មុន​នេះ​បន្តិច​ ACU បញ្ជូន​លោក​មេ​ធាវី ពេជ រតនា មក​ដល់​តុលា​ការ​ហើយ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​កោះ​សន្តិ​ភាព​បាន​ឱ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា នៅ​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក ​ថ្ងៃទី​២ មិថុនា ២០១៦ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ (ACU) បាន​បញ្ជូន​លោក​មេធាវី ពេជ រតនា មក​ដល់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​សាក​សួរ​ និង​ចោទ​ប្រកាន់​ ។