គុណប្រយោជន៍​ពិសេស​របស់​ក្រូចឆ្មារ​ដែល​យើង​នឹកស្មាន​មិន​ដល់

ក្រូចឆ្មារមិនត្រឹមតែជាអាហារដែលផ្តល់រស់ជាតិជូរជួយបង្កើនរស់ជាតិអាហារនិងមនុស្សជាច្រើនចូលចិត្តបរិភោគនោះទេ ប៉ុន្តែរុក្ខជាតិប្រភេទនេះនៅផ្តល់ជាឱសថក្នុងការព្យាបាលរោគជំងឺ ពិសេសអាចជួយផ្នែកសម្ភស្សឱ្យស្រស់ស្អាតទៀតផង ។ នេះជាគុណប្រយោជន៍ពិសេសៗបានមកពីក្រូចឆ្មារ ៖

  • គេទើបតែដឹងថា ការផឹកទឹកក្រូចឆ្មាររៀងរាល់ថ្ងៃ អាចជួយការពារភាពវ័យឆ្លាតដល់មនុស្សយើងយ៉ាងប្រសើរ ។ ទាំងនេះដោយសារថា រ៉ាឌីកាល់សេរីក្នុងទឹកក្រូចឆ្មារនឹងចូលទៅកាត់បន្ថយការកក់ស្ទះនៃសារជាតិពុលក្នុងសរសៃឈាមខួរក្បាល ហេតុនេះវានឹងជួយឱ្យឈាមអាចរត់ទៅចិញ្ចឹមខួរក្បាលបានប្រសើរឡើង ។ ដោយសារបញ្ហានេះដែរទើបធ្វើឱ្យខួរក្បាល និង ប្រព័ន្ធប្រសាទបរិវេណនោះធ្វើការងារបានល្អ ហើយការចងចាំរបស់ខួរក្បាលក៏ល្អប្រសើរទៅតាមនោះដែរ ។
  • វិតាមីន C និង អាស៊ីតស៊ីឌ្រិច ក្នុងក្រូចឆ្មារនឹងជួយដល់ការធ្វើការងារនៃការកិនរំលាយ កាត់បន្ថយសម្ពាធឈាម ជួយរំលាយកូឡេស្ត្រេរ៉ូល ដែលជារោគអាក្រក់បង្កការគ្រោះថ្នាក់ដល់អាយុជីវិត ។
  • ក្រៅពីនេះ ទឹកក្រូចឆ្មារនៅជួយដល់ប្រព័ន្ធការពារមេរោគឱ្យរឹងមាំ និង ពិសេសនៅអាចជួយដល់ការផលិតឈាមថ្មីៗដល់រាងកាយទៀតផង ។
  • ទឹកក្រូចឆ្មារនៅអាចការពាររោគបេះដូង ព្រោះសារជាតិអាស៊ីដ ស៊ីឌ្រិច ក្នុងក្រូចឆ្មារអាចការពារដល់ភាពរឹងមាំរបស់សរសៃឈាម ហេតុនេះទើបអាចទទួលឈាមកចិញ្ចឹមបីបាច់បេះដូងបានល្អ នាំឱ្យបេះដូងរឹងមាំ ចៀសផុតពីរោគគាំងបេះដូង ។ ពេលដែលកើតរោគផ្តាសាយយើងគ្រាន់តែផឹកទឹកក្រូចឆ្មារលាយជាមួយទឹកក្តៅអ៊ុណ្ហៗប្រមាណពី ៥០០ ទៅ ១០០០ សេសេនោះ នឹងជួយឱ្យការហៀរសំបោរថយចុះ ឯអាការរោគផ្តាសាយក៏នឹងថយចុះដែរ ។
  • នៅពេលដែលនឹកទៅដល់កាល់ស្យូមយើងតែងតែនឹកទៅដល់ទឹកដោះគោ ប៉ុន្តែអ្នកមិនដឹងទេថាក្រូចឆ្មារក៏សំបូរទៅដោយសារជាតិកាល់ស្យូមខ្ពស់ និងក្រៅពីនេះវានៅអាចជួយទប់ស្កាត់ការរីករាលដាលនៃមេរោគមហារីកបានយ៉ាងល្អថែមទៀត ។
  • បើថ្ងៃណាពាក់ស្បែកជើងកែងចោទចុកជើង យើងក៏អាចប្រើក្រូចឆ្មារក្នុងាករដោះស្រាយបានទាំងអស់។ជាដំបូងឱ្យច្របាច់ក្រូចឆ្មារចំនួន ១ ទៅ ២ ផ្លែក្នុងឆ្នាំងដែលមានទឹកក្តៅអ៊ុណ្ហៗ បន្ទាប់ពីនោះឱ្យដាក់ត្រាំជើងដែលចុករោយនោះទៅក្នុងចានដែក ព្រោះថាវិធីនេះអាចជួយឱ្យសាច់ដុំធូរស្រាលពីការចុករួយ ឈាមរត់បានស្រួល ដោយសារថាសារជាតិក្រូចឆ្មារអាចជួយឱ្យឈាមរត់វិលចុះឡើងបានល្អ ហេតុនេះនៅពេលយប់ក៏ដេកលង់លក់ស្រួលបានដែរ ៕

ប្រភព៖ pmhotnews

  • គុណប្រយោជន៍​ពិសេស​របស់​ក្រូចឆ្មារ​ដែល​យើង​នឹកស្មាន​មិន​ដល់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:សុខភាព
Tags: