ទូរស័ព្ទដៃ ៥ ប្រភេទ ដែល​អាច​បង្ក​ជា​ជំងឺមហារីក​ខ្លាំងជាងគេ​

ទូរស័ព្ទដៃ ៥ ប្រភេទ ដែល​អាច​បង្ក​ជា​ជំងឺមហារីក​ខ្លាំងជាងគេ​

​សព្វថ្ងៃនេះ បច្ចេកវិទ្យា​ទូរស័ព្ទដៃ បាន​ធ្វើឲ្យ​ជីវិត​រស់នៅ​របស់​មនុស្ស​យើង កាន់តែ​មាន​ភាព​ស៊ីវីល័យ និង​ងាយស្រួល ព្រោះ​តែ​វា​អាច​ជួយ​យើង ដើម្បី​ទាក់ទង​មនុស្ស​នៅ​ឆ្ងាយ​ពី​គ្នា​បាន​។ យ៉ាងណាមិញ អ្វី​ដែល​ជា​ដំណឹង​អាក្រក់​នោះ​គឺថា វា​អាច​បង្កើត​ជា​ថ្នាំពុល​បន្តិច​ម្តងៗ នៅពេល​យើង​យក​វា Call ទៅ​នរណា​ម្នាក់​។

​វា​នឹង​បញ្ចេញ​កាំរស្មី Radi-frequency  Emectromagnetic ដ៏​គ្រោះថ្នាក់ ដែល​ធ្វើឲ្យ​រាងកាយ​យើង បឺត​ស្រូប​វា​ចូលទៅក្នុង​កោសិកា​បាន​។ នេះហើយ គឺជា​ហេតុផល​មួយ ដែល​ប្រជាជន​សព្វថ្ងៃ ជួប​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ច្រើន​។

នៅ​ពេល​អ្នក​និយាយ​គ្នា​តាម​ទូរស័ព្ទដៃ ទោះបីជា ៥ នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ ក៏​វា​គ្រប់គ្រាន់​សម្រាប់​ជះឥទ្ធិពល ដល់​កោសិកា​ខួរក្បាល​យើង​ដែរ​។ ម្លេះ​ហើយ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទដៃ គួរតែ​គោរព​ទៅ​តាម​ក្បួន​ណែនាំ យ៉ាង​តឹង​រឹង​របស់ SAR (Specific Absorption Rate) ឬ​ហៅ​ថា អត្រា​បឺត​ស្រូប​ពិសេស នៅ​ពេល​ពួកគេ ផលិត​ទូរស័ព្ទ​មួយគ្រឿងៗ​។ ចំពោះ​ការ​បឺត​ស្រូប​ខ្ពស់​ជាងគេ​នោះ​គឺ ១,៦ watts ក្នុង​មួយ Kg​។ តែ​ក៏​មាន​ទូរស័ព្ទ​មួយ​ចំនួន ផលិត​ឡើង​មាន​អត្រា SAR ខ្ពស់​ដល់​កម្រិត​នេះ​ដែរ​។

បើ​យោង​ទៅតាម CNET បានឲ្យដឹងថា ទូរស័ព្ទ ៥ ប្រភេទ​ខាងក្រោម​នេះ គឺ​មាន​កាំរស្មី​ខ្ពស់បំផុត ៖

  • ​Motorola Droid Ultra (SAR 1.54)
  • ​Motorola Droid Maxx (SAR 1.54)
  • ​Motorola Moto E (SAR 1.5)
  • ​Huawei Vitria (SAR 1.49)
  • ​Alcatel One touch Evolve (SAR 1.49)​។​

​អ្នក​គួរតែ​កាត់បន្ថយ ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត ជាពិសេស ក្មេងៗ​តែម្តង ព្រោះ​ពួកគេ​មានការ​ប្រឈម​ខ្លាំង នឹង​ដុំ​សាច់​ក្នុង​ខួរក្បាល ព្រោះ​ឆ្អឹងលលាដ៍ក្បាល​ពួកគេ អំណោយផល​ខ្លាំង​ក្នុងការ​ជ្រាបចូល នៃ​កាំរស្មី​បាន​ជ្រៅ​ជាង​។ តាមពិត ក្មេងៗ​ត្រូវ​បាន​ណែនាំ ឲ្យប្រើ​បច្ចេកវិទ្យា​នេះ តាំងពី​នៅ​ក្មេង​ម្លេះ ដូច្នេះ ពួកគេ​នឹង​ប្រឈម​ជំងឺមហារីក ខ្ពស់​ជាង​មនុស្ស​ពេញវ័យ​ឆ្ងាយ​ណាស់​។ មួយវិញទៀត ក្មេងៗ គឺជា​មនុស្ស​ដែល​ចំណាយ​ពេលវេលា​ច្រើន ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការប្រឈមមុខ​នឹង​កាត់បន្ថយ​វិញ នៅ​ពេល​អ្នក​ប្រើ​វិធី​ផ្ញើ​សារ តែ​ការនិយាយ​ទូរស័ព្ទ ឬ​ដាក់​វា​ក្នុង​ហោប៉ៅ អាច​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំងក្លា​។ វា​ត្រូវ​បាន​គេ​រកឃើញ​ទៀតថា ទូរស័ព្ទដៃ អាច​បណ្តាលឲ្យ​មាន​ដុំសា​ច់​ក្នុងអាង​ត្រគាក និង​មិន​អាច​មាន​កូន​បាន ដោយសារ​តែ​ដាក់​ទូរស័ព្ទ​ក្នុង​ហៅ​ប៉ៅ​យូរពេក​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី02 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។