កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា

ខេត្តសៀមរាប ៖ កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប បាន​ធ្វើការ​ស្តារ​ស្រះ​នៅ​ក្នុង​វត្ត​កន្ទួត​ខ្នារ​ក្រៅ ក្នុង​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដើម្បី​ទុក​ឱ្យ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​រស់នៅ​ជិត​នោះ​ប្រើប្រាស់ ។ ក្នុង​ការ​ស្តារ​នេះ គឺ​មាន​រយៈពេល​ចំនួន​៦​ថ្ងៃ ចាប់​គិត​ពី​ថ្ងៃ​ទី​២៦ មក ស្រាប់តែ​ដល់​ថ្ងៃ​ទី​៣១ ឧសភា ស្រាបតែ​ប្រទះ​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​រហូត​ដល់​៩​គ្រាប់ និង​មីន​ថ្មើរជើង​ចំនួន​៣​គ្រាប់ ។

មន្ត្រី​ស៊ី​ម៉ាក់​ដែល​ប្រចាំការ​នៅ​ស្រះ​ទឹក​វត្ត​កន្ទួត​ខ្នារ​ក្រៅ​បានឱ្យ​ដឹង​ថា យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំង​៩​គ្រាប់​នោះ គឺ​មាន​ប្រភេទ​គ្រាប់​បេ​៤០, គ្រាប់​បេ​៤១ និង​ប្រភេទ​គ្រាប់​ផ្លោង ។ ការ​រាវរក​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​តទៅ​ទៀត​នេះ សង្ឃឹមថានឹង​ជួប​ប្រទះ​នូវ​គ្រាប់​ផ្សេង​ៗ​ទៀត ។

ក្នុង​ឱកាស​នោះ​ដែរ នាយ​ឧត្តមសេនីយ៍​ខេ​ង សុមេធ ជា​មេបញ្ជាការ​កង​វិស្វកម្ម​តេ​ជោ​ហ៊ុន សែន សៀមរាប ក៏​បាន​ស្នើ​ឱ្យ​អង្គភាព​កំចាត់​មីន​ទី​៤​ស៊ី​ម៉ាក់ ប្រចាំ​ខេត្តសៀមរាប បន្ត​រាវរក​យុទ្ធ​ភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ស្រះ​កំពុង​ស្តារ​នោះ​បន្ត​ទៀត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ប្រតិបត្តិការ​ស្តារ​ស្រះ​ទឹក​នេះ ឱ្យ​បាន​ល្បឿន​កាន់តែ​ប្រសើ ។

នាយ​ឧត្តមសេនីយ៍ ខេ​ង សុមេធ បាន​បញ្ជាក់​ថា ក្នុង​ការ​ស្តារ​ស្រះ​នេះ​ដែរ លោក​មិន​បាន​ធ្វើការ​សន្យា​ជា​មុន​ទេ ព្រោះថា ស្រះ​នោះ​គោក​ហើយ​រាក់ បច្ចុប្បន្ន​មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ទឹកស្រះ​នោះ​បាន ដោយ​ហេតុផល​ចាំបាច់ ត្រូវ​តែ​ធ្វើការ​ស្តារ​ស្រះ​នេះ ឱ្យ​បាន​ជ្រៅ មុន​រដូវវស្សា​មក​ដល់​។

គួរ​បញ្ជាក់​ថា ស្រះ​ដែល​កំពុង​ស្តារ​ដោយ​កង​វិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប នេះ បាន​ចាប់​ដំណើរការ​តាំងពី​ល្ងាច​ថ្ងៃ​ទី​២៦ ឧសភា ឆ្នាំ​២០១៦ រហូត​ដល់​ថ្ងៃ​ទី​៣១​ឧសភា​ឆ្នាំ​២០១៦ នេះ ដោយ​ស្រះ​នោះ​មាន​ទំហំ​១៥០​ម៉ែត្រ​x ២០០​ម៉ែត្រ ជម្រៅ​ប្រមាណ​៤​ម៉ែត្រ ដែល​គ្រោង​បញ្ចប់​ការ​ស្តារ​នៅ​រយៈពេល​មួ​យស​ប្តា​ហ៍​ខាង​មុខ​ទៀត ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ទាក់ទងនឹងករណីមីនតោននេះដែរ គួរឲ្យអាណិតណាស់សម្រាប់ពលករខ្មែរម្នាក់ ពេលកំពុងដើរឆ្លងពីធ្វើការនៅ ប្រទេសថៃ មកដីខ្មែរវិញស្រាប់តែ គឺឈឺចាប់ខ្លាំងណាស់។

ហេតុការណ៍ជាន់មីននេះ បានកើតឡើងនៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅនៅចំណុច ច្រករបៀងព្រៃគប់ (ព្រុំដែនកម្ពុជា-ថៃ) ស្ថិតក្នងភូមិព្រៃគប់ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មន្រ្តីអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែត អាយុ ១៨ឆ្នាំ រស់នៅភូមិ គោកកក់ ឃុំស្វសាយចេក ស្រុកអង្គធំ ខេត្តសៀមរាប មុខរបរកម្មករ។ បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា

កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា

កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា

កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា

កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា

កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា

កំពុង​ស្តារ​ស្រះ​វត្ត ស្រាប់តែ​ភ្ញាក់​ព្រើត​ផ្អើល​គ្រប់​គ្នា