នី រតនា បង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌លើកដំបូងជាមួយកុមារកំព្រាក្នុងខេត្តសៀមរាប

Videos


នី រតនា តារាចម្រៀងជំនានថ្មីលេចធ្លោទាំងសំឡេង និង រូបសម្បត្តិនោះ ពេលនេះបានរំលេចខ្លួនជាមួយនឹងការងារសប្បុរសធម៌លើកដំបូង រួមទាំងការចែករំលែកក្តីស្រឡាញ់ដល់ប្អូនៗកុមារកំព្រានៅសមាគមមួយឯខេត្តសៀមរាប ក្នុងឱកាសទិវាកុមារអន្តរជាតិ 01 មិថុនា 2016 ។

នី រតនា បង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌លើកដំបូងជាមួយកុមារកំព្រាក្នុងខេត្តសៀមរាប

បន្ទាប់ពីមានឈ្មោះល្បីល្បាញលើវិថីសិល្បៈ និង មានមហាជនគាំទ្រកាន់តែច្រើន នៅឱកាសទិវាកុមារអន្តរជាតិនេះ នី រតនា កាន់តែធ្វើឲ្យមហាជនចូលចិត្ត និង ស្រឡាញ់លើសដើម ដោយសារតារាដួងនេះបានបង្ហាញវត្តមានជាមួយការចែករំលែកក្តីស្រឡាញ់ដល់ក្មេងៗកុមារកំព្រាមួយចំនួននៅខេត្តសៀមរាប ហើយក្នុងឱកាសនេះដែរ នី រតនា ក៏បានបង្ហើរសំនៀងតាមរយៈបទចម្រៀងជាច្រើនបទសម្រាប់ប្អូនស្តាប់កម្សាន្តផងដែរជាមួយតារាចម្រៀងស្រីពីរដួងទៀតគឺកញ្ញា ប៉ាច គីមមួយ និង កញ្ញា ចម្រើន សុភ័ក្រ ក្រោមបរិយាកាសសប្បារីករាយបំផុត ។

នី រតនា បង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌លើកដំបូងជាមួយកុមារកំព្រាក្នុងខេត្តសៀមរាប

ជាមួយឱកាសដ៏កម្រមាននេះដែរ តារាចម្រៀង នី រតនា ត្រូវបានគេផ្តល់កិត្តិយសឲ្យចែកអំណោយជាសម្ភារសិក្សាដល់ក្មេងៗកុមារកំព្រា ហើយក៏បានបង្ហាញពីអារម្មណ៍រំភើបសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានចូលរួមចំណែកជួយដល់ប្អូនៗកុមារទាំងនោះ ទោះថាមិនមានអ្វីជាដុំកំភួន ប៉ុន្តែនេះជាទឹកចិត្តស្រឡាញ់មួយ មិនតែប៉ុណ្ណោះ នី រតនា ក៏បានចូលរួមផ្តល់កម្លាំងចិត្ត និង បទពិសោធជីវិតខ្លះៗដល់ប្អូនៗផងដែរ ។

នី រតនា បង្ហាញខ្លួនក្នុងកម្មវិធីសប្បុរសធម៌លើកដំបូងជាមួយកុមារកំព្រាក្នុងខេត្តសៀមរាប

សូមបញ្ជាក់ថា កម្មវិធីសប្បុរសធម៌នេះបានប្រារព្ធនៅភោជនីយដ្ឋាន អាប៉ូឡូ ផ្លាហ្សា ក្នុងខេត្តសៀមរាប ក្រោមការផ្តួចផ្តើមរបស់ស្ថានីយទូរទូស្សន៍ខ្សែកាប្លិ៍អង្គរ សហការជាមួយក្រុមហ៊ុនហង្សមាស ហើយកម្មវិធីនោះក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកអភិបាលខេត្តសៀមរាបផងដែរ ៕ សាកល