ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​

Videos


មាស សុខសោភា ទើបតែធ្វើពិធីសូត្រមន្តរំដោះគ្រោះជាមួយស្វាមីរួច ដោយឡែកនៅថ្ងៃនេះ នាងបានចេញទៅដើរកំសាន្តនៅក្រៅប្រទេសយ៉ាងសប្បាយរីករាយ ជាពិសេស មាស សុខសោភា បានស្លៀកឈុតប៊ីគីនី នៅក្នុងអាងទឹក មើលឃើញហើយពិតជាអត់ទ្រាំសរសើរនាងមិនបាន ។ តាមរយៈរូបភាពខាងលើនេះ បង្ហាញឲ្យឃើញថា មាស សុខសោភា នៅតែមានរូបរាងស្រស់ស្អាត មិនចាញ់កាលពីពេលមុនឡើយ ហើយនាងកម្រនឹងស្លៀកឈុតបែបនេះណាស់ ។

ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​

អ្នកដែលបានឃើញរូបភាព មាស សុខសោភា បង្ហាញនូវឈុតប៊ីគីនីនេះ ម្នាក់ៗលាន់មាត់សរសើរគ្រប់ៗគ្នា រហូតមានអ្នកខ្លះថា មាស សុខសោភា ពិតជាមិនធម្មតាមែន ដែលហ៊ានស្លៀកឈុតបែបនេះ តែមើលទៅ នាងពិតជាស្រស់ស្អាតខ្លាំងណាស់ មិនចាញ់តារាបរទេសឡើយ ។ មាស សុខសោភា បានសរសេរនៅលើ Instagram របស់នាងថា នេះគឺជាដំណើរកំសាន្តរបស់នាងក្នុងរដូវវិស្សមកាល ប៉ុន្តែនាងមិនបានបង្ហាញទីតាំងពិតប្រាកដ ដែលនាងទៅកំសាន្តនោះទេ ។

ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​

ក្រៅពីបង្ហាញរូបភាពដ៏គួរឲ្យទាក់ទាញនេះ មាស សុខសោភា ថែមទាំងបានបង្ហាញរូបភាពគួរឲ្យស្រលាញ់ជាច្រើនសន្លឹក នៅមុខហាងកាហ្វេ ជាមួយនិងសកម្មភាពអូសវ៉ាលី នៅពេលដែលនាងកំពុងធ្វើដំណើរ ។ តាមប្រភពពត៌មាន ដែលជិតស្និតនឹង មាស សុខសោភា បានបង្ហើបប្រាប់ថា មាស សុខសោភា ចេញទៅដើរកំសាន្តជាមួយស្វាមី របស់នាង ដែលទើបនិងមកពីក្រៅប្រទេស ៕ អាលីណា

ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​
ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​
ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​
ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​
ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​
ញាក់សាច់ ជាមួយ​ឈុត​ប៊ី​គី​នី​របស់ មាស សុខ​សោភា​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត