សិក្ខាសាលា​ការ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​សាកល្បង និង តម្រង់​ទិស​​​នៃ​មូលនិធិ​បន្ស៊ី

សិក្ខាសាលា​ការ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​សាកល្បង និង តម្រង់​ទិស​​​នៃ​មូលនិធិ​បន្ស៊ី



សៀមរាប ៖ នៅ​សណ្ឋាគារ​ប៉ា​រ៉ា​ឌី​អង្គរ ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ២០១៦​នេះ មាន​បើក​សិក្ខា សាលា ស្តីពី​ការ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​ដំណាក់កាល សាកល្បង និង ការតម្រង់ទិស ពី​ដំណាក់កាល​ពេញលេញ​នៃ មូលនិធិ​បន្ស៊ី​គាំទ្រ​ដោយ កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់។ អង្គ​សិក្ខាសាលា​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​របស់ លោក ប៊ុន ថា​ប្ញ​ទ្ធិ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង លោក យឺ​ហ្គេ​ន លេ​ម​ប៊ឹ​ត ទីប្រឹក្សា​សមាសភាព​១A ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី ជា​ប្រធាន​ក្រុមប្រឹក្សា និង អភិបាលស្រុក ប្រធាន អនុប្រធាន ការិយាល័យ និង ដៃគូ​គាំទ្រ​ឃុំ សង្កាត់​ផងដែរ។

តាម​ការ​បញ្ជាក់​របស់​លោក យឺ​ហ្គេ​ន លេ​ម​ប៊ឹ​ត ទីប្រឹក្សា​សមាសភាព​១A ក៏បាន​ឲ្យ​ដឹង​ផង​ដែរ នូវ​គោល បំណង​នៃ​អង្គ​សិក្ខាសាលា គឺជា​គោលដៅ​ចែករំលែក នូវ​បទពិសោធន៍ មេរៀន​ពី​ការអនុវត្ត​គម្រោង​មូលនិធិ​បន្ស៊ី ក្នុង​ដំណាក់​កាល​សាកល្បង ជូន​ដល់​បណ្តា​ក្រុង ស្រុក​ឲ្យ​ទទួល​បាន​ការ​យល់​ដឹង​ពី​ប្រវត្តិ ទស្សន​ទាន ដំណាក់កាល នានា​និង ដំណើរការ​អនុវត្ត​មូលនិធិ​បន្ស៊ី និង ការព្រមព្រៀង និង អាច​ដំណើរការ​អនុវត្ត​មូលនិធិ​បន្ស៊ី​នៅ​ជំហាន បន្ទាប់​ផង​ដែរ។ លោក​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុង ស្រុក​ចំនួន ១៦ នៃ​ខេត្ត​៣ មាន​ខេត្ត​សៀមរាប ,​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ ដែល​បានចាប់ផ្តើម ដោយមាន​គម្រោង​ចំនួន ២៣​គម្រោង នៅ​ចុងឆ្នាំ​២០១៥ និង បញ្ចប់​នៅ​ខែ មីនា និង មេសា ឆ្នាំ២០១៦​នេះ​ផង​ដែរ។

មានប្រសាសន៍​នោះ​ដែរ ​លោក ប៊ុន ថា​ប្ញ​ទ្ធិ ក៏បាន​លើកឡើង​ពី​ភាព​ជោគជ័យ នៃ​ការអនុវត្ត​គម្រោង​ក្រវ៉ាត់ បៃតង នៅ​ខេត្តសៀមរាប​របស់​រាជ​រដ្ឋាភិបាល ហើយ​បាន​ពង្រីក​បន្តទៅ​ខេត្តឧត្តរមានជ័យ និង បន្ទាយមានជ័យ តាម​បណ្តា​ស្រុក​មួយចំនួន ។ ម្យ៉ាងទៀត​គោលបំណង​នៃ​គម្រោង មូលនិធិ​បន្ស៊ី គឺ​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ដោយ​រួមបញ្ចូល​នៅក្នុង​បណ្តា​ខេត្ត​គោលដៅ​របស់​កម្មវិធី RED ដោយ​ធ្វើ​ទៅ​តាមរយៈ​ការផ្តល់​ធនធាន ហិរញ្ញវត្ថុ​បន្ថែម ដល់​ក្រុមប្រឹក្សា​ស្រុក ក្នុង​ការ​ជំរុញ​ទឹកចិត្ត​ពួកគេ​ឲ្យ​ដើរ​តួនាទី កាន់តែ​សកម្ម​ជាង​មុន ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​មូលដ្ឋាន និង បែងចែក​ធនធាន​ផ្ទាល់​របស់​ពួកគេ​បន្ថែម ដើម្បី​កែលម្អ​លក្ខខណ្ឌ​ឲ្យ​កាន់តែ​ល្អ និង អនុវត្ត​គំនិត​ផ្ដួចផ្ដើម​សេដ្ឋកិច្ច​នានា ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

លោក​លើក​ផង​ដែរ​ថា កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​តំបន់​ក្រវាត់​បៃតង គឺជា​កម្មវិធី​អភិវឌ្ឍន៍ជនបទ​របស់​កម្ពុជា ហើយ​ក្នុង​រយៈពេល​អនុវត្ត​៨​ឆ្នាំ ក្នុង​គោលបំណង​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​របស់​ប្រជាជន​នៅ​តំបន់​ជនបទ ដើម្បី​រួមចំណែក​ដល់​ការបែងចែក​នូវ ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ឲ្យ​សមស្រប។

លោក ប៊ុន ថា​ប្ញ​ទ្ធិ បាន​បន្ត​ទៀត​ថា ក្រោម​ការ​សហការ​ពី​ដៃគូ និង សមាសភាព​ពាក់ព័ន្ធ​កន្លងមក បានធ្វើ​ឲ្យ​រីកសាយ​កម្មវិធី RED Green Belt-SR គ្រប់​ដណ្តប់​ស្ទើរ​ទាំងស្រុង​នែ​ខេត្ត សៀមរាប និង ធ្វើ​ឲ្យ​ជីវភាព​គ្រួសារ​មានការ​រីកចម្រើន​ទាំង​បរិមាណ គុណភាព ដែល​ធ្វើ​ឲ្យ​កម្មវិធី​ល្បី​រន្ទឺ​ទាំង​មជ្ឈដ្ឋាន​ជាតិ អន្តរជាតិ​ដែល​បាន​ផ្តល់​ផល​វិជ្ជមាន ដល់​កសិករ និង លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់​ផងដែរ​។ ម្យ៉ាងទៀត​កម្មវិធី​នេះ​និង​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ខេត្តសៀមរាប នា​ឆ្នាំ​២០១៧​ដើម្បី​អាច​ម្ចាស់ការ ទ្រទ្រង់ ក្នុងការ​ជំរុញ​ឲ្យ​យន្តការ​កំពុង​អនុវត្ត​មាន​និរន្តរភាព​នៅ​តាម​ស្រុក​ឃុំ​ជានិច្ច​តទៅ។

អង្គ​សិក្ខាសាលា​នេះ គឺ​ដើម្បី​រក​នូវ គន្លឹះ ក្នុង​ការ​ផ្គត់ផ្គង់​ប្រតិបត្តិការ​សកម្មភាព​តំបន់​ស្រុក​នីមួយៗ ចាប់ពី​ឆ្នាំ​២០១៨។ លោក​ក៏បាន​ផ្តល់នូវ​គំនិត និង ចំណេះដឹង​ល្អៗ​ដើម្បី​ជំរុញ​ការប្រើប្រាស់​មូលនិធិ​បន្ស៊ី​ពី​បណ្តា​ស្រុក​ក្នុង​ការរៀបចំ​ការអនុវត្ត ការ​សរសេ គម្រោង និង យន្តការ​គាំទ្រ សម្របសម្រួល ដែល​ពាក់​ព័ន្ធ​នឹង ការប្រើប្រាស់​មូលនិធិ​បន្ស៊ី កាត់​តែ​ច្បាស់លាស់ ត្រឹមត្រូវ និង មាន​ប្រសិទ្ធភាព៕

សិក្ខាសាលា​ការ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​សាកល្បង និង តម្រង់​ទិស​​​នៃ​មូលនិធិ​បន្ស៊ី សិក្ខាសាលា​ការ​ឆ្លុះបញ្ចាំង​ពី​ការអនុវត្ត​សាកល្បង និង តម្រង់​ទិស​​​នៃ​មូលនិធិ​បន្ស៊ី