អាហារ​សម្រន់​ 3 យ៉ាង ផ្តល់​ផល​ល្អ​ដល់​រាងកាយ​

Videos


បើនរណាចូលចិត្តបរិភោគអាហារទំនេរញឹកញាប់ឥតសូវទំនេរមាត់ ហើយមិនចង់ឱ្យកើតនូវបញ្ហាដល់សុខភាព ពិសេសមានការឡើងទម្ងន់នោះ អាចធ្វើការជ្រើសរើសអាហារចំនួនបីមុខដូចខាងក្រោមនេះវិញបាន ព្រោះថាវាជាអាហារសុខភាព ដោយវាផ្តល់នូវផលប្រយោជន៍មកវិញដូចជា ៖

១ – ម្នាស់ស្រួយ

អាហារ​សម្រន់​ 3 យ៉ាង ផ្តល់​ផល​ល្អ​ដល់​រាងកាយ​

រស់ជាតិជូរអែមរបស់ផ្លែម្នាក់ គឺជាទីនិយមចូលចិត្តបរិភោគបំផុតរបស់ស្ត្រី ។ តាមការស្រាវជ្រាវបង្ហាញថា ផ្លែម្នាស់មានគុណសម្បត្តិអាចជួយបំបាត់អាការទល់លាមក ព្រោះវាសំបូរទៅដោយកាកសរសៃខ្ពស់ ឬ បើជ្រើសរើសបរិភោគជាអាហារសម្រន់ក្រោយបរិភោគបាយរួច វាអាចនឹងជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យធ្វើការងារបានល្អ មិនបង្កឱ្យចុកឆ្អល់ពោះនោះឡើយ ។

២ – គ្រាប់អាល់ម៉ុងស្រោចយូកឺត

អាហារ​សម្រន់​ 3 យ៉ាង ផ្តល់​ផល​ល្អ​ដល់​រាងកាយ​

ក្នុងគ្រាប់អាល់ម៉ុងសំបូរទៅដោយរ៉ាឌីកាល់សេរី ព្រមទាំងអូម៉េហ្គា-៣ ដែលជួយកាត់បន្ថយកូឡេស្ត្រេរ៉ូលក្នុងឈាម ក៏ដូចជាក្នុងរាងកាយទាំងមូល ។ ចំណែកទឹកដោះគោយូកឺត សំបូរដោយសារជាតិជំនួយដល់រាងកាយយើងច្រើន ហេតុនេះនៅពេលបរិភោគអាហារទាំងពីរមុខនេះបញ្ចូលគ្នា គឺវានឹងផ្តល់ផលប្រយោជន៍ខ្ពស់បំផុត ។

៣ – Beet Root បំពងស្រួយ

អាហារ​សម្រន់​ 3 យ៉ាង ផ្តល់​ផល​ល្អ​ដល់​រាងកាយ​

អាហារប្រភេទនេះបរិភោគហើយមិនបង្កឱ្យឡើងទម្ងន់ទេ ព្រោះថាវាសំបូរទៅដោយកាកសរសៃច្រើន ។ ចំណែកពណ៌ក្រហមរបស់មើមបន្លែប្រភេទនេះ គឺជារ៉ាឌីកាល់សេរីដែលមានឈ្មោះថា «បេថានីន» នៅពេលបរិភោគហើយនឹងជួយទប់ស្កាត់សាច់ដុះ កោសិការមហារីក ជំនួយឈាម និង នៅជាឱសថបញ្ចុះលាមក ៕

                                                                             ដេប៉ូ   ( ប្រែសម្រួលពីសារព័ត៌មានបរទេស )