Jun Ji Hyun And Lee Min Ho ​យល់​ព្រម​សម្ដែង​​រឿង​ថ្មី​មួយ​ក្រោម​ស្នាដៃ​និពន្ធ​របស់​កវី​និពន្ធ​រឿង “My Love From The Star”

ទីបំផុត តារាសម្ដែងប្រុសស្រីឆ្នើម Lee Minho និង Jun Ji Hyun បានទទួលយកការសម្ដែងរឿងភាគថ្មីក្រោមស្នាដៃនិពន្ធរបស់លោក Park Ji Eun ហើយ។

បើទោះបីជាព័ត៌មានកាលពីមុនបានអោយដឹងថាអ្នកទាំងពីរអាចនឹងចូលរួមសម្ដែងរឿងនេះក្ដី ក៏កាលនោះវាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ តែថ្មីៗនេះ ការទទួលយកការសម្ដែងប្រាកដប្រជាមួយបានធ្វើឡើង ហើយក៏មានការកំណត់ថ្ងៃការការថតផងដែរ។

រឿងភាគថ្មីនេះ ជាមួយនឹងចំណងជើងថា “Legend of the Blue Sea,” នឹងត្រូវចាក់បញ្ចាំងរៀងរាល់ថ្ងៃពុធ និងព្រហស្បតិ៍ ចាប់ពីខែវិច្ឆិកាតទៅបន្ទាប់ពីរឿង  “.” ។ រឿងនេះជាប្រភេទរឿងមនោសញ្ចេតនាដែលនឹងមិនធ្វើអោយអ្នកតាមដានខកបំណងឡើយ។

កវីនិពន្ធ Park Ji Eun ធ្លាប់បាននិពន្ធរឿង “My Love From The Stat” “City Hunter”។ គាត់សម្រេចចិត្តជ្រើសរើសយកអ្នកទាំងពីរអោយសម្ដែងជាមួយគ្នាព្រោះគាត់យល់ថាពួកគេជាដៃគូដ៏ស័ក្ដិសមបំផុត។ ដូចគ្នាផងដែរ តារាសម្ដែងប្រុសរូបនេះយល់ព្រមទទួលយកការសម្ដែងមួយនេះព្រោះតែលោកមានទំនុកចិត្តខ្ពស់លើអ្នកនិពន្ធ ក៏ដូចជាអ្នកដឹកនាំរឿង។

ប្រភពៈ

ដោយៈ Gemini Fleta


  • Jun Ji Hyun And Lee Min Ho ​យល់​ព្រម​សម្ដែង​​រឿង​ថ្មី​មួយ​ក្រោម​ស្នាដៃ​និពន្ធ​របស់​កវី​និពន្ធ​រឿង “My Love From The Star”已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កំសាន្ត
Tags: