កាយវិការ​ដ៏​​ស្ញប់ស្ញែង​របស់​ Ronaldo​ ស្ទើរតែ​ធ្វើឲ្យ​កីឡាករ​ Atletico Madrid​ យំ​

Cristiano Ronaldo កីឡាករឆ្នើមជើងចាស់របស់ Real Madrid បានសុតបាល់ប៉េណាល់ទីជ័យជំនះឲ្យក្រុម កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះ ដោយយកឈ្នះគូប្រជែង Atletico Madrid ក្នុងការប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រ។

ទន្ទឹមគ្នានោះមានសារព័ត៌មានជាច្រើន បានធ្វើការផ្សព្វផ្សាយពីការលើកពានរបស់ក្រុមយក្សនៅអេស្ប៉ាញមួយនេះ តែយ៉ាងណាមិញពួកគេបានមើលរំលងសកម្មភាព ដ៏គួរឲ្យជក់ចិត្ត និងរំជួលចិត្តមួយ ក្រោយពេលការប្រកួតបានបញ្ចប់។

ក្នុងនោះ Cristiano Ronaldo បានធ្វើការលួងលោមដល់កីឡាករបារាំងរូបនេះ ហើយរូបគេក៏បាននិយាយពាក្យលើកលើកទឹកចិត្តមួយចំនួន ដល់ Griezmann ទៀតផង ទន្ទឹមគ្នានោះមើលទៅកីឡាករឆ្នើម Atletico រូបនេះ ដូចចង់យំទៀតផងក្រោយពេលត្រូវបាន Ronaldo ធ្វើកាយវិការបែបនេះ ចំពោះខ្លួន។

គួរបញ្ជាក់ផងដែរថា ពីមុនមកមានមនុស្សមួយចំនួនតែងនិយាយថា Ronaldo ជាមនុស្សក្រអឺតក្រទម តែបើតាមមើលសកម្មភាពនេះហើយ ពាក្យនេះគឺហាក់ដូចជាមិនសក្ដិសមឡើយ។

កាយវិការ​ដ៏​​ស្ញប់ស្ញែង​របស់​ Ronaldo​ ស្ទើរតែ​ធ្វើឲ្យ​កីឡាករ​ Atletico Madrid​ យំ​

ផ្តល់សិទ្ធិដោយ KQube

មតិយោបល់របស់ប្រិយមិត្ត

  • កាយវិការ​ដ៏​​ស្ញប់ស្ញែង​របស់​ Ronaldo​ ស្ទើរតែ​ធ្វើឲ្យ​កីឡាករ​ Atletico Madrid​ យំ​已关闭评论
  • 44 views
  • Hide Sidebar
    A+
Publish on:2016/06/02  Category:កីឡា  ព័ត៌មាន
Tags: