ក្តៅ​អី​ប៉ុណ្ណឹង ?​!

មួ​យស​ប្តា​ហ៍​កន្លង មជ្ឈដ្ឋាន​ខ្លះ​បាន​យល់​ឃើញ​ថា នយោបាយ​នៅ​កម្ពុជា​ចាប់ផ្តើម​ឡើងក​ម្តៅ​ហើយ​...​ក្តៅ​ហើយ ! អ្នករក​ស៊ី​ធំ​ៗ​ខ្លះ​សម្ងំ​សិន​...​មិន​ហ៊ាន​បោះទុន​ធំ​ទេ​...​ខ្លាច​កម្តៅ​ន​យោ បាយ​...​។​ល​។​

មាន​ទស្សនៈ​ខ្លះ​ផ្លោង​ពាក្យ​ភ្លាម​ៗ​ថា ក្តៅ​អី​ប៉ុណ្ណឹង ? នឹក​ឡើង​វិញ​...​កាលពី​២​ឆ្នាំ​មុន ក្រោយ​ពេល​បោះ​ឆ្នោត​ថ្នាក់​ជាតិ​អាណត្តិ​ទី​៤...​បន្ទាប់​ពី​លទ្ធផល​ឆ្នោត​ចាញ់​...​អំពើ​កុបកម្ម​...​ការ​បះបោរ​ធំ​បាន​កើតឡើង​...​ទីលាន​ប្រជាធិបតេយ្យ​ក្លាយជា​ចំណាប់ខ្មាំង​របស់​គណបក្សប្រឆាំង​...​ការ​វាយ​កំទេច​...​ដុត​កំទេច​...​អំពើ​ហិង្សា​ក្លាយជា​ឈាម​ហូរ​នៅ​ផ្លូវ​វេ​ង​ស្រេង​...​ដុំ​ថ្ម​ជិត​១០​ម៉ែត្រគូប​នៅ​ការដ្ឋាន​សំណង់​មួយ​នៅ​ផ្លូវ​វេ​ង​ស្រេង​ក្លាយជា​អាវុធ​នៅ​រាយ​ប៉ាយ​លើ​ដងផ្លូវ​...​ស្នូរ​កាំភ្លើងខ្លី​វែង​លាន់ឮ​ទ្រហឹង​...​ប៉ូលិស ប៉េ​អឹ​ម និង​ទាហាន​ត្រូវ​ចេញ​មុខ​ទប់ទល់​...​ឈាម​ហូរ​...​នៅ​លើ​ស្ពាន​អាកាស​ក្បាលថ្នល់​...​ឈាម​ហូរ​...​វិនាសកម្ម​ក៏​មិន​តិច​ដែរ​... បាតុកម្ម​ក្លាយជា​កុបកម្ម​...​ជា​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​មួយ​...​ទាល់តែ​មាន​ឈាម​ហូរ ទើប​ចប់​និង​ស្ងប់ស្ងាត់ ។

សម័យ​ហ្នុ​ង​ហើយ​...​ទើបត្រូវ​គេ​ហៅ​ថា កម្តៅ​នយោបាយ​កើតឡើង​...​បក្ស​២​ប្រយុទ្ធ​គ្នា​ត្រូវ​បាន​រដ្ឋាភិបាលចាំផ្ទះ​ធ្វើ​ជា​អាជ្ញាកណ្តាល​...​ហើយ​ទាល់តែ​ឈាម​ហូរ​គួរ​ឱ្យ​ស្តាយ​...​ទើប​កម្តៅ​នយោបាយ​បាន​ត្រជាក់​ល្ហឹម​រហូត​មក ។

ពី​មុន​រឿង​បោះ​ឆ្នោត​ឈ្នះ​-​ចាញ់ គេ​ចោទ​ថា ជា​រឿង​នយោបាយ​...​ប៉ុន្តែ​ពេល​នេះ​តាម​ទស្សនៈ​របស់​អា​ឡេវ​ខ្ញុំ យល់​ថា មិនមែន​នយោបាយ​សុទ្ធ​ទេ​...​មិនមែន​ពូជ​នយោបាយ​សុទ្ធ​ទេ​...​វា​ជា​រឿង​«​លើ​គ្រែ​»​របស់​អ្នកនយោបាយ​...​បើ​សម្ងំ​ស្ងាត់​ៗ​លើ​គ្រែ​ត្រឹមតែ​«​បង​- អូន​»​វា​គ្មាន​អ្នក​ណា​ដឹង​ទេ​...​ប៉ុន្តែ​«​បង​និង​អូន​»​របស់​គាត់​វា​ធ្វើ​ឱ្យ​អ្នក​ដទៃ​ទៀត​«​របួស​»...​អ្នក​រង​របួស​កើតទុក្ខ​មិន​សុខចិត្ត ទើប​ធ្លាយ​អា​រឿង​លើ​គ្រែ​...​ធ្លាយ​រឿង​អ្នក​ជួយ​ទប់​ជើង​គ្រែ​...​ធ្លាយ​ធំ​ទៅ​ៗ...​ក្លាយជា​ដំបៅ​ហើម​ប៉ោង​...​ប៉ុណ្ណឹង​ហើយ​មិន​ឱ្យ​ពេទ្យវះកាត់​ព្យាបាល​ទៀត !

រឿង​កំ​ប៉េ​ក​កំប៉ុក​សោះ​...​ផ្អើល ដល់​ពួក​ស្បែក​ស​លើកគ្នា​មក​ជួយ​ទប់ ជើង​គ្រែ​ពី​ចម្ងាយ ស្រែ​កថា នយោបាយ ឡើងក​ម្តៅ​ហើយ​...​គួរ​បន្ថយកម្តៅ​ផង ! គួរ​ឱ្យ​អស់សំណើច​ដែរ​...​ឱ ! អ្នក​ទប់​ជើង​គ្រែ​អើយ​...​ក្តៅ​អី​ប៉ុណ្ណឹង ?

អា​ឡេវ