មិន​ចង់ឱ្យ​ពោះ​ទទួលរង​ក្តៅ​ផ្សា ​គប្បី​ចៀង​សវាង​អាហារ​ទាំងនេះ​

១ – អាហាររស់ជាតិខ្លាំង
អាហារប្រភេទទាំងនេះមានដូចជា រស់ជាតិហឹរ និង រស់ជាតិជូរ ព្រោះថា អាហារទាំាងពីរប្រភេទនេះជួយជំរុញឱ្យក្រពះបញ្ចេញសារជាតិអាស៊ីតកាន់តែច្រើនឡើង ។ បើមិនចង់ឱ្យក្រពះធ្វើការងារច្រើនគប្បីចៀសវាងអាហារទាំងនេះជាការល្អបំផុត ។

២ – អាហារចៀន

មិន​ចង់ឱ្យ​ពោះ​ទទួលរង​ក្តៅ​ផ្សា ​គប្បី​ចៀង​សវាង​អាហារ​ទាំងនេះ​

អាហារប្រភេទនេះនៅពេលបរិភោគវានឹងទៅប្រមូលផ្តុំជាមួួយអាស៊ីតក្នុងក្រពះតែងបង្កឱ្យឆ្អល់ពោះ ចុកសៀតហើយអ្នកខ្លះថែមទៀតមានអារម្មណ៍ថាដកដង្ហើមមិនចង់ចេញ ។

៣ – ខ្ទឺមបារាំង ខ្ទឹមស ស្លឹកជីអង្កាម

មិន​ចង់ឱ្យ​ពោះ​ទទួលរង​ក្តៅ​ផ្សា ​គប្បី​ចៀង​សវាង​អាហារ​ទាំងនេះ​

អាហារប្រភេទទាំងនេះនៅពេលបរិភោគចូលទៅអាចបង្កឱ្យកើតនូវអាការក្រហាយពោះនិងក្រហាយត្រង់ដើមទ្រូង ។ ពិសេសការបរិភោគពេលពោះទំនេរនឹងបង្កឱ្យអាការធ្ងន់ធ្ងរថែមទៀត ។

៤ – កាហ្វេ និង ទឹកក្រូច

មិន​ចង់ឱ្យ​ពោះ​ទទួលរង​ក្តៅ​ផ្សា ​គប្បី​ចៀង​សវាង​អាហារ​ទាំងនេះ​

ភេសជ្ជះជួយលើកកម្លាំង ទាំងនេះ់ពេលបរិភោគចូលទៅតែងបង្កឱ្យមានថាមពលក្នុងរាងកាយពិតមែនប៉ុន្តែផលអាក្រក់របស់វាជះមកវិញគឺធ្វើឱ្យណែនពោះ ណែនទ្រូងនិងបង្កចុកសៀតជាដើម ។

៥ – ផ្អាកបរិភោគទឹកដោះគោ

មិន​ចង់ឱ្យ​ពោះ​ទទួលរង​ក្តៅ​ផ្សា ​គប្បី​ចៀង​សវាង​អាហារ​ទាំងនេះ​

ពេលពោះទំនេរចូរផ្អាកទទួលទានទឹកដោះគោ ព្រោះសារជាតិខ្លាញ់ក្នុងទឹកដោះគោបង្កការលំបាកក្នុងការកិនរំលាយ ហេតុនេះនៅពេលបរិភោគហើយវានឹងជំរុញឱ្យអាស៊ីតបញ្ចេញមកច្រើនបង្កឱ្យមិនស្រួលក្នុងពោះកើតការចុកសៀតឆ្អល់ឬឈឺពោះ ៕

ប្រភព៖ pmhotnews

  • មិន​ចង់ឱ្យ​ពោះ​ទទួលរង​ក្តៅ​ផ្សា ​គប្បី​ចៀង​សវាង​អាហារ​ទាំងនេះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/01  Category:សុខភាព
Tags: