បី​សាច​កញ្ចាស់​តណ្ហា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

ខេត្តបាត់ដំបង ៖ បុរស​វ័យ​៦០​ឆ្នាំ​ម្នាក់​ត្រូវ​បាន​ឃាត់​ខ្លូ​ន​នៅ​ល្ងាច​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ នេះ នៅ​ភូមិ​រូង​អំពិល ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល ក្រោយ​ពី​មាន​បណ្ដឹង​ជា​បន្តបន្ទាប់​ចោទប្រកាន់​ជន​នេះ​ថា បាន​ចាប់រំលោភ​សេព​សន្ធ​វៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន​ជា​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់​។ សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ល្មោភកាម​នោះ​ឈ្មោះ ដឹក ជា អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ជន​នេះ​បាន​ជាប់​សង្ស័យ​ថា បាន​ចាប់រំលោភ​ក្មេង​ស្រី​ចំនួន​៤​នាក់​ជា​បន្តបន្ទាប់​ដែល​សុទ្ធតែ​កូនសិស្ស​ស្ថិត​ក្នុង​វ័យ​ជា​អនីតិជន ពេល​ដែល​ក្មេង​ស្រី​ទាំងនោះ​ទៅ​មើល​ទូរទស្សន៍​នៅផ្ទះ​របស់​ខ្លួន​នា​ពេល​យប់​ម្ដង​ៗ​។ បើ​តាម​របាយការណ៍​ដដែល ដោយ​យោង​លើ​បណ្ដឹង​របស់​អាណា​ព្យា​ល​ក្មេង​ស្រី​រង​គ្រោះ​បាន​បញ្ជាក់​ថា បុរស​វ័យ​ចំណាស់​រូប​នេះ​បាន​ប្រព្រឹត្ត​តាំងពី​អំឡុង​ខែមីនា​ឆ្នាំ​២០១៥​ម្លេះ តែ​ទើប​បែកធ្លាយ​រឿង​នៅ​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​ត្រូវ​អាណាព្យាបាល​ជន​រង​គ្រោះ​ដាក់​ពាក្យបណ្ដឹង​ជា​បន្តបន្ទាប់ ហើយ​ក្រោយ​ពី​ទ​ទូល​បាន​បណ្ដឹង​នេះ សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ នឹង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោកស្នងការ​ខេត្ត ដែល​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង​។ ទោះ​យ៉ាងណា​នេះ​គ្រាន់តែ​ជា​ព័ត៌មាន​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន​ពី​សមត្ថកិច្ច​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​សមត្ថកិច្ច​កំពុង​សាកសួរ​ជនសង្ស័យ​នៅឡើយ​ទេ ៕