វិធីធ្វើឱ្យកូនអ្នក ទទួល​ទាន​អាហារ​ល្អ សម្រាប់សុខភាព

ការបញ្ចុះបញ្ចូលកុមារតូចៗ ឱ្យញ៉ាំអាហារ សម្បូរសារធាតុចិញ្ចឹម អាចជាការងារពិបាកសម្រាប់ឪពុកម្ដាយ ជាពិសេសប្រសិនបើកូន របស់អ្នក ជាក្មេងរើសអាហារ។ ជំនួស ឱ្យការបញ្ឆោត ឬបង្ខំកូនរបស់អ្នកឱ្យញ៉ាំអាហារបន្លែ គឺត្រូវមានគំនិតច្នៃប្រឌិត ហើយសាកល្បងនូវគំនិតខាងក្រោម ដើម្បីបញ្ចុះបញ្ចូលកូនរបស់អ្នកឱ្យញ៉ាំអាហារល្អ សម្រាប់សុខភាព។ ចូរកុំរំពឹងថា កូនរបស់អ្នកនឹងចូលចិត្ដអាហារអ្វីមួយ ដែលវាសាកល្បង ញ៉ាំលើកទី១។ តួយ៉ាងដូចជា ប្រសិនបើកូនរបស់អ្នកមិនចូលចិត្ដញ៉ាំបន្លែ ចូរចំអិនវារាល់ថ្ងៃតាមវិធីខុសៗគ្នា។

ប្រសិនកូនរបស់អ្នកទម្លាប់ ញ៉ាំ បន្លែ តាំងពីក្មេងហើយ វានឹងក្លាយជាទម្លាប់រហូតដល់ពេលអនាគត។ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នក ញ៉ាំប្រភេទអាហារល្អសម្រាប់សុខភាព អ្នកចាំបាច់ត្រូវធ្វើជាគំរូដោយការទទួលទាន អាហារសម្រាប់សុខភាពដែរ។ ការទម្លាប់ទទួលទានអាហារល្អៗដោយខ្លួនឯង នឹងជួយឱ្យកូនរបស់ អ្នកអនុវត្ដតាមគំរូដូចគ្នានឹងអ្នក។ ចូរទៅផ្សារទិញម្ហូបដោយនាំកូនរបស់អ្នកទៅជាមួយ។អនុញ្ញាតិឱ្យកូនរបស់អ្នកជួយរើសគ្រឿងទេស (ដូចជា បន្លែ និងផ្លែឈើ) សម្រាប់អាហាររបស់ពួកគេ។

ពួកគេអាចលាងសម្អាត បន្លែ និងផ្លែឈើទាំងនោះ និងជួយអ្នករៀបចំអាហារ។ វិធីនេះ នឹងជួយ លើកទឹកចិត្ដរបស់ពួកគេឱ្យទទួលទាន បន្លែ និងផ្លែឈើបានច្រើន។ កុមារភាគច្រើនមិនចូលចិត្ដ ញ៉ាំអាហារល្អសម្រាប់សុខភាពនោះទេ ដោយ សារអាហារទាំងនោះមើលទៅមិនគួរឱ្យចាប់អារម្មណ៍សោះ។ ហេតុដូច្នេះ ចូរច្នៃប្រឌិតអាហាររបស់ពួកគេគួរឱ្យចាប់អារម្មណ៍ នឹងគួរឱ្យចង់ញ៉ាំ។ អ្នកអាចកាត់ Sand- wich របស់ពួកគេ ក្នុងទ្រង់ទ្រាយគួរឱ្យចាប់អារម្មណ៍ ហើយប្រើទឹកប៉េងប៉ោះ ដើម្បីរចនាលម្អវា។ អ្នកអាចឆ្លាក់ជារូបសត្វឬរូបដទៃទៀត ផ្សេងក្រៅអំពីបន្លែតែម្ដង៕

ប្រភព៖ iknow

  • វិធីធ្វើឱ្យកូនអ្នក ទទួល​ទាន​អាហារ​ល្អ សម្រាប់សុខភាព已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: