វិធាន​ការ ១០ យ៉ាង​ក្នុង​ការ​គ្រប់​គ្រង់​ភាព​តាន​តឹង

យើងទាំងអស់គ្នាបានដឹងហើយថា អ្វីដែលជាសម្ពាធសម្រាប់យើងនោះ គឺជាការងារដែលមមាញឹកបំផុត។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងតែងតែមានឡើង នៅពេលដែលពួគគេមិនអាចដោះស្រាយជាមួយនឹងការងារបាន។

វិធាន​ការ ១០ យ៉ាង​ក្នុង​ការ​គ្រប់​គ្រង់​ភាព​តាន​តឹង

ខាងក្រោមនេះគឺជាគន្លឹះទាំង ១០ សម្រាប់កាត់បន្ថយភាពតានតឹងនៅកន្លែងធ្វើការ៖
១. រៀនគ្រប់គ្រងពេលវាលារបស់អ្នក ឱ្យកាន់តែមានប្រសិទ្ធភាព
យើងចំណាយពេលវាលាច្រើនសម្រាប់ការធ្វើការដែលមិនសំខាន់ ដូចនេះភារកិច្ចដំបូងរបស់យើងនោះគឺត្រូវធ្វើកិច្ចការអ្វីដែលសំខាន់ជាមុនសិន។ ចំពោះអ្វីដែលមិនសំខាន់ត្រូវរង់ចាំសិន ហើយជារឿយៗវាអាចបាត់ដោយខ្លួនឯង ខណៈពេលដែលអ្នកចាកចេញពីពេលវេលានោះ ហើយត្រលប់ទៅធ្វើការងារមួយផ្សេងទៀត។ ត្រូវចេះទុកពេលវេលាសម្រាប់ខ្លួនឯងចំពោះកិច្ចការដែលមិនសប្បាយ ចិត្តបើត្រូវបោះចោល គឺបោះចោលទៅមិនត្រូវទុកវានាំតែមានសម្ពាធសម្រាប់ខ្លួនអ្នកឡើយ។ គ្រប់ពេលវេលាដែលយើងគិតពីវា យើងអាចកើតមានភាពតានតឹងចំពោះខ្លួនឯងជាមិនខាន។ ត្រូវចង់ចាំថាទុកកិច្ចការដែលមិនសប្បាយចិត្តឱ្យឆ្ងាយពីខ្លួនអ្នក នៅពេលធ្វើការដំបូង។
២. ការទទួលយករបៀបរស់នៅដែលមានសុខភាពល្អ
ប្រសិនបើយើងបានញុំាអាហារដែលមានតុល្យភាពចំពោះសុខភាព ធ្វើលំហាត់ប្រាណទៀងទាត់នោះយើងទទួលបាននូវការធានាចំពោះខ្លួនឯងបានយ៉ាងប្រសើរ ជាមួយនឹងការដោះស្រាយនូវភាពតានតឹង ដែលកំពុងតែជួបប្រទះបានយ៉ាងប្រសើរ។
៣. ដឹងពីដែនកំណត់របស់យើង និងមិនធ្វើកិច្ចការច្រើនហួសពេកនោះទេ
យើងខ្លួនឯងត្រូវចេះចែករំលែកឱ្យបានល្អនៃភាពតានតឹងពីព្រោះ យើងចង់ឱ្យមនុស្សដ៏ទៃទៀតចូលចិត្តយើង និងមិនធ្វើអ្វីដែលអាចឱ្យប៉ះពាល់ដល់យើងនោះទេ។ បន្ទាប់មកទៀត យើងត្រូវធ្វើអ្វីផ្សេងទៀត ដែលត្រូវធ្វើ រួចហើយរៀនពីរបៀបរបបការរស់នៅ និយាយស្តីដោយគ្មានការអន់ចិត្ត ឬក៏ការប្រមាថចំពោះអ្នកដ៏ទៃ និងខ្លួនឯង។
៤. ស្វែងរកបញ្ហាដែលធ្វើឱ្យយើងមានភាពតានតឹង
ចំណាយពេលវេលា ដើម្បីស្វែងរកមូលហេតុ ដែលធ្វើឱ្យអ្នកមានការព្រួយបារម្ភ ហើយព្យាយាមផ្លាស់ប្តូរឥរិយាបទរបស់អ្នក ដើម្បីកាត់បន្ថយឱ្យខ្លួន ឯងផ្ទាល់ក្នុងការដោះស្រាយវា   ។
៥. ជៀសវាងការប៉ះទង្គិចដែលមិនចាំបាច់
មិនត្រូវចាំបាច់មានហេតុផលថា តើវាមានភាពតានតឹងដែរ ឬទេ ? ស្វែងយល់ដើម្បីការឈ្នះស្ថានភាព ស្វែងយល់ដើម្បីដោះស្រាយមិនភាពសមស្របទាំងឥរិយាបទដែលបានបញ្ចេញមកខាងក្រៅ  ដើម្បីបានការសម្រេចផលជាវិជ្ជមានមួយ។
៦. ទទួលយកអ្វីដែលអ្នកមិនអាចកែប្រែបាន
ការផ្លាស់ប្តូរគឺពិតជាស្ថានភាពដ៏ពិបាកមួយ ដែលមិនមែនចេះតែអាចទៅរួចនោះទេ។ ប្រសិនបើរឿងនេះពិតជាករណី ដែលបានគេស្គាល់ និងទទួលយក អ្វីមួយនោះ គឺយើងត្រូវតែទទួលដោយមិនបាច់គិតពីផលលំបាកនោះទេ។
៧. ចំណាយពេលវេលាដើម្បីសម្រាក ហើយផ្លាស់ប្តូរបន្ទុករបស់អ្នក
អ្នកនិងធ្វើការបានយ៉ាងប្រសើរ បន្ទាប់ពីការសម្រាកបានយ៉ាងស្រួល ដែលធ្វើឱ្យអ្នកធ្វើការបន្ធូរបន្ថយអារម្មណ៍យ៉ាងប្រសើរ។
៨. រកពេលវេលាដើម្បីជួបមិត្តភក្កិ
មិត្តភក្កិអាចជួយឱ្យយើងមើលឃើញនូវបទពិសោធន៍ផ្សេងៗបាន។ សកម្មភាពដែលយើងបានចូលរួមជាមួយមិត្តភក្កិជាធម្មតាជួយឱ្យយើង អាចបន្ថយភាពតានតឹង ហើយមានអារម្មណ៍រីករាយបានដែរ។ វាបានជួយបង្កើនប្រព័ន្ធភាពស៊ាំដែលអាចបំបាត់ចោលនូវភាពតានតឹង។ ប្រសិនបើអ្នកមិនបានសង្កត់ធ្ងន់ការចូលរួមនៅក្នុងសកម្មភាពនៃសារ ពាង្គកាយ វាពិតជាលែងដំណើការ ហើយការផ្លាស់ប្តូររបស់សារពាង្គកាយ ដែលកើតឡើងនៅក្នុងខ្លួនរបស់អ្នកដោយសារភាពតានតឹងនេះតែម្តង។ ការសម្រាកលំហែកាយជួយឱ្យរាងកាយរបស់អ្នកត្រលប់ទៅរកសុខភាពល្អធម្មតា។ បច្ចេកទេសលំហែកាយល្អរួមមាន លំហាត់ប្រាណ  ម៉ាស្សា និងប្រភេទនៃការព្យាបាលផងដែរ។
៩. ព្យាយាមមើលប្លែកៗ
ប្រសិនវត្ថុអ្វីមួយត្រូវបានរំខានអ្នក ដូចនេះសូមអ្នកមើលវាដោយការផ្ទុយមកវិញ។ និយាយពីបញ្ហារបស់អ្នកជាមួយនឹងនណារម្នាក់ មុនពេលដែលអ្នកអាច ធ្វើវាទៅបានដោយខ្លួនឯង។ ជាធម្មតាការនិយាយអ្វីមួយទៅកាន់នណារម្នាក់ផ្សេងទៀត វាអាចជួយឱ្យអ្នកមើលឃើញនូវទស្សនវិស័យថ្មីៗ និងមានភាពតានតឹងតិចជាងមុន។
១០. ជៀសវាងប្រើគ្រឿងស្រវឹង សារជាតិនីកូទីន និងកាហ្វេអុីនក្នុងការដោះស្រាយបញ្ហា
ជៀសវាងការប្រើសារជាតិទាំងនេះក្នុងការដោះស្រាយបញ្ហា ពីព្រោះថាការដោះស្រាយកំហុសទាំងនេះវាមានតែបន្ថែមបញ្ហាសម្រាប់យើងតែប៉ុណ្ណោះ៕

ប្រភព៖ khmerpropey

  • វិធាន​ការ ១០ យ៉ាង​ក្នុង​ការ​គ្រប់​គ្រង់​ភាព​តាន​តឹង已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:ចំនេះដឹង
Tags: