​​រញ្ជួយ​ដី​​​​​៦,៥​រិច​ទ័រ ​​នៅ​ឥណ្ឌូណេស៊ី​ញ័រ​ដល់​សិង្ហបុរី​​ព្រឹក​នេះ

គ្រោះរញ្ជួយដីកម្រិត ៦,៥រិចទ័រ បានកើតឡើងនៅក្បែរកោះស៊ូម៉ាត្រា របស់ឥណ្ឌូណេស៊ី នាវេលាព្រឹកព្រលឹមថ្ងៃទី២ ខែមិថុនា។ នេះបើតាមឧបករណ៍វាស់ស្ទង់ភូមិសាស្ត្រអាមេរិក (USGS)

រញ្ជួយដីដំបូងមានកម្រិត ៦,២រិចទ័រ ដែលកម្លាំងរញ្ជួយចំណុចកណ្ដាលមានចម្ងាយ ១៥៥គីឡូម៉ែត្រភាគខាងត្បូងទីក្រុង Padang នៃខេត្តស៊ូម៉ាត្រាខាងលិច និងជម្រៅ ៤០គីឡូម៉ែត្រ។ ភ្លាមៗក្រោយរញ្ជួយមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាត និងរបួសនៅឡើយទេ។

ការរញ្ជួយបានកើតឡើងនៅម៉ោង ៥៖៥៦នាទី ខណៈមនុស្សជាច្រើនកំពុងគេងលង់លក់។ សាក្សីម្នាក់រៀបរាប់ថា កម្លាំងរញ្ជួយមានរយៈពេល ៣០វិនាទី តែប្រជាជនភ័យស្លន់ស្លោនាំគ្នារត់ចេញពីផ្ទះទៅកាន់ដងផ្លូវស្ទើរគ្រប់ៗគ្នា ហើយអ្វីៗបានប្រែមករកភាពប្រក្រតីវិញយ៉ាងរហ័ស។

រញ្ជួយដីនេះទៀតសោត បានរំញ័រដល់សិង្ហបុរី ជាប្រទេសជិតខាងចំនួន ៧កន្លែង តែមិនធ្ងន់ធ្ងរ និងមិនមានការព្រមានពីរលកយក្សស៊ូណាមិឡើយ៕

ប្រភព៖ sabay

  • ​​រញ្ជួយ​ដី​​​​​៦,៥​រិច​ទ័រ ​​នៅ​ឥណ្ឌូណេស៊ី​ញ័រ​ដល់​សិង្ហបុរី​​ព្រឹក​នេះ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កំសាន្ត
Tags: