ឃាត់ខ្លួន​អ្នកនេសាទ​២​នាក់ ក្រោយ​រក​ឃើញ​យ៉ាម៉ា​ជាង ៣៦៤គ្រាប់ និង​គ្រឿងញៀន​មួយ​ចំនួន

ឃាត់ខ្លួន​អ្នកនេសាទ​២​នាក់ ក្រោយ​រក​ឃើញ​យ៉ាម៉ា​ជាង ៣៦៤គ្រាប់ និង​គ្រឿងញៀន​មួយ​ចំនួន



កោះកុង ៖ កាលពី​យប់​ថ្ងៃទី​៣១ ខែឧសភា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការ​ស្រុក​មណ្ឌលសីមា ដោយមាន​ការចូលរួម​ពី​លោក អ៊ីវ ត្រាយ ព្រះរាជអាជ្ញា​រង​ អយ្យកាអម​សាលាដំបូង​ខេត្ត បាន​ប្រើ​វិធានការ​ញុះញង់​ឈាន​ទៅ​ចាប់​អ្នកនេសាទ​ចំនួន​ ២​នាក់ នៅ​ភូមិ​១ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ពាក់ព័ន្ធ​ករណី​គ្រឿងញៀន។

ជនសង្ស័យ​ទាំង​២​នាក់ ទី​១ ​ឈោះ ស៊ីម សុន ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​មុខរបរ​ជា​អ្នកនេសាទ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​១ ឃុំ​ប៉ាក់​ខ្លង​ ស្រុក​មណ្ឌលសីមា និងទី​២ ឈ្មោះ ន​ន់ សារី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​សញ្ជាតិ​ខ្មែរ មុខរបរនេសាទ​។

ក្នុង​ការ​ឃាត់ខ្លួន​នោះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុ​តាង​ម្សៅ​ក្រាម​ ពណ៌​ស​ថ្លា ​សង្ស័យ​ជា​មេ​តំ​ហ្វី​តា​មីន​ស្មើ ៣,២៤​ក្រាម ថ្នាំ​គ្រាប់​ពណ៌​ក្រហម ​ប្រភេទ​យ៉ាម៉ា ចំនួន ៣៦៤​គ្រាប់ ស្មើ​៣៥,៣២​ក្រាម​, ទុយោ​៩​កំណាត់ ម្ជុល​ដែក​ស្រួច​សម្រាប់​ចាក់​បំបែក​ថ្នាំញៀន ​រួមនឹង​វត្ថុ​តាង​ជាច្រើន​ទៀត។

បច្ចុប្បន្នសមត្ថកិច្ច​​កំពុង​ក៏​សាង​សំណុំ​រឿង​ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់​ការណ៍​ទៅតាម​នីតិ​វិធី៕

ឃាត់ខ្លួន​អ្នកនេសាទ​២​នាក់ ក្រោយ​រក​ឃើញ​យ៉ាម៉ា​ជាង ៣៦៤គ្រាប់ និង​គ្រឿងញៀន​មួយ​ចំនួន ឃាត់ខ្លួន​អ្នកនេសាទ​២​នាក់ ក្រោយ​រក​ឃើញ​យ៉ាម៉ា​ជាង ៣៦៤គ្រាប់ និង​គ្រឿងញៀន​មួយ​ចំនួន ឃាត់ខ្លួន​អ្នកនេសាទ​២​នាក់ ក្រោយ​រក​ឃើញ​យ៉ាម៉ា​ជាង ៣៦៤គ្រាប់ និង​គ្រឿងញៀន​មួយ​ចំនួន ឃាត់ខ្លួន​អ្នកនេសាទ​២​នាក់ ក្រោយ​រក​ឃើញ​យ៉ាម៉ា​ជាង ៣៦៤គ្រាប់ និង​គ្រឿងញៀន​មួយ​ចំនួន