ឡេង ធីតា លេចធ្លោ​ខ្លាំង​ទាំង​បុរាណ និង សម័យ (​មាន​វីដេអូ​)

Videos


ឡេង ធីតា កូនក្រុមរបស់លោក ណុប បាយ៉ារិទ្ធ នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី ២ នេះ ពិតជាមិនធ្វើឱ្យមហាជនអស់សង្ឃឹមនោះឡើយ ជាមួយនឹងសមត្ថភាពដ៏លេចធ្លោខ្លាំងស្ទើរមិនគួរឱ្យជឿ តាំងពី វគ្គដំបូងរហូតមកទល់នឹងវគ្គ Live Show សប្ដាហ៍ទី ៣ នេះ ។ 

ឡេង ធីតា លេចធ្លោ​ខ្លាំង​ទាំង​បុរាណ និង សម័យ (​មាន​វីដេអូ​)

បេក្ខនារីដែលមានស្រុកកំណើតលើទឹកដីក្រុងព្រះសីហនុរូបនេះ មិនត្រឹមតែមានសម្ថភាពខ្ពស់អាចច្រៀងបទ ចម្រៀងសម័យបានល្អគួរឱ្យសរសើរដែលទាក់ទាញទស្សនិកជនឱ្យបោះឆ្នោតគាំទ្ររូបនាងយ៉ាងច្រើនលើសលុបប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងមានសំឡេងពិសេសអាចច្រៀងបទបុរាណបានយ៉ាងពីរោះរណ្ដំចិត្តទៀតផង ។ 

ឡេង ធីតា លេចធ្លោ​ខ្លាំង​ទាំង​បុរាណ និង សម័យ (​មាន​វីដេអូ​)

ចង់ដឹងថា ឡេង ធីតា បកស្រាយបទសម័យ និង បុរាណមានភាពទាក់ទាញកម្រិតណានោះ សូមទស្សនាវីដេអូចម្រៀងរបស់នាង ទាំងអស់គ្នា ៕ ភូមិន្ទ