ខែ​ទុរេន​ដល់​ហើយ! មក​​ដឹង​ពី​វិធី​មើល​ទុរេន​​​​ សម្បកក្រាស់​ ឬ ​ស្ដើង

រដូវ​កាល ​នៃ​ផ្លែ​ធូរេន​បាន​មក​ដល់​ហើយ​ ប្រិយមិត្ត​ដែល​ចូល​ចិត្ត​ញ៉ាំ​ធូរេន​ អាច​មាន​ការ​ពិបាក​ពេល​ទិញទុរេន​ ព្រោះ​ផ្លែ​នេះ​គេ​ថ្លឹង​លក់​ទាំង​សម្បក​ បើ​ទិញ​ចំ​ផ្លែ​ដែល​មាន​សម្បក​ក្រាស់​នឹង​ខាត​មិន​ខាន។

 

ខែ​ទុរេន​ដល់​ហើយ! មក​​ដឹង​ពី​វិធី​មើល​ទុរេន​​​​ សម្បកក្រាស់​ ឬ ​ស្ដើង

(រូបតំណាង)

 

លោក​ ឡាយ ហន​ វ័យ​៥៧ ជា​ម្ចាស់​ចម្ការ​ទុរេន​មួយ​រូប​នៅ​ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ បាន​ប្រាប់​ថា​ ផ្លែ​ទុរេនសម្បក​ស្ដើង​ឬ​ក្រាស់​ សាច់​ច្រើន ​ឬ​តិច​អាស្រ័យ​លើ​ពូជ​របស់​វា។ សម្រាប់​អ្នក​ស្រុក​សំឡូត​គេ​និយម​ដាំ​ប្រភេទ​ទុរេនទាំង​នេះ​គឺ ពូជ​ឈុននី សម្បក​ក្រាស់ និង​ ម៉ាន់ថង​​ សម្បក​ស្ដើង។

 

​ប្រិយមិត្ត​​ក៏​អាច​មើល​តាម​រយៈ​ក្រឡាទុរេនបាន​ដែរ។ បើ​ក្រឡា​ធំៗ ហើយ​វែងៗ​ នោះ​មាន​ន័យ​ថា​ជា​​ផ្លែ​មាន​សម្បក​ក្រាស់​ សាច់​មិន​ច្រើន​ទេ។ ឯ​ផ្លែ​ដែល​មាន​ក្រឡា​ល្អិត ​​ទ្រេល​ៗ​ ខ្លីៗ​ នោះ​វា​មាន​សម្បក​ស្ដើង​ ហើយ​សាច់​ច្រើន៕

 

ចុចអានអត្ថបទ៖ អ្នក​លក់​ក្ដាម​ប្រាប់​ពី​វិធី​មើល​ក្ដាម​សំបូរ​សាច់ ​និង​ក្ដាម​អត់​សាច់!

 

អត្ថបទ៖ ណេង ណេង​