គោរព​មេ​ផ្ទាល់​មួយ​ គឺ​ដូច​គោរព​ដល់​រូប​មេ​ធំ​ផុត​លេខ​ពីរ​ទៀត​

​ទំនងជា​នៅ​ក្នុង​សាល​ប្រជុំ​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​មួយ​ គឺ​ត្រូវ​បាន​អ្នកគ្រប់គ្រង​រៀបចំ​ដាក់​តាំង​រូបថត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ ជា​ភរិយា​នាយក​រដ្ឋមន្ត្រី​ និង​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​ កម្ពស់​មួយ​ជំហរ​នោះ​ ប៉ុន​ជញ្ជាំង​អគារ​តែ​ម្តង​ ខណៈ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​ថៃ​ឯណោះ​វិញ​ រូបថត​មួយ​ជំហរ​មនុស្ស​បែប​នេះ​ គឺ​គេ​ដាក់​តាំង​ព្រះ​ឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​របស់​គេ​តែ​ម្តង​ មិនមែន​ដាក់​តាំង​រូបថត​នាយក​រដ្ឋមន្ត្រី​យ៉ាង​សម្បើម​ដូច​ប្រទេស​កម្ពុជា​នោះ​ឡើយ​ ។​

​ដូច្នេះ​ បើ​មាន​មន្ត្រី​កងរាជ​អាវុធហត្ថ​មក​គោរព​គំនាប់​នៅ​ចំពោះ​មុខ​មេ​ផ្ទាល់​របស់​ខ្លួន​នោះ​ គឺ​ដូច​បាន​គោរព​ដល់​រូបថត​មេ​ធំ​ផុត​លេខ​ពីរ​ទៀត​ "​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​"​ (Sic!)​ ។​

​តើ​ប្រិ​យ​មិត្ត​អ្នក​អាន​យល់​ឃើញ​យ៉ាងណា​ដែរ​ចំពោះ​ការ​ដាក់​តាំង​រូបថត​នាយក​រដ្ឋមន្ត្រី​ និង​ភរិយា​យ៉ាង​ស្កឹមស្កៃ​ក្នុង​សាល​ប្រជុំ​ ឬ​ការិយាល័យ​ធ្វើការ​របស់​កងកម្លាំងប្រដាប់អាវុធ​ ដោយ​អវត្តមាន​ព្រះ​ឆាយា​លក្ខណ៍​ព្រះករុណា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែប​នេះ​ ?​ ៕​

គោរព​មេ​ផ្ទាល់​មួយ​ គឺ​ដូច​គោរព​ដល់​រូប​មេ​ធំ​ផុត​លេខ​ពីរ​ទៀត​

គោរព​មេ​ផ្ទាល់​មួយ​ គឺ​ដូច​គោរព​ដល់​រូប​មេ​ធំ​ផុត​លេខ​ពីរ​ទៀត​

Related