​វិធី​ប្រើ​ខ្ញី ដើម្បី​ព្យាបាល​បញ្ហា​ចាញ់​កូន​

​វិធី​ប្រើ​ខ្ញី ដើម្បី​ព្យាបាល​បញ្ហា​ចាញ់​កូន​

​ការ​ចាញ់កូន​ដោយ​ក្អួតចង្អោរ គឺជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​មួយ ដែល​ស្ត្រី​មាន​ផ្ទៃពោះ តែងតែ​ជួបប្រទះ ហើយក៏​ជា​ហេតុផល​ដ៏​ធំ​មួយ នាំឲ្យ​មាន​ភាព​តានតឹង ក្នុង​អារម្មណ៍​បំផុត​។ ជាមួយគ្នានេះដែរ អ្នក​ក៏​មិន​អាច​ប្រើ  ថ្នាំ​គ្មាន​វេជ្ជបញ្ជា​អ្វី​ផ្តេសផ្តាស​ដែរ​។ ខាងក្រោម​នេះ គឺជា​វិធី​ប្រើប្រាស់​ខ្ញី ដើម្បី​បំបាត់​បញ្ហា​ចាញ់កូន​យ៉ាង​ល្អ ហើយ​អ្នក​ក៏​គួរតែ​សាកល្បង​សិន​ដែរ ដោយសារ​តែ​វា គ្មាន​អ្វី​ប៉ះពាល់​ដល់​កូន​។

ខ្ញី និង​អំបិល​
វិធី​ដ៏​ល្អ​មួយ ក្នុង​ការប្រើប្រាស់​ខ្ញី បំបាត់​អា​ការៈចាញ់កូន គឺ​ប្រើ​ខ្ញី​មួយ​ដុំ ដែល​ចិត​សម្បក​រួច ទៅ​ជ្រលក់​នឹង​អំបិល ហើយ​យក​វា​មក​ជញ្ជក់​លេងៗ នៅពេល​មាន​អារម្មណ៍​ថា ចង្អោ​រ​។ តាម​ការសិក្សា​បញ្ជាក់​ថា​ខ្ញី មាន​ប្រយោជន៍​ច្រើន ក្នុង​ការព្យាបាល​ការ​ចាញ់​កូន និង​ចង្អោរ​។​

ទឹក​ខ្ញី​
វិធី​ងាយ​មួយទៀត ក្នុង​ការប្រើប្រាស់​ខ្ញី​ដែរនោះ គឺ​យក​តែ​ទឹក​របស់​វា មក​ទទួល​ទាន​ទេ​។ ចូរ​កិន​ខ្ញី​ស្រស់​មួយចំនួន ហើយ​លាយ​ទឹក​កន្លះ​កែវ និង​លាយ​អំបិល និង​ដាក់​ទឹក​ក្រូចឆ្មារ​ពីរ​បី​ដំណក់​។ ក្រោយ​ពី​កិន​រួច ចូរ​ញ៉ាំ​វា នៅពេល​មាន​អារម្មណ៍​ចង់​ក្អួត នោះ​អ្នកនឹង​បាន​ធូរស្រាល​ហើយ​។

ជ្រក់​ខ្ញី​
ការធ្វើ​ជា​ជ្រក់ខ្ញី​នេះ ទាមទារ​ការប្រើ​អំបិល និង​ក្រូចឆ្មារ ហើយ​អាច​នឹង​មាន​ក្លិន​មិនសូវ​ល្អ ប៉ុន្តែ វា​ជា​វិធី​ដ៏​ល្អ​បំផុត ដើម្បី​លុបបំបាត់​អា​ការៈក្អួត និង​ចង្អោរ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។