​វិធី​បើកបរ​​ឲ្យ​មាន​សុវត្ថិភាព​ ​នៅ​ពេល​ភ្លៀង​

ការ​បើកបរ​ ​ក្រោម​តំណក់​ភ្លៀង​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ ​ហើយ​ពេល​ខ្លះ​ ​ថែម​ទាំង​បង្ក​ជា​ឧបទ្ទវហេតុ​នានា​ ​។​ ​ដូច​នេះ​​ Sabay​ ​សូម​បង្ហាញ​នូវ​ ​ចំណុច​គួរ​អនុវត្ត​មួយ​ចំនួន​ ​ដែល​អាច​ផ្ដល់​សុវត្ថិភាព​ ​ដល់​ប្រិយមិត្ត​ ​នៅ​ពេល​បើកបរ​ក្រោម​ដំណក់​ភ្លៀង​ ​។​

 

១.​ ​មិន​ត្រូវ​បើក​លឿន​ ​និង​ជៀស​ឲ្យ​ផុត​ផ្លូវ​ដែល​មាន​ទឹក​លិច​ ​ព្រោះ​ពេល​ប្រព័ន្ធហ្វ្រាំង​ ​ទ្រាំ​ទឹក​យូរ​ ​វា​អាច​ធ្វើ​ឲ្យ​ការ​បញ្ជា​មាន​បញ្ហា​ ​ឬ​មិន​អាច​បញ្ជា​បាន​ ​ហើយ​អាច​ធ្វើ​ឲ្យ​ទឹក​ចូល​ម៉ាស៊ីន​។​

 

​វិធី​បើកបរ​​ឲ្យ​មាន​សុវត្ថិភាព​ ​នៅ​ពេល​ភ្លៀង​

 

២.​ ​ចូល​រក្សា​គម្លាត​ ​ពី​រថយន្ត​ ​ឬ​ម៉ូតូ​ ​ដទៃ​ ​ដើម្បី​ធានា​បាន​ថា​អាច​ជាន់​ហ្វ្រាំង​ទាន់​​ ​ពេល​មាន​បញ្ហា​នានា​ ​។​ ​

 

​វិធី​បើកបរ​​ឲ្យ​មាន​សុវត្ថិភាព​ ​នៅ​ពេល​ភ្លៀង​

 

៣.​ ​បើក​ភ្លើង​កូដ​ ​តែ​កុំ​បើក​ហ្វាកូដ​ ​ដើម្បី​សម្រួល​ដល់​អ្នក​បើកបរ​ផ្សេង​ងាយ​ឃើញ​អ្នក​ ​ហើយ​មិន​ចាំង​ភ្នែក​ ​។​

 

​វិធី​បើកបរ​​ឲ្យ​មាន​សុវត្ថិភាព​ ​នៅ​ពេល​ភ្លៀង​

 

៤.​ ​មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់​ ​ឲ្យ​ត្រជាក់​ពេក​ ​ព្រោះ​បើ​ត្រជាក់​ពេក​ ​កញ្ចក់​រថយន្ត​នឹង​ឡើង​ស្រអាប់​​ ហើយ​មើល​ខាង​ក្រៅ​មិន​បាន​

 

​វិធី​បើកបរ​​ឲ្យ​មាន​សុវត្ថិភាព​ ​នៅ​ពេល​ភ្លៀង​

 

៥.​ ​មិន​គួរ​ ​បើក​ឆ្លង​គន្លង​ផ្លូវ​​ ​ដែល​មាន​ទឹក​ដក់​ ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ ​រថយន្ត​ ​ឬ​ម៉ូតូ​បាត់​លំនឹង​ ​។​

 

​វិធី​បើកបរ​​ឲ្យ​មាន​សុវត្ថិភាព​ ​នៅ​ពេល​ភ្លៀង​

 

​អាន​បន្ត​ ​៖​​ ​ថ្មី​មួយ​ទៀត ​គន្លឹះ​ទាញ​យក​វីដេអូ​​ពី​ YouTube ឬ​ Facebook ងាយៗ​ (Android)

 

​ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​​ wikihow​