បើក​ម៉ូតូ​វ៉ា​ជែង​ចូល​ចំណែក​ផ្លូវ​រថយន្តៗ​បុក​របួសធ្ងន់​២​នាក់​ម្នាក់​ដាច់​ដៃ​និង​បាក់ជើង​ខ្ទេច​

ខេត្តកំពង់ឆ្នាំង​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ ដោយ​ម្នា​ក់បាន​ដាច់​ដៃ​ម្ខាង និង​បាក់ជើង និង​ម្នាក់ទៀត​របួសធ្ងន់ ក្រោយពី​គេ​ទាំង​២​នាក់​បាន​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​វ៉ា​ជែង ចូល​ចំណែក​ផ្លូវ​រថយន្ដ​ក្នុង​ទិ​ដៅ​ផ្ទុយគ្នា ហើយ​បាន​បុក​ចំ​ពី​ចំហៀង​រថយន្ត​ពេញទំហឹង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៤០ និង​៤១​ត្រង់ចំណុច​ស្ពាន​ទី​៤ ស្ថិតក្នុង​ភូមិ​ពោធិ​រិទ្ធី​ក្រៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​បានអោយដឹងថា​៖ ជនរងគ្រោះ​ទី​១​មានឈ្មោះ ស៊ីម រ៉ូ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ( របួស​ដាច់​ដៃ​ឆ្វេង និង​បាក់ជើង ) ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំ ពេញ​1CW4467 និង​អ្នក​ក​ទី​២​ជិះ​ពីក្រោយ​ឈ្មោះ ខេង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ របួសធ្ងន់ ដោយ​គេ​បើកបរ​ម៉ូតូ​ពី​ជើង​ទៅ​ត្បូង​បញ្ច្រាស់ទិស​គ្នា​ជាមួយ​រថយន្ត​ធុន​ធំ​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3A5241​។​

នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជិះ​ឌុប​គ្នា​ទំនងជា​មាន​ឧ​បស​គ្គ័​នៅ​ពីមុខ ក៏បាន​គេច​ជ្រុល​ចង្កូត​ទៅ​ឆ្វេង​ចូល​ចំណែក​រថយន្ត​ដែល​បាន​បើ​បរ​បញ្ច្រាសទិស​គ្នា បណ្តាលអោយ​ម៉ូតូ​គេ​បុក​ចូល​ចំ​ពី​ហៀ​ង​ខាងឆ្វេង​នៃ​កង​មុខ​រថយន្ត បណ្តាលអោយ​រថយន្ត​កិន​ម៉ូតូ និង​មុ​ស្សម្នាក់ ដាច់​ដៃ​ខាងឆ្វេង​មួយ​កំណាត់ និង​បាក់ជើង​ខ្ទេច និង​ម្នាក់ទៀត​ក៏​រងរបួស​ធ្ងន់​ដូចគ្នា​ដេក​ដួលរ​ណូ​ក រណែល នៅនឹងកន្លែង​កើតហេតុ ចំណែក​ម៉ូតូ​រង​ការខូចខាត​ទាំងស្រុង​។ ជនរងគ្រោះ​ត្រូវបាន​គេ​ដឹក បញ្ជូន ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ស្រុក​ឧ​ត្តុ​ង្គ និង​អាច​បន្តទៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ​។​

ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​ធុន​ធំ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ បាន​ចុះ​រត់​គេចខ្លួនបាត់ ដោយ​បន្សល់ទុក​រថយន្ត នៅ​កន្លែងកើតហេតុ​។ ចំពោះ​ម៉ូតូ និង​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​រក្សាទុក​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ស្វាយ ស្រុក​សាមគ្គី​មានជ័យ កសាង​សំណុំរឿង​បញ្ជូនបន្ត​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕ រិ​ទ្ធិ ជ័យ​

KA-03-05-2016-01 KA-03-05-2016-02 KA-03-05-2016-03 KA-03-05-2016-05