លាងមុខនឹងទឹកបាយមួយដងក្នុងមួយសប្តាហ៍ នឹងធ្វើឲ្យមុខអ្នកក្មេងជាងមុន១០ឆ្នាំ

នេះគឺជាវិធីសាស្ត្រដែលស្ត្រីជប៉ុន បានស្គាល់អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ អត្ថប្រយោជន៍នៃអង្ករ។ ការលាបប្រេងអង្ករ ម្សៅអង្ករ ឬក៏ទឹកអង្ករ នៅលើស្បែករបស់អ្នកអាចផ្លាស់ប្តូរភាពគគ្រាត និងធ្វើឲ្យស្បែកស ដែលមានន័យថា វាអាចធ្វើឲ្យស្បែករលោងល្អ និងកម្ចាត់ស្នាមខ្មៅ។ អង្ករមានសារធាតុចិញ្ចឹមជាច្រើន ដែលជួយការពារកុំឲ្យស្បែកជ្រួញ។ អង្ករក៏មានសារធាតុជួយឲ្យស្បែករស់ឡើងវិញ ហើយមិនមានមនុស្សជាច្រើនឡើយដឹងពីអត្ថប្រយោជន៍នេះទេ លើកលែងតែប្រជាជនជប៉ុនប៉ុណ្ណោះ។

របៀបធ្វើ

– អង្ករបីស្លាបព្រាបាយ
– ទឹកដោះគោឆៅ១ស្លាបព្រាបាយ
– ទឹកឃ្មុំមួយស្លាបព្រាបាយ

នៅពេលដាំបាយពុះ សូមច្រោះយកទឹកចេញ និងទុកមួយឡែក។ យកទឹកដោះគោដែលត្រូវកម្តៅរួច បន្ថែមចូលមួយស្លាប់ព្រាក្នុងអង្ករនោះ និងលាយឲ្យសព្វ។ ក្រោយពីកូរឲ្យសព្វល្អហើយ ថែមទឹកឃ្មុំចូលមួយស្លាបព្រា។ យកគ្រឿងផ្សំនោះទៅលាបលើស្បែកមុខដែលអ្នកបានលាងជាមួយនឹងទឹកនិងសម្ងួតឲ្យស្អាត ហើយទុករហូតទាល់តែស្ងួតបន្ទាប់ពីលាបហើយ។ ជាចុងក្រោយ យកម៉ាសនោះចេញ និងលាងចេញដោយទឹកដែលច្រោះពីការដាំបាយនោះ។

អនុវត្តវិធីសាស្ត្រនេះយ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ ប្រសិនបើអ្នកចង់ទទួលបានអត្ថប្រយោជន៍ និងក្មេងជាងមុន១០ឆ្នាំ៕

ប្រភព៖ baykdang

  • លាងមុខនឹងទឹកបាយមួយដងក្នុងមួយសប្តាហ៍ នឹងធ្វើឲ្យមុខអ្នកក្មេងជាងមុន១០ឆ្នាំ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: