អ៊ឹម ជីវ៉ា បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ តាមរយៈ​ការចែក​អំណោយ​ឲ្យគ្រួសារ​កុមារ​ទីទាល់​ក្រ​

អ៊ឹម ជីវ៉ា បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ តាមរយៈ​ការចែក​អំណោយ​ឲ្យគ្រួសារ​កុមារ​ទីទាល់​ក្រ​

ភ្នំពេញ ៖ ក្រៅពី​ការ​បង្ហាញ​សកម្មភាព​មនុស្សធម៌ តាមរយៈ​ការ​ជួយ​សិល្បករ​-​សិល្បៈ ការិនី​ខ្មែរ ដែល​ធ្លាក់ខ្លួន​ឈឺ​បាត់បង់​សមត្ថភាព​ខ្វះខាត សម្រាប់​ជីវភាព​ប្រចាំថ្ងៃ តារា​សម្តែង​ប្រុស​រូប​សង្ហា លោក អ៊ឹម ជីវ៉ា នា​ឱកាស​ថ្ងៃទី​០១ ខែមិថុនា ដែល​ជា​ទី​វា​កុមារ អន្តរជាតិ​បាន លោក បាន​ចែករំលែក​សេចក្តីស្រលាញ់​របស់​ខ្លួន តាមរយៈ​ការ​ធ្វើ​ទាន ដោយ ការចែក​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​ដល់ គ្រួសារ​កុមារ​ដែលមាន​ជីវភាព​ខ្វះខាត​ប្រចាំថ្ងៃ​។

នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ តារា​ប្រុស​លោក អ៊ឹម ជីវ៉ា កាលពី​ព្រឹក​មិញ បាន​សរសេរ​បង្ហោះ​ភ្ជាប់​ជាមួយ រូបភាព​ជាច្រើន​សន្លឹក​បង្ហាញ​ពី សកម្មភាព​មនុស្សធម៌​ថា រីករាយ​ថ្ងៃ​០១ មិថុនា ទិវា​កុមារ​អន្តរជាតិ​។ សម្រាប់​ថ្ងៃនេះ​តើ​បងប្អូន​មិត្ត Facebook មាន​អ្វី ដែល​ជា​ទឹកចិត្ត​សំរាប់​ជួយ​ដល់ កុមារ​កំព្រា និង​ជន​ទីទាល់​ខ្វះខាត​គ្មាន​ទីពឹង ?? ។​

ជាមួយនិង​ការនិយាយ​បែបនេះ លោក អ៊ឹម ជីវ៉ា ក៏បាន​បញ្ជាប់​ដោយ​ថ្លែ​ផ្កា​និង​ឌឺដង​សំ ដៅ​លើ​បុគ្គល​មួយចំនួន ដែល​និយម​អួត​សម្ញែង​ពី​ការប្រើប្រាស់​របស់​ថ្លៃៗ​(Brand) មិន ប្រាកដថា​អ្នក​ដែលមាន​លុយ មានទ្រព្យ​សម្បត្តិ មានបុណ្យ​ស័ក្តិ ចេះ​ជួយ​អ្នកក្រ​នោះទេ ប្រហែលជា​ថ្ងៃនេះ​ទៅ​ផ្សារ​ទិញ​របស់ ប្រេនៗ​បាត់ទៅហើយ​មើលទៅ ..​។ បើសិនជា​ពួកគាត់ មាន​លុយ​ហើយ​ចេះ​ចែករំលែក​ដល់ កុមារ​កំព្រា​មិនដឹងថា ​បាន​បុណ្យ​យ៉ាង​ណាទេ។

លោក បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​បន្ថែម​លើ​ករណី​នេះ កាលពី​ម៉ោង ១​រសៀល​ក្នុង​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​និយាយ​ថា រូបភាព​ដែល​បង្ហាញ ពី​សកម្មភាព​មនុស្សធម៌​តាមរយៈ​ការចែក​អំណោយ​នេះ មិនមែន​ទើបតែ​ធ្វើ​ថ្ងៃនេះ​ទេ គឺ​ច្រើន ថ្ងៃ​មកហើយ គ្រាប់​តែ​ទើប​យក​មក​ផុស​ដើម្បី​រំលឹក​ឡើងវិញ​ប៉ុណ្ណោះ។

លោក អ៊ឹម ជីវ៉ា បាន​បន្ថែម​ទៀត​ថា រូបថត​នេះ​គឺ​លោក​ថត​គ្រា​យក​អំណោយ​ជា សម្ភារៈ​គ្រឿង​ឧបភោគ​បរិភោគ​ខ្លះៗ​មានដូចជា​៖ អង្ករ មី ទឹកត្រី ប្រេងឆា ដើម្បី​ចែកជូន គ្រួសារ​ពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​ខ្សាច់​កណ្តាល ខេត្តកណ្តាល​កាល ពី​ថ្មីៗ​កន្លងមកនេះ​។ ម្យ៉ាង វិញទៀត​នៅថ្ងៃនេះ​ដែរ​លោក​ក៏បាន​ចែក​ជួន​សម្ភារៈ​សិក្សា សៀវភៅ ប៊ី​ច ខ្មៅ​ដៃ ជូន​ក្មេងៗ​ផង ដែរ​តែ​មិនបាន​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​ទេ​៕