គន្លឹះល្អៗធ្វើឱ្យ​ជីវិត​គូ​ស្ថិតស្ថេរ​គង់វង្ស​

សេចក្តីស្រឡាញ់ជារឿងដែលល្អសម្រាប់មនុស្សគ្រប់រូប តែនៅពេលមានសេចក្តីស្រឡាញ់ហើយ តើយើងនឹងធ្វើយ៉ាងណាឱ្យសេចក្តីស្រឡាញ់នោះនៅគង់វង្សស្ថិតស្ថេរ និងយូរអង្វែង?  ថ្ងៃនេះ ឡារ៉ែន មានគន្លឹះល្អៗមកជម្រាបជូនគូស្វាមីភរិយាគ្រប់ៗគ្នាដូចខាងក្រោមនេះ ៖

  ១.សម្លឹងរកមើលចំណុចមិនល្អរបស់ខ្លួនឯង
នៅពេលរស់នៅជាមួយគ្នា ម្នាក់ៗនឹងមើលឃើញពីចំណុចមិនល្អ របស់គ្នាទៅវិញទៅមកមិនខាន  តែចូរកុំយកចំណុចមិនល្អរបស់នាង(ឬគេ)មករារាំងការកែសម្រួលចំណុច មិនល្អរបស់ខ្លួនឯងឱ្យ សោះ ព្រោះការដែលអ្នកបានកែសម្រួលខ្លួននោះ គូគ្រងរបស់អ្នកក៏នឹងបែរត្រឡប់មករកមើលចំណុចមិនល្អរបស់ខ្លួនឯង ដូចគ្នា។

២. កុំសម្តែងភាពមិនត្រូវចិត្ត ឬភាពមិនពេញចិត្តគូគ្រងនៅចំពោះមុខអ្នកដទៃ
ព្រោះមិនថានារី ឬបុរសឡើយ បើជួបហេតុការណ៍បែបនេះ នឹង មានអារម្មណ៍ថាខ្លួនឯងហាក់ដូចជាត្រូវបំបាក់មុខ ហើយលទ្ធផលដែលតាមមកនោះគឺ ការឈ្លោះប្រកែកនឹងកើតឡើង ដូច្នេះគួររក្សា ទុកអារម្មណ៍មិនពេញចិត្តនៅពេលនោះទៅអង្គុយនិយាយគ្នានៅក្នុងផ្ទះវិញ ប្រសើរជាងធ្លាក់ខ្លួនក្លាយជាចំណុចស៊ីបរបស់ខ្សែភ្នែកអ្នកឯ ទៀតដោយសារតែការឈ្លោះប្រកែកគ្នា.

  ៣. កុំលះបង់ពេលវេលាទៅលើការងារច្រើនជ្រុលពេក
កុំរវល់ជាមួយការងាររហូតដល់គ្មានពេលវេលាសម្រាប់ក្រុម គ្រួសារឱ្យសោះ ព្រោះក្រុមគ្រួសារគឺជាអ្វីដែលសំខាន់បំផុតក្នុងការ ជួយរុញច្រាន និងគាំទ្រឱ្យការធ្វើការងាររបស់អ្នករីកចម្រើន និងឈានទៅមុខបានល្អ។

    ៤. ពេលមានបញ្ហាត្រូវបែរមុខរកគ្នា
មិនមែនថាដល់ពេលកើតមានបញ្ហា ម្នាក់ៗបែរខ្នងដាក់គ្នា មិននិយាយ មិនអធិប្បាយអំពីបញ្ហាដែលកើតឡើង ព្រោះគិតថាមិនចាំបាច់ ត្រូវអធិប្បាយអ្វីឡើយ បណ្តោយឱ្យវាទៅតាមដំណើរ បន្តិចទៅម្នាក់ៗគង់តែភ្លេចទៅវិញទេ តែអ្នកដឹងទេថា វាគឺជាស្នាមប្រេះបែកដែលកំពុងតែធ្វើឱ្យជីវិតគូរបស់លោកអ្នកមិនស្ថិតស្ថេរ ដូច្នេះគួរតែបែរមុខមកជជែកគ្នាទើបជារឿងប្រសើរបំផុត។

  ៥. ឧស្សាហ៍បំពេញចិត្តគ្នាទៅវិញទៅមក
នៅពេលអ្នកទាំងពីរមករួមរស់ជាមួយគ្នា ច្បាស់ជាត្រូវជួបនឹងសេចក្តីសុខ និងសេចក្តីទុក្ខផ្លាស់ប្តូរលាយឡំគ្នាមិនខាន ដូច្នេះសុំត្រឹមតែកុំអាលអស់កម្លាំងចិត្តក្នុងការតស៊ូ ចូរនៅចាំធ្វើជាកម្លាំងចិត្តដល់គ្នាទៅវិញទៅមកក្នុងគ្រាដែលនាង(ឬ គេ)មានទុក្ខ។

 ៦. រកពេលវេលារំឭកអនុស្សាវរីយ៍ចាស់ៗ
មិនថាតែនៅតាមខេត្ត ឬទីកន្លែងដែលអ្នកទាំងពីរពេញចិត្ត និងចូលចិត្តទៅលេងញឹកញាប់នោះទេ  ប្រើពេលវេលានោះកើបប្រមូលការចងចាំល្អៗដែលធ្វើឱ្យទាំងពីរនាក់មានថ្ងៃនេះ។ ការមានសេចក្តី ស្នេហាមិនមែនជារឿងពិបាកនោះទេ តែការធ្វើឱ្យសេចក្តីស្នេហាគង់-វង្សស្ថិតស្ថេរយូរអង្វែងទៅវិញទេដែលជា រឿងពិបាកនោះ។ ដូច្នេះទាមទារឱ្យអ្នកទាំងពីរសហការគ្នាយ៉ាងល្អ ដើម្បីដើរទៅរកសុភមង្គលនៃជីវិតគូទាំងអស់គ្នា កុំបោះបង់ចោលគ្នាឱ្យសោះ ទើបធ្វើឱ្យជីវិតគូរបស់អ្នកទទួលបាននូវភាពជោគជ័យ និងគង់វង្សយូរអង្វែង៕

ប្រភព៖ lareine

  • គន្លឹះល្អៗធ្វើឱ្យ​ជីវិត​គូ​ស្ថិតស្ថេរ​គង់វង្ស​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: