេអូ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា និង​បាន​បើក​ចំហ​សម្រាប់​អ្នក​គាំទ្រ​លើ​ហ្វេសប៊ុក​បោះ​ឆ្នោត​រហូត​ដល់​ថ្ងៃ​ទី​៣១ ខែ​ឧសភា ត្រឹម​ម៉ោង ១១:៥៩ យប់។ មាន​តែ ៤ ក្រុម​ចុង​ក្រោយ​ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ផ្អែក​លើ​ពិន្ទុ ៥០% ពី​ការ​បោះ​ឆ្នោត និង ៥០% ពី​គណៈកម្មការ។

៤​ក្រុម​នេះ នឹង​ត្រូវ​គេ​បង្ហាត់​បង្រៀន​សម្រាប់​វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​សាលា​តន្ត្រី តន្ត្រី​ស្រណោះ ចាប់​ពី​ថ្ងៃ​ទី៦-១៤ ខែ​មិថុនា។ ពួកគេ​មិន​ត្រឹម​តែ​ហាត់​សម​ច្រៀង​ប៉ុណ្ណោះ​ទេ ថែម​សម្ដែង​ឡើង​ឆាក ដែល​ទាំង​នេះ​គឺ​ជា​សមត្ថភាព​ដ៏​ចាំបាច់ ដើម្បី​ក្លាយ​ជា​តារា​ចម្រៀង​យ៉ាង​ពិត​ប្រាកដ។

 

កម្មវិធី Fanta Fun Tracks រក​ឃើញ ៤ ក្រុម​ចុង​ក្រោយ​សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ

 

ពួកគេ ​នឹង​ត្រូវ​ឡើង​សម្តែង​នៅ​ចំពោះ​មុខ​ទស្សនិកជន ដោយ​មាន​ការ​ផ្សាយ​បន្ត​ផ្ទាល់​ទូទាំង​ប្រទេស​លើ​កញ្ចក់​ទូរទស្សន៍ MYTV នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា​។ ក្រុម​ជយលាភី​លេខ​១ នឹង​ក្លាយ​ជា​តារា​ក្នុង Fanta MV ដែល​ចាក់​ផ្សាយ​ក្នុង​ទូរទស្សន៍ MYTV លើ​ផ្ទាំង​ប៉ាណូ LED បង្ហោះ​លើ​ទំព័រ Facebook MYTV និង​ជាមួយ​ប្រាក់​រង្វាន់ $១៥០០។ ចំណែក​​ជយលាភី​លេខ​២ ដល់​លេខ​៤ នឹង​ទទួល​បាន​ ប្រាក់​រង្វាន់ $៥០០ ក្នុង​មួយ​ក្រុម។

 

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ៤ ក្រុម​ចុងក្រោយ នៅ​ពេល​ពួកគេ​ចូល​ដល់​វគ្គ​ហាត់រៀន​សម្រាប់​វគ្គ​ផ្តាច់​ព្រ័ត្រ និង​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ សូម​ចូល​ទំព័រ​ហ្វេសប៊ុក Fanta: www.facebook.com/fanta ៕

 

កម្មវិធី Fanta Fun Tracks រក​ឃើញ ៤ ក្រុម​ចុង​ក្រោយ​សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ

 

កម្មវិធី Fanta Fun Tracks រក​ឃើញ ៤ ក្រុម​ចុង​ក្រោយ​សម្រាប់​ប្រកួត​ផ្ដាច់ព្រ័ត្រ

 

អត្ថបទ៖ ពាណិជ្ជកម្ម