លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី

លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី



បន្ទាយមានជ័យ ៖ ក្នុង​ថ្ងៃ​ទី​១ មិថុនា ២០១៦ ដែល​ជា​ថ្ងៃ​ទិវា​កុមារ​អន្តរជាតិ​លើក​ទី​៦៧​ក្រោម​ប្រធានបទ រួមគ្នា​ការពារ​កុមារ​ពី​អំពើ​ហិង្សា​និង​ការប្រើប្រាស់​គ្រឿងញៀន លោក ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន តំណាង​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន រួម​និង​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ បាន​នាំយក​អំណោយ​ជា​សាប៊ូ ទ្រនាប់ជើង និង​អាហារ​ថ្ងៃត្រង់​មួយពេល ជូន​ដល់​កុមារកំព្រា​១៤៧​នាក់ នៅ​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ នៅក្នុង​ឃុំ​ឫ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ។

ជាមួយនិង​ការនាំយក​អំណោយ និង​សួរសុខទុក្ខ​នេះ លោក ជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ក៏ដូចជាលោក អ៊ុង អឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ បាន​សំណេះសំណាល ជាមួយ​ក្មួយៗ ជា​កុមារ​កំព្រា ក្នុង​ភាព​រីករាយ និង​ផ្តាំ​ផ្ញើ​ដល់​ក្មួយៗ ខិតខំ​រៀនសូត្រ និង​រៀន​វិជ្ជាជីវៈ ស្តាប់​តាម​ការណែនាំ​អប់រំ​របស់​លោកគ្រូ​អ្នកគ្រូ និង​អ្នក​មើលថែ ធ្វើយ៉ាងណា​ក្លាយជា​ក្មេង​ល្អ និង​ជា​ទំពាំង​ស្នង​ឫស្សី សម្រាប់​ប្រទេសជាតិ​ទៅ​ថ្ងៃ​អនាគត ទោះបីជា​ក្មួយៗ ខ្លះ​កំព្រា ពុំ​ដឹង​ឪពុក​ម្តាយ​នៅទី​ណា និង​ខ្លះ​ទៀត​ឪពុក​ម្តាយ​មាន​ជីវភាព​លំបាក ដែល​មិនអាច​មើលថែទាំ ក្មួយៗ​បាន​ក៏​ពិតមែន តែ​ក្មួយ​មិន​នៅ​ឯកោ អនាថា ឡើយ។

អំណោយ​ដែល​ជូន​ដល់​កុមារ​កំព្រា​រួមមាន ទ្រនាប់ជើង​កីឡា​ចំនួន​១៤៧​គូរ សា​ប៊ូកក់សក់​ដុះ​ខ្លួន ទឹក​សុទ្ធ ទឹកក្រូច សា​រ៉ា​យ ស្ករ​គ្រាប់ ព្រមទាំង​អាហារ​ជា​នំបញ្ចុក​មួយ​ពេល​ផងដែរ។ ក្រៅពី​ការសួរសុខទុក្ខ និង​នាំយក​អំណោយ​ដល់​កុមារ​កំព្រា​មណ្ឌល​សង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ លោក ជំទាវ​បាន​បន្ត​ចុះសួរសុខទុក្ខ នាំ​អំណោយ​ចែកជូន​ដល់​អ្នក​ជាប់​ឃុំឃាំង​នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ដែល​រួម​មាន​ទាំង​កុមារ​នៅ​ជាប់​ជាមួយ​ម្តាយ​ផងដែរ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រធាន​មណ្ឌល​ស​ង្គ្រោះ​ជន​អស់សង្ឃឹម​ទី​២ នេះ បាន​ឲ្យ​ដឹង​ថា មណ្ឌល​តែង​ទទួលបាន​ការគាំទ្រ​ឧបត្ថម្ភ​ពី​សំណាក់​ថ្នាក់ដឹកនាំ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អាជ្ញាធរខេត្ត ចាប់តាំងពី​សម័យ​លោក អ៊ុង អឿន ជា​អភិបាលខេត្ត​បន្ទាយមានជ័យ។ ជំនួស​ឲ្យ​កុមារ​កំព្រា​លោក​សូម​ថ្លែងអំណរគុណ​ចំពោះ លោក កែ គឹមយ៉ាន និង​លោកស្រី និង​ក្រុមការងារ​គណបក្ស​ប្រជាជន​ជាច្រើន​ទៀត ដែល​តែងតែ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ ដើ​ម្បី​ផ្តល់​ដល់​កុមារ​កំព្រា​ដែល​កំពុង​រស់​ក្នុង​មណ្ឌល៕

លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន នាំ​យក​អំណោយ​ជា​អាហារ​ និង​ទ្រនាប់ជើង​ជូន​ដល់​កុមារកំព្រា​ នៅ​ស្រុក​មង្គល​បូរី