លោក​ ហ៊ុន ម៉ា​ណែ​ត​ កាត់​ឫសសីមា​វត្ត​មុន្នី​ចេស្តា ​ហៅ​វត្ត​ពោធិ​ពីរ​ដើម​ នៅ​ក្រុង​សៀមរាប​

លោក​ ហ៊ុន ម៉ា​ណែ​ត​ កាត់​ឫសសីមា​វត្ត​មុន្នី​ចេស្តា ​ហៅ​វត្ត​ពោធិ​ពីរ​ដើម​ នៅ​ក្រុង​សៀមរាប​



សៀមរាប ៖ ព្រះវិហារ និង សមិទ្ធផល​នានា ក្នុង​ទីវ​ត្ត​មុន្នី​ចេស្តា ហៅ​វត្ត​ពោធិ​ពីរ​ដើម ស្ថិតនៅ​ក្នុង​ភូមិ​ទ្រាំង​សង្កាត់​ស្លក្រាម ក្រុង ខេត្ត​សៀមរាប ត្រូវ​បាន​បើក​សម្ពោធ និង កាត់​ឫសសីមាដាក់​ឲ្យ​ប្រើប្រាស់​ទៅតាម​ពុទ្ធានុញ្ញាត​នៃ​ព្រះ​សម្មា​សា​ម្ពុ​ទ្ធ កាលពី​ព្រឹក​ថ្ងៃទី​០១ ខែ មិថុនា ឆ្នាំ​២០១៦ ក្រោម​អធិបតីភាព​របស់​លោក ​ហ៊ុន ម៉ា​ណែ​ត​នាយរង​សេនាធិការ​ចម្រុះ​ នៃ​កង​យោធពល​ខេមរភូមិន្ទ មេ​បញ្ជាការរង​កងទ័ព​ជើងគោក តំណាង​ដ៏​ខ្ពង់ ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន​និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង​លោក បណ្ឌិត​ឃឹម ប៊ុន​សុង​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប​។

បន្ទាប់ពី​សេចក្តី​រាយការណ៍ ពី​ការងារ​សាងសង់​ព្រះវិហារ​រួចមក ក្នុង​កិច្ច​ស្វាគមន៍​នោះ​លោក​បណ្ឌិត​ឃឹម ប៊ុន​សុង​ក៏បាន​គូស​បញ្ជាក់ថា ​ផ្តើម​ចេញពី​ចំណុច​អនុវត្ត​គោលនយោបាយ​ឈ្នះៗ របស់​ប្រមុខ​រាជរដ្ឋាភិបាល កម្ពុជា ដែល​មាន​សម្ដេច​តេ​ជោ​ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​នាំមក​នូវ​សុខ​សន្តិភាព ស្ថិរភាព និង ការ​អភិវឌ្ឍ លើ​គ្រប់​វិស័យ​ទូទាំង​ប្រទេស​ទាំង​ពុទ្ធចក្រ និង អាណាចក្រ ក្រោយពី​ការ​រលំរលាយ នៃ​នយោបាយ​ដឹកនាំ​របស់ កម្ពុជា​ប្រជាធិបតេយ្យ​។ ការ​កាត់​​ឫសសីមា​មា និង ឆ្លង​សមិទ្ធផល​នានា​ក្នុង​ឱកាស​នេះ បាន​ស​បញ្ជាក់​កាន់​តែច្បាស់ ពី​ការដឹកនាំ​របស់​រាជរដ្ឋា​ភិបាល​ដែល​បាន​ផ្តល់​តួនាទី​យ៉ាង​សំខាន់​ដល់​ព្រះពុទ្ធសាសនា​ក្នុង​សង្គម​ខ្មែរ តាំងពី​អត​តី មកដល់​បច្ចុប្បន្ន​និង ទៅ​អនាគត ដោយ​រដ្ឋធម្មនុញ្ញ ដែល​បាន​បញ្ជាក់​ថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​)​។

លោក​បណ្ឌិត​ក៏បាន​គូស​បញ្ជាក់​ថា ​វត្ត​អារាម​របស់​យើង​បាន​បំពេញ​និង បន្តវេន​នូវ​តួនាទី​របស់ខ្លួន​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​ដល់​ពុទ្ធបរិស័ទ​និង សង្គមជាតិ​សម្រាប់​ជាទី​ពំនាក់​របស់​ពុទ្ធបរិស័ទ​គ្រប់ៗ​រូប​។ ដូច្នេះ​ព្រះពុទ្ធសាសនា​និង វត្ត​អារាម​ជា​ចំណុច​កណ្តាល​នៃ​ធ្លុង​សាមគ្គីភាព​ជាតិ​ដែល​នាំ​ឲ្យ​ប្រជាជន​ខ្មែរ​ទៅរក​សាមគ្គីភាព​និង ប្រជាធិបតេយ្យ​បាន​ល្អ​ដូច​វត្ត​អារាម ។​

មានប្រសាសន៍​សំណេះសំណាល​នោះ​ដែរ​លោក ហ៊ុន ម៉ា​ណែ​ត​ ក៏បាន​ពាំ​នាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំពោះ​បង​ប្អូន​ពុទ្ធបរិស័ទ​និង ជន រួម​ជាតិ ក្នុង​ឱកាស​បើក​សម្ពោធ​និង​កាត់​ឫសសីមា​ព្រះវិហារ និង សម​ទ្ធិ​ផល​នានា ក្នុង​ទីវ​ត្ត​មុន្នី​ចេស្តា​ហៅ​វត្ត​ពោធិ ពីរ​ដើម​នេះ​។ ក្នុង​នោះ​ដែរ​លោក​ក៏បាន​ធ្វើការ​អបអរសាទរ​ផង​ដែរ ពី​សមិទ្ធផល​ដែល​កើត​ចេញ​ឡើង​ពី​កម្លាំង​មហា​សាមគ្គី​របស់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង បងប្អូន​សប្បុរសជន ដើម្បី​ទុកជា​សក្ខីភាព​ក្នុង​ការ​កសាង​សម្រាប់​ទៅ​ជាតិ​ខាងមុខ ក៏​ដូច​ពេល​បច្ចុប្បន្ន​ផងដែរ​។ លោក​ហ៊ុន ម៉ា​ណែ​ត​ក៏​លើកឡើង​ផង​ដែរ អំពី​អតីតភាព​ក្នុង​រយៈ​ពេល​ដែល​កម្ពុជា​ប្រជាធិប​តេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត កាន់អំណាច បាន​ធ្វើ​ឲ្យ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​លើ​គ្រប់​វិស័យ ត្រូវ​បាន​រលាយ​បាត់​បង់​នៅ​ក្រោម​កម្រិត​សូន្យ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​ដែល​មាន​ទី​វត្ត​អារាម​ក៏​ត្រូវ​បាន​បំផ្លិចបំផ្លាញ​គ្មាន​សល់ ព្រមទាំង​បាន​ធ្វើ​ឲ្យ​ទីវ​ត្ត​អារាម ​ដែល​ជា​ទី​សក្ការៈ​បូជា​របស់​បង​ប្អូន​ពុទ្ធបរិស័ទ​និង​ជា ថ្នាល​បណ្តុះបណ្តាល​នូវ​ធនធានមនុស្ស ត្រូវ​ពួកវា​យក​ទៅ​ធ្វើជា​មន្ទីរ​ឃុំឃាំង និង កន្លែង​កាប់សម្លាប់​មនុស្ស​។ ក្រោយ​ជ័យជំនះ​៧​មករា​១៩៧៩​ក្រោម​ស្មារតី​នៃ​ការ​តស៊ូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​កិច្ច​ដឹកនាំ​របស់​សម្ដេច​ទាំងបី សំខាន់​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​គ្រប់​វិស័យ​បាន​កកើត​ឡើង​វិញ​និង​មានការ​រីកចម្រើន​គួ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ​វិស័យ​ព្រះពុទ្ធសាសនា​ក៏​មាន​ការអភិវឌ្ឍន៍​ផងដែរ​។ លោក​ក៏បាន​លើកឡើង​ផង​ដែរ​ថា យើង​រស់នៅ​ក្រោម​ដំបូល​សន្តិភាព​តែមួយ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បើក ទូលាយ ដល់​គ្រប់​ពុទ្ធ​សានិក​ជន មាន​សិទ្ធ​ជឿ​លើ​សាសនា​ដែល​ខ្លួន​គោរព​ប្រតិបត្តិ​ដោយ​មិនបាន​ប្រកាន់​នូវ​ពូជសាសន៍​ពណ៌​សម្បុរ ដោយ​សាសនា​និមួយៗ​គឺ​មាន​គោលដៅ​លើ​ការអប់រំ​មនុស្ស​ឲ្យ​ប្រកប​ទៅតាម​ផ្លូវធម៌​ចរិយា​ធម៌​និង ឲ្យ​ប្រព្រឹត្ត​តែ​អំពើ​ល្អ និង ចេះ​ជួយ​គ្នា​ទៅវិញទៅមក តាម​លក្ខណៈ​សាមគ្គីធម៌​។​

ក្នុង​នោះ​ដែរ​លោក ​ហ៊ុន ​ម៉ា​ណែត ​ក៏បាន​លើក​ផង​ដែរ​ថា ​ព្រះវិហារ​ដ៏​ធំ​ស្កឹមស្កៃ​នេះ ក៏​កើតឡើង​ដោយ​ស្មារតី ​នៃ​មហា​កម្លាំង​សាមគ្គីធម៌​ជា​ធ្លុង​មួយ របស់​ព្រះសង្ឃ ពុទ្ធបរិស័ទ និង សប្បុរសជន​ទាំង​ក្នុង​និង ក្រៅ​ប្រទេស ដែល បាន​ចូលរួម​ឧបត្ថម្ភ ក្នុង​ការ​សាងសង់​ព្រះវិហារ​នេះ​ឡើង។ ក្នុង​នោះ​ដែរ​លោក​ក៏បាន​ធ្វើការ​ណែនាំ និង ផ្ដាំផ្ញើ​ដល់​យុវជន គរុ​សិស្ស និង សិស្សានុសិស្ស ដែល​ជា​កម្លាំង​ពលករ​មួយ​ដ៏​សំខាន់​ក្នុង​ការ​បណ្ដុះបណ្ដាល ​នៃ​ធនធានមនុស្ស ក្នុង​កិច្ច​អភិវឌ្ឍន៍​ប្រទេស​ទៅ​ថ្ងៃ​អនាគត​ព្រម​ទាំង​សូម​ឲ្យ​យុវជន​យើង​គ្រប់រូប ត្រូវ​ចាកចេញ​ឲ្យ​ឆ្ងាយ​នូវ​រាល់​អំពើ​ឧបាយ​មុខ​ដែល​សង្គមជាតិ​ស្អប់ខ្ពើម ដោយ​ប្អូនៗ​គឺជា​សសរស្ដម្ភ​ដ៏​រឹងមាំ​របស់​សង្គមជាតិ​ដើម្បី​អនាគត ប្រទេស និង ក្រុម​គ្រូ​សារ​ផង​ដែរ ។​

ក្នុង​នោះដែរ​ក៏​មាន​ការ​បំពាក់​នូវ​គ្រឿង​ឥស្សរិយយស ដល់​បងប្អូន​សប្បុរស​ជន ដែល​បាន​កសាង​សមទ្ធិផល ក្នុង​វត្ត​មុន្នី​ចេស្តា ចំនួន ១៩​រូប ក្នុង​នោះ​គ្រឿង​ឥស្សរិយយស ថ្នាក់​មហា​សេរី​វឌ្ឍន៍ ០៣​រូប ថ្នាក់​សេនា ០១​រូប និង មេដាយ​ស្ថាបនា​ជាតិ ថ្នាក់​មាស ០១​រូប ថ្នាក់​ប្រាក់ ០១​រូប ថ្នាក់​សំរឹទ្ធ ១៣​រូប ព្រមទាំង​ប្រគល់​ប័ណ្ណ​ថ្លែងអំណរគុណ​ទៀត​ផង ៕លោក​ ហ៊ុន ម៉ា​ណែ​ត​ កាត់​ឫសសីមា​វត្ត​មុន្នី​ចេស្តា ​ហៅ​វត្ត​ពោធិ​ពីរ​ដើម​ នៅ​ក្រុង​សៀមរាប​
លោក​ ហ៊ុន ម៉ា​ណែ​ត​ កាត់​ឫសសីមា​វត្ត​មុន្នី​ចេស្តា ​ហៅ​វត្ត​ពោធិ​ពីរ​ដើម​ នៅ​ក្រុង​សៀមរាប​

លោក​ ហ៊ុន ម៉ា​ណែ​ត​ កាត់​ឫសសីមា​វត្ត​មុន្នី​ចេស្តា ​ហៅ​វត្ត​ពោធិ​ពីរ​ដើម​ នៅ​ក្រុង​សៀមរាប​

លោក​ ហ៊ុន ម៉ា​ណែ​ត​ កាត់​ឫសសីមា​វត្ត​មុន្នី​ចេស្តា ​ហៅ​វត្ត​ពោធិ​ពីរ​ដើម​ នៅ​ក្រុង​សៀមរាប​

លោក​ ហ៊ុន ម៉ា​ណែ​ត​ កាត់​ឫសសីមា​វត្ត​មុន្នី​ចេស្តា ​ហៅ​វត្ត​ពោធិ​ពីរ​ដើម​ នៅ​ក្រុង​សៀមរាប​