ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ហៅ​លោក ស៊ី ជិន​ពីង ថា​«​ប្រធានាធិបតី​ដ៏​អស្ចារ្យ​» និពន្ធដោយ : ទេព អ៊ីវិសាល       June-01-2016, 8:59 pm         3519

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 -092 299 377ប្រធានាធិបតី​ថ្មី​ហ្វីលីពីន ហៅ​លោក ស៊ី ជិន​ពីង ថា​«​ប្រធានាធិបតី​ដ៏​អស្ចារ្យ​»​ប្រធានាធិបតី​ត្រៀម​កាន់តំណែង​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) បាន​សម្តែង​ការ រីករាយ​ជាមួយនឹង​សារ​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង (Xi Jinping) ដែល​សាទរ​ចំពោះ​ជ័យ ជម្នះ​ផ្លូវការ​នៃ​ការបោះឆ្នោត​ថ្ងៃទី​០៩​ខែឧសភា​។ លោក ថែមទាំង​ចាត់ទុក​លោក ស៊ី ជិន​ពីង​ថា​ជា « មេដឹកនាំ​ដ៏​អស្ចារ្យ​ទៀតផង​»​។

« ខ្ញុំ​ពិតជា​មាន​កិត្តិយស​ណាស់​ដែល​ទទួល​បាន​សារ​សាទរ​ពី​ប្រធានាធិបតី​ដ៏​អស្ចារ្យ​»​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន Xinhua ដែល​បាន​រាយការណ៍​ពី​សុន្ទរកថា​របស់លោក​រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​ឆ្លើយតប នឹង​សារ​សារ​ទរ​លោក ស៊ី ជិន​ពីង​នាឱកាស​នៃ​សន្និសីតកាសែត​ទាក់ទង​នឹង​ការប្រកាស​គណៈរដ្ឋមន្ត្រី ថ្មី​របស់លោក​នៅ​ថ្ងៃទី​៣១​ខែឧសភា ក្នុង​ក្រុង​ដា​វ៉ា​វ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​៣០ ខែឧសភា សភា​ហ្វីលីពីន បានប្រកាស​លទ្ធផល​ជា​ផ្លូវ ការ​ដោយ អភិបាលក្រុង​ដា​វ៉ា​វ លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ នឹងត្រូវ​ក្លាយជា​ប្រធានាធិបតី​ទី​១៦​របស់​ហ្វីលីពីន ដែល​ត្រូវបាន​រំពឹងថា​នឹង​ចូល​ស្បថ​កាន់តំណែង​ជា​ផ្លូវការ​នៅ​ចុងខែ​មិថុនា​ខាងមុខ​ដ៏​ខ្លី​នេះ​។ វា ក៏មាន​ន័យ​ដែរ​ថា ជា​ពេល​កំណ​ត់នៃ​អាណត្តិ​ប្រធានាធិបតី របស់លោក ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ដែលមាន​និន្នាការ​ខ្លាំង​ពឹងផ្អែក​អាមេរិក ក៏​កាន់តែ​ខិតជិត​មកដល់​ផងដែរ​។​

​ភ្លាមៗ​ក្រោយ​ការប្រកាស​ផ្លូវការ​នោះ ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង សាទរ​ទៅកាន់​ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ចំពោះ​ជ័យជម្នះ​នោះ ។ ប្រមុខ​កំពូល​ចិន ក៏បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ នឹងមាន​ភាពល្អប្រសើរ​ជាមួយនឹង​គ្នា​។

​ក្នុង​សារ​សាទរ​នោះ ប្រមុខរដ្ឋ​ចិន ក៏បាន​រម្លឹក និង​បញ្ជាក់ថា ប្រទេស​ទាំងពីរ ធ្លាប់មាន​កិច្ចសហប្រតិបត្តិការ​ស៊ី ជម្រៅ​ជាមួយនឹង​ចិន ហើយ លោក សង្ឃឹមថា ប្រទេស​ទាំងពីរ​អាចធ្វើ​ការ​យ៉ាងសកម្ម​ជាមួយនឹង​គ្នា​ដើម្បី ជំរុញ​ឲ្យ​ទំនាក់ទំនង ចិន​-​ហ្វីលីពីន ត្រលប់​ទៅរក​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយគ្នា​ឡើងវិញ​។

​សូមបញ្ជាក់​ផងដែរ​ថា ទំនាក់ទំនង​ចិន និង​ហ្វីលីពីន មាន​ភាពល្អក់​កករ​នឹង​គ្នាច្រើន​ក្រោម​រដ្ឋបាល​របស់ លោក​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ប៊ែ​រ​នី​ណូ អា​ហ្គី​ណូ ជាពិសេស​នោះ​រឿង​បញ្ហា​អធិបតេយ្យ​សមុទ្រ​ចិន​ខាងត្បូង​។ តែ​រដ្ឋបាល​របស់លោក ឌើ​ទើ​តេ គេ​រំពឹងថា ទំនាក់ទំនង​ហ្វីលីពីន និង​ចិន អាចមាន​លក្ខណៈ​ល្អប្រសើរ​ជាង​អាណត្តិ​របសលោក អា​ហ្គី​ណូ​។

​ខុសពី​រដ្ឋាភិបាល​មុន បើទោះបីជា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​អះអាងថា លោក បន្ត​ទាមទារ​នូវ​តំបន់​ជម្លោះ​អធិបតេយ្យ​ដដែល ក៏ដោយ លោក នៅតែ​បន្សល់​ចន្លោះប្រហោង​សម្រាប់​ការចរចា​ជាមួយនឹង​ចិន​ដែរ​។ លោក ឌើ​ទើ​តេ ធ្លាប់​និយាយថា ប្រសិនបើ​ដំណើរការ​នៃ​ការដោះស្រាយ​មិនមែន​ការវិវត្ត លោក នឹង​ចរចា​ជាមួយនឹង​ចិន​ជា​លក្ខណៈ​ទ្វេភាគី​។

​បន្ថែម​ពីនេះ ជំនួស​ដោយ​ទំនាក់ទំនង​ដែល​បាន​ជាប់គាំង​កន្លងមក លោក ឌើ​ទើ​តេ បាន​សន្យាថា នឹង​អញ្ជើញ​អ្នកវិនិយោគ​របស់​ចិន​ឲ្យ​កាន់តែច្រើន​មកកាន់​ហ្វីលីពីន​ដែល​ស្រប​ជាមួយនឹង​គោលនយោបាយ​នៃ​ការបង្កើន​កំណើនសេដ្ឋកិច្ច​៕