កម្លាំងសមត្ថកិច្ចស្ទើរ មួយខណ្ឌពោធិ៍សែនជ័យ ផ្អើល និងបាញ់២គ្រាប់ ចូលបង្ក្រាបចោរគាស់ផ្ទះ​ និងដុតផ្ទះប្រជាពលរដ្ឋ (មានវីដេអូ)

(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចជាច្រើននាក់ ទាំងនគរបាល និងអាវុធហត្ថស្ទើរមួយខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះទៅជួយអន្តរាគមន៍ រហូតបាញ់២គ្រាប់ ដើម្បីបង្ក្រាប ហើយចាប់ខ្លួនចោរគាស់ផ្ទះប្រជាពលរដ្ឋម្នាក់ ខណ:កំពុងចូលទៅធ្វើសកម្មភាពនៅក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅក្បែរសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ភ្នាក់ងារ Fresh News នៅកន្លែងកើតហេតុ បានរាយការណ៍មកថា ជនសង្ស័យរូបនេះ ក៏បានដុតផ្ទះប្រជាពលរដ្ឋរងគ្រោះទៀតផង ក្រោយធ្វើសកម្មភាព មិនបានសម្រេចដោយសារតែម្ចាស់ផ្ទះដឹងទាន់ ហើយហៅសមត្ថកិច្ចឲ្យទៅជួយ តែត្រូវបានប្រជាពលរដ្ឋជួយទាន់ កុំអីក្លាយជាគ្រោះអគ្គិភ័យបាត់ទៅហើយ។ 

សេចក្តីរាយការណ៍ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនសង្ស័យដែលជាមុខសញ្ញាដ៏សកម្ម ខាងចូលគាស់ផ្ទះប្រជាពលរដ្ឋ នៅតំបន់នោះ បានចូលទៅធ្វើសកម្មភាព តែភ្លាមៗនោះត្រូវបានម្ចាស់ផ្ទះដឹងទាន់ ក៏រាយការណ៍ទៅសមត្ថកិច្ច។

ក្រោយដឹងថា ម្ចាស់ផ្ទះតាមទាន់ស្រាប់តែជនសង្ស័យ ក៏ដុតផ្ទះតែម្តង ដោយមានដបសាំងជាច្រើនដប (ជនរងគ្រោះរកសីុលក់សាំងដប) ដើម្បីឲ្យផ្អើលឆោឡោកាន់តែខ្លាំង តែសំណាងល្អ បានប្រជាពលរដ្ឋ ជួយពន្លត់ទាន់កុំអី ធ្ងន់ធ្ងរហើយ។

ប្រជាពលរដ្ឋជាច្រើននាក់ ប្រុងចូលទៅវាយជនសង្ស័យបាត់ទៅហើយ កុំតែបានសមត្ថកិច្ចជួយឃាត់ ហើយនាំទៅប៉ុស្តិ៍ ដើម្បីសួរនាំបន្តទៀតចាត់ការតាមនីតិវិធីច្បាប់៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៦ ។

បើតាមអ្នកឆ្លើយឆ្លង ព័ត៌មានកោះសន្តិភាព បានឲ្យដឹងជំហានដំបូងមកថា ផ្ទះលក់ទូរស័ព្ទ យីហោ "ពិភពអាឡិចត្រូនិកលក់ទូរស័ព្ទ" មួយកន្លែង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ១ ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានត្រូវក្រុមចោរ មិនដឹងមានគ្នាប៉ុន្មាននាក់ កាត់សោចូលពីខាងលើ យកទូរស័ព្ទដៃ ស៊េរីទំនើបៗម៉ាក អាយហ្វូន សំាសុង និងសូនី អស់រាប់សិបគ្រឿង គិតជាបា្រក់សុទ្ឋជាង៦ម៉ឺនដុល្លារ ។

សេចក្តីរាយការណ៍ បានស្រង់សំដីម្ចាស់ផ្ទះ ឲ្យដឹងដែរថា ករណីចោរគាស់ផ្ទះនេះ មិនដឹងកើតឡើង តាំងពីម៉ោងប៉ុន្មាននោះទេ ប៉ុន្តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១៣ មីនា ២០១៦នេះ ពេលម្ចាស់ផ្ទះ ឈ្មោះ ជោត ច័ន្ទចរិយា អាយុ៣០ឆ្នាំ ត្រូវជាភរិយា លោក ឈឹម សាប៊ុន ជំនួយការ អភិបាលខេត្តបាត់ដំបង បើកទ្វារដើម្បីលក់ដូរ ក៍ឃើញទូរស័ព្ទបាត់ពីក្នុងទូអស់ ទើបដឹងថា ចោរគាស់ផ្ទះ ចូលលួច បង្កការភ្ញាក់ផ្អើលតែម្តង ។

សេចក្តីរាយការណ៍ បានបញ្ជាក់ទៀតថា នៅវេលាម៉ោង ជាង៨ព្រឹក ថ្ងៃអាទិត្យដដែល ប៉ូលិសជំនាញកំពុងធ្វើកោសល្យវិច័យ និងស្រាវជ្រាវ តាមប្រមាញ់រកជនសង្ស័យ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត