អាហារជំនួយទាំងសុខភាព និង ជួយដល់សម្រស់ស្ត្រី

Videos


បន្លែផ្លែឈើដែលសំបូរទៅដោយវិតាមីន C ក្រៅពីផ្តល់ផលល្អសម្រាប់ប្រើក្នុងការបរិភោគហើយ វានៅថែមទាំងអាចជួយក្នុងផ្នែកសម្ភស្សថែមទៀត ។ នេះជាប្រភេទបន្លែ និង ផ្លែឈើដែលជួយផ្នែកសម្រស់ដែលអ្នកអាចធ្វើការជ្រើសរើសបរិភោគបានដូចជា ៖

  •  ស្បែក
    បើចង់ស្បែកស្អាត ត្រូវជ្រើសរើសបរិភោគបន្លែផ្លែឈើដែលសំបូរទៅដោយវិតាមីន C និង បេតាឃែរ៉ូទីន ដូចជាល្ហុង ក្រូច ត្របែក ការ៉ុត ល្ពៅ ។ ក្រៅពីនេះត្រូវផឹកទឹកឱ្យបានច្រើន និង ត្រូវចៀសវាងការបរិភោគអាហារដែលមានសារជាតិខ្លាញ់ច្រើន ។
  • សក់
    សក់ស្អាតដោយសារ សារធាតុ ស៊ីលីនៀម សម្រាប់អាហារដែលផ្តល់នូវសារជាតិនេះច្រើនជួយដល់សរសៃសក់ មានដូចជា ល្ងខ្មៅ អង្ករសំរូប សារាយសមុទ្រ ទឹកដោះគោ ខ្យងស្មិត ។ ក្រៅពីនេះបើចង់បរិភោគអាហារពេលសម្រន់ គប្បីជ្រើសរើសបរិភោគគ្រាប់ផ្កាឈូករដ្ឋ ស្ករសូកូឡា ក៏តែងផ្តល់ផលល្អដល់សរសៃសក់ដូចគ្នា ។
  • ភ្នែក
    អាហារដែលមានវិតាមីន A ច្រើន តែងជំនួយដល់ភ្នែកបានយ៉ាងល្អ ហេតុនេះគប្បីធ្វើការជ្រើសរើសបរិភោគ ត្រកួនប៉េងប៉ោះ ស្ពៃក្តោប និង កុំភ្លេចផឹកទឹកបន្លែ ផ្លែឈើ ដែលសំបូរទៅដោយវិតាមី A ព្រោះថាអាចការពារដល់កែវភ្នែកប្រសើរបំផុត ។
  • ធ្មេញ
    ធ្មេញរបស់យើងនឹងបានរឹងមាំបើបានទទួលកាល់ស្យូមច្រើន ។ សម្រាប់អាហារដែលផ្តល់កាល់ស្យូមច្រើនមានដូចជា ល្ងខ្មៅ បន្លែខាត់ណា ប្រូកខុលី ជាដើម ។
  • រូបរាងកាយ
    ថែរក្សារូបរាងកាយដោយការបរិភោគ អាហារដែលមានកាកសរសៃខ្ពស់ និង ពិសេសបរិភោគបន្លែដែលជួយជំរុញក្នុងការដុតបំផ្លាញថាមពល ។ អាហារដែលសំបូរទៅដោយកាកសរសៃទាំអនេះ មានដូចជា ល្ហុង សាលាដ ម្ទេសស្រស់ ម្ទេសផ្លោក ផ្លែគីវី ត្របែក និង រួមទាំងហាត់ប្រាណជាប់ជាប្រចាំនោះ នឹងអាចជួយដល់រូបរាងកាយរបស់អ្នកនឹងឡើងស្រឡូនស្រស់ស្អាតប្លែកភ្នែកពុំខាន ៕

                                                                                                                      ដេប៉ូ  ( Spicy )