ក្រោយ​បិទ​អាជីវកម្ម​របស់​ខ្លួនGong Cha ប្រកាស​ថា​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន​នឹង​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធ​របស់​ ប្រោនកាហ្វេ

ក្រោយពីដំណឹងនៃការប្រកាសបិទអាជីវកម្មរបស់ខ្លួនបានផ្សព្វផ្សាយជាសាធារណៈរួចមក Gong Cha ដែលគេស្គាល់ថាជាហាងលក់ភេសជ្ជៈលំដាប់ខ្ពស់ដ៏ល្បីមួយនេះ ក៏បានប្រកាសដំណឹងមួយទៀតទៅកាន់អ្នកដែលធ្លាប់គាំទ្រនូវហាងរស់ខ្លួនថា បុគ្គលិកទាំងអស់របស់ Gong Cha នឹងក្លាយជាបុគ្គលិកពេញចិត្តរបស់ ហាងកាហ្វេប្រោន។

ក្រៅពីនេះ ក៏ធ្លាប់មានការប្រកាស ឲ្យអតិថិជនទាំងអស់ដែលមានកាតសមាជិក Gong Cha អាចធ្វើការដូរយក Brown Card ដែលបានគិតចាប់ពីថ្ងៃ ១៤ រហូតទៅដល់ថ្ងៃទី ៣១ ខែឧសភាកន្លងទៅនេះ។

ចំពោះមូលហេតុដែលបណ្ដាលឲ្យ Gong Cha ត្រូវបិទទ្វារ ឈប់បន្តអាជីវកម្មយ៉ាងដូចនេះ គឺមិនមានព័ត៌មានជាក់លាក់នោះទេ ពីព្រោះតែនេះគឺជារឿងសង្ងាត់របស់ក្រុមហ៊ុនដែលមិនត្រូវបានបញ្ចេញជាសាធារណៈ ៕

ដោយ ៖ ជលស័យ
ប្រភព ៖ 


  • ក្រោយ​បិទ​អាជីវកម្ម​របស់​ខ្លួនGong Cha ប្រកាស​ថា​បុគ្គលិក​ទាំង​អស់​របស់​ខ្លួន​នឹង​ក្លាយ​ជា​បុគ្គលិក​ពេញ​សិទ្ធ​របស់​ ប្រោនកាហ្វេ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ជីវិតនិងសង្គម
Tags: