បុរស​កើត​ឆ្នាំវក​ជា​គូ​ស្ត្រី​ឆ្នាំ​អ្វី ?

ស្ត្រីឆ្នាំជូត(កណ្តុរ)
អាចនិយាយបានថាជាគូស្រករដ៏ស័ក្តិសមគ្នាណាស់ដោយម្នាក់ៗខិតខំប្រឹងប្រែងតែរៀងៗខ្លួន ។ ដូច្នេះទាំងជីវភាពរស់នៅ និងការងាររកស៊ីប្រកបដោយភាពធូរធារ និងរីកលូតលាស់ទៅមុខជាលំដាប់ ។ ពួកគេគឺជាគូអាពាហ៍ពិពាហ៍ប្រកបដោយភាពផ្អែមល្ហែមនិងមានសុភមង្គល ។

ស្ត្រីឆ្នាំឆ្លូវ(គោ)
នាងគោពិតជាស្រឡាញ់លោកស្វាណាស់ ។ ចំណែកឯលោកស្វាដ៏ឈ្លាសវៃដែរគឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបញ្ចៀសនូវរឿងរកាំរកូសក្នុងគ្រួសារដែលធ្វើឲ្យជីវភាពរស់នៅប្រកបដោយភាពសុខដុមរមនានិងមានមនោសញ្ចេតនារឹតតែស្អិតល្មួតថែមទៀត ។

ស្ត្រីឆ្នាំខាល(ខ្លា)
លោកស្វាពិតមែនតែមានប្រាជ្ញាឈ្លាសវៃនិងមានភាពរហ័សរហួនក្តីប៉ុន្តែហាក់ដូចជាមិនសូវយកចិត្តទុកដាក់នូវការ ស្រឡាញ់អស់ពីដួងចិត្តរបស់នាងខ្លាឡើយដែលធ្វើឲ្យនាងខ្លាមានអារម្មណ៍ថាហាក់នៅឯកោ។ ដូច្នេះមិនយូរមិនឆាប់នាងប្រហែលជាអាចផិតក្បត់ជាក់ជាមិនខាន ។

ស្ត្រីឆ្នាំថោះ(ទន្សាយ)
ប្រសិនបើនាងទន្សាយមានប្រសិទ្ធភាពអាចគ្រប់គ្រងលើលោកស្វាបាននោះគឺពួកគេអាចសាងគ្រួសារដ៏តូចមួយ ប្រកបដោយភាពសុខដុមរមនានិងមានសុភមង្គល ប៉ុន្តែទោះជាយ៉ាងណាក៏ត្រូវតែចេះគោរពលោកប្តីដែរទើបនៅក្នុងគ្រួសារមិនមានរឿងរកាំរកូសកើតឡើង ។

ស្ត្រីឆ្នាំរោង(នាគ)
នៅក្នុងក្រសែភ្នែករបស់នាងនាគគឺលោកស្វាពិតជាបុរសគួរឲ្យទាក់ទាញរហូតធ្វើឲ្យនាងនាគបាក់ចិត្តស្រឡាញ់យ៉ាងងប់ងល់ ។ ចំណែកលោកស្វាថ្វីត្បិតតែមានការខកចិត្តចំពោះនាងនាគក្តី ប៉ុន្តែច្រើនតែលាក់ទុកក្នុងចិត្តមិនបញ្ចេញ ។ ដូច្នេះពួកគេអាចរួមរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ។

ស្ត្រីឆ្នាំម្សាញ់(ពស់)
ការរួមរស់នៅជាមួយគ្នារវាងពួកគេទាំងពីរនាក់ក្រៅពីចិត្តមួយថ្លើមមួយគឺនៅពឹងផ្អែកលើហេតុផលខាងក្រៅខ្លះៗ ។ ដូច្នេះត្រូវតែយកចិត្តទុកដាក់គ្រប់ពេលវេលា និងមិនត្រូវបណ្តែតបណ្តោយឲ្យឱកាសល្អកន្លងផុតទៅឡើយ ។

ស្ត្រីឆ្នាំមមី(សេះ)

ក្នុងរឿងរ៉ាវស្នេហាជួនពេលខ្លះលោកស្វាក៏មានកលល្បិចដ៏រប៉ិលរប៉ូចខ្លះៗដែរ ដែលធ្វើឲ្យនាងសេះហាក់ដូចជាធុញទ្រាន់ខ្លាំងណាស់ ។ ដោយនាងត្រូវការនូវចំណងស្នេហាដ៏រឹងមាំមួយដូច្នេះការរួមរស់នៅជាមួយគ្នារវាងពួកគេទាំងពីរគឺពោរពេញទៅដោយរឿងជម្លោះវិវាទមិនមានសុភមង្គលឡើយ ។

ស្ត្រីឆ្នាំមមែ(ពពែ)
នាងពពែដែលប្រកបដោយអត្តចរិតស្លូតបូតនិងរម្យទមនោះគឺអាចទាក់ចិត្តលោកស្វាបានយ៉ាងងាយ ។ ម្យ៉ាងទៀតប្រសិនបើលោកស្វាជាបុរសអ្នកមានទ្រព្យស្តុកស្តម្ភផងនោះគឺចំណងស្នេហារវាងពួកគេទាំងពីរនាក់កាន់តែស្អិតល្មួត និងរឹងមាំថែមទៀត ។

ស្ត្រីឆ្នាំវក(ស្វា)
ការរួមសហការគ្នារវាងពួកគេទាំងពីរ គឺស្អិតល្មួតចាក់ទឹកមិនលិចដោយពួកគេតែងតែប្រព្រឹត្តរួមគ្នានូវកិច្ចការងារខ្លះដែលមិនត្រឹមត្រូវ ។ ដូច្នេះចំណងស្នេហាពិតជាស្និទ្ធស្នាលខ្លាំងណាស់និងត្រូវត្រិះរិះពិចារណាឡើងវិញ ។

ស្ត្រីឆ្នាំរកា(មាន់)
ភាពខុសគ្នារវាងអ្នកទាំងពីរមានគម្លាតគ្នាឆ្ងាយណាស់ដោយជារឿយៗលោកស្វាតែងតែសើចចំអកនិងធ្វើបាបនាងមាន់ ។ចំណែកនាងមាន់មិនមានកម្លាំងប្រឆាំងតបតវិញឡើយដូច្នេះការរួមរស់នៅជាមួយគ្នារវាងពួកគេគឺមិនសូវចុះសម្រុងនឹងគ្នាឡើយ។

ស្ត្រីឆ្នាំច(ឆ្កែ)
នាងសុនខមានឧត្តមគតិមិនជាក់លាក់ជាច្រើនហើយតែងតែប៉ះទង្គិចគ្រប់ច្រកល្ហក ដូច្នេះមានការឈឺចុកចាប់ខ្លាំងណាស់ ។ ចំណែកឯលោកស្វា គឺមានការកត់សម្គាល់យ៉ាងច្បាស់លាស់ ដូច្នេះពួកគេតែងតែបង្កនូវរឿងរកាំរកូសឥតឈប់ឈរមិនមានសេចក្តីសុខឡើយ ។

ស្ត្រីឆ្នាំកុរ(ជ្រូក)
ពួកគេមានចំណុចស្របគ្នាជាច្រើនដូច្នេះមិនដែលចេះដាក់សម្ពាធលើគូភាគីម្ខាងទៀតឡើយហើយតែងតែជួយគិតគូរគ្នា ។ ដូច្នេះមិនថាតែស្មារតី ឬគ្រឿងសម្ភារៈប្រើប្រាស់នោះឡើយគឺសម្បូរហូរហៀរ ៕

ប្រភព៖ pmhotnews

  • បុរស​កើត​ឆ្នាំវក​ជា​គូ​ស្ត្រី​ឆ្នាំ​អ្វី ?已关闭评论
  • 68 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: