អត្ថប្រយោជន៍​៣​យ៉ាងដ៏​អស្ចារ្យ​ពី​ផ្លែ​ស្រកានាគ

ផ្លែ​ស្រកា​នាគ​មាន​ពណ៌​ក្រហម ស រាយ​ជាមួយ​នឹង​គ្រាប់​ល្ង​ខ្មៅ​ដែល​ជា​ទី​ពេញ​និយម​សម្រាប់​មនុស្ស​គ្រប់​វ័យ។ តែ​សូម​កុំ​មើល​ងាយ វា​មាន​អត្ថប្រយោជន៍​ដែល​យើង​នឹក​ស្មាន​មិន​ដល់។
១. សរសៃ​ឈាម​បេះដូង
គ្រាប់​របស់​ផ្លែ​ស្រកា​នាគ​ដែល​មាន​រូបរាង​ដូច​គ្រាប់​ល្ង​ខ្មៅ​នោះ​មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ Polyunsaturated (អូមេហ្គា៣ និង អូមេហ្គា៦)។ ជាតិ​ខ្លាញ់​ល្អ​នេះ​ជួយ​កាត់​បន្ថយ​សារធាតុ​ទ្រីគ្លីសេរីត​(Triglyceride) និង បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង។ ម្យ៉ាង​វិញ​ទៀត​ផ្លែ​ស្រកានាគ​មាន​ផ្ទុក​វីតាមីន B3 ដែល​បញ្ចុះ​កំរិត​កូឡេស្តេរ៉ុល​អាក្រក់ (LDL) ខណៈ ពេល​ដែល​បង្កើន​កំរិត​កូឡេស្តេរ៉ុល​ល្អ(HDL)។ មួយ​វិញ​ទៀត​នោះ​ផ្លែ​ស្រកានាគ​ល្បី​ខាង​ជួយ​កាត់​បន្ថយ​កំរិត​អុកស៊ីតកម្ម​នៃ​ជំងឺ​ស្ត្រេស។
២. ជំងឺមហារីក
ផ្លែ​ស្រកានាគ​គឺ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ធម្មតា​ស្ថិត​នៅ​ជាមួយ​នឹង​គ្រាប់ ដែល​ជំនួយ​នៅ​ក្នុង​ការ​ការពារ​រ៉ាឌីកាល់​សេរី​ជំងឺមហារីក។ វា​ផ្ទុក​វីតាមីនCខ្ពស់ ដែល​ជា​ហេតុ​ជួយ​ទប់​ស្កាត់​ការ​លូតលាស់​នៃ​ដុំ​គីស និង ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នៃ​អាការៈ​របស់​អ្នក​ជំងឺ​ដូចជា៖ កាត់​បន្ថយ​អាការៈ​អស់​កម្លាំង អាការៈ​ចង់​ក្អួត​ចង្អោរ អាការៈ​ក្អួត​ចង្អោរ ឈឺ​ចាប់​ផ្សេងៗ និង បាត់​បង់​ចំណង់​អាហារ។
៣. ការរំលាយអាហារ
ផ្លែ​ស្រកា​នាគ​គឺ​ផ្ទុក​ទៅ​ដោយ​កាក​សរសៃ​ខ្ពស់​ដែល​មិន​គួរ​ឱ្យ​ជឿ។ ជាតិ​កាក​សរសៃ​នៅ​ក្នុង​ផ្លែ​ស្រកានាគ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ និង បង្ការ​ការ​ទល់​លាមក​និង​រាករូស។ ជួយ​អោយ​ក្រពះ​របស់​អ្នក​ឆ្អែត​បាន​យូរ​បន្ទាប់​ពី​ទទួល​ទាន​ហើយ​ជួយ​សម្រួល​ដល់​អ្នក​ដែល​មាន​បំណង​សម្រក​ទម្ងន់។ មួយ​វិញ​ទៀត​វា​ជួយ​សម្រួល​ដល់​កំរិត​ជាតិ​ស្ករ​ក្នុង​ឈាម និង ជួយ​រាងកាយ​របស់​អ្នក​ទទួល​សារជាតិ​ស្ករ​ដែល​ជា​ទូទៅ​ទទួល​បាន​ពី​ការ​ទទួល​អាហារ​ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ដូចជា៖ ទឹកក្រូច​កំប៉ុង នំ​ផ្អែម ។ល។

ប្រែ​សម្រួល​ដោយ៖ Mini Nano
ប្រភព៖ healthdigezt


  • អត្ថប្រយោជន៍​៣​យ៉ាងដ៏​អស្ចារ្យ​ពី​ផ្លែ​ស្រកានាគ已关闭评论
  • 16 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:វីដេអូ
Tags: