តារា​សម្ដែង​ម្នាក់ លេប​ថ្នាំ​​សម្លាប់​ខ្លួន ក្រោយ​សង្សារ​សុំ​បែក

តារា​សម្ដែង នៅ ណាវីន ដែល​ល្បី​បង្កាត់​ភ្លើង​ស្នេហ៍​យ៉ាង​ស្អិតល្មួត​ជា​មួយ​លោក ទិត្យា ធិរាជ ជា​តារា​សម្ដែង​ដូច​គ្នា​នោះ ថ្មីៗ​នេះ​បាន​​ឈាន​ដល់​ផ្លូវ​បំបែក​ហើយ ភាគី​ខាង​ស្រី​បាន​សម្រេច​ចិត្ត​លេប​ថ្នាំ​សម្លាប់​ខ្លួន ប៉ុន្តែ​​មាន​​មិត្តភ័ក្ដិ​ជួយ​សង្រ្គោះ​ជីវិត​ទាន់​ពេល​​វេលា។

 

តារា​សម្ដែង​ម្នាក់ លេប​ថ្នាំ​​សម្លាប់​ខ្លួន ក្រោយ​សង្សារ​សុំ​បែក

 

ហេតុការណ៍​លេប​ថ្នាំ​សម្លាប់​ខ្លួន​​ខាង​លើ​បាន​កើត​ឡើង​កាល​ពី៣ថ្ងៃ​មុន​នេះ នៅ​​ឯ​ទឹក​ដី​ខេត្តបាត់ដំបង គ្រា​ដែល​​អ្នក​ទាំង២​ទៅ​ថត​​ខ្សែភាពយន្ត​ឲ្យ​ផលិតកម្ម​មួយ។  នៅ ណាវីន បាន​ប្រាប់​ថា មូលហេតុ​ដែល​នាំ​ឲ្យ​នាង​សម្រេច​ចិត្ត​ធ្វើ​បែប​នេះ ក៏​ព្រោះ​តែ​ខ្លួន​ខឹង​នឹង​សង្សារ​​ខ្លាំង​ពេក ត្បិត​​អី​​កន្លង​មក​អ្នក​ទាំង​២ ​ធ្លាប់​បាន​សន្យា​ជា​មួយ​គ្នា​ថា នឹងរៀបការ​ជា​មួយ​គ្នា​​ថែម​​ទៀត​ផង។ “បង​គិត​មើល គេ​​សុំ​ខ្ញុំ​បែក ខ្ញុំ​ខុស​អី? យើង​សន្យា​​​នឹង​គ្នា​ថា រស់​​នៅ​ជា​​មួយ​គ្នា​ រៀប​ការ​ជា​មួយ​គ្នា ខ្ញុំ​ដាក់​ចិត្ត​ស្រលាញ់​គាត់​ស្ទើរ​លេប ដល់​ពេល​គាត់​ធ្វើ​ដាក់​ខ្ញុំ​​អី​ចឹង ​ខ្ញុំ​លែង​ចង់​រស់​ទៀត​ហើយ”  នៅ ណាវីន លើក​ឡើង​​ទាំង​ទឹក​ភ្នែក។

 

តារា​សម្ដែង​ម្នាក់ លេប​ថ្នាំ​​សម្លាប់​ខ្លួន ក្រោយ​សង្សារ​សុំ​បែក

 

នាង​បន្ត​ថា៖”  ​ខ្ញុំ​លេប​ថ្នាំ​​ងងុយដេក​អស់​​ជាង១០គ្រាប់ ធ្វើ​ឲ្យ​សន្លប់ ហើយ​ពេល​ដែល​ដឹង​ខ្លួន​ ស្រាប់​តែ​នៅ​មន្ទីរពេទ្យ​តែម្ដង” ។

 

បច្ចុប្បន្ន តារា​ស្រី​មាន​កំណើត​មក​ពី​ខេត្ត កំពង់ធំ​ម្នាក់​នេះ​មាន​សុខភាព​ដូច​ដើម​វិញ​ហើយ ដោយ​នាង​បាន​សន្យា​នឹង​ខ្លួន​ឯង​ថា ឈប់​គិត​ខ្លី​បែប​នេះ​ទៀត​ហើយ។ ចំពោះ​រឿង​ស្នេហា​​​វិញ​នៅ ណាវីន បញ្ជាក់​ថា បណ្ដោយ​ទៅ​តាម​ការ​សម្រេច​ចិត្ត​​​ភាគី​ខាង​ប្រុស​ចុះ ព្រោះ​ស្នេហា​មិន​អាច​បង្ខំ​បាន​ឡើយ ប៉ុន្តែ​សម្រាប់​ចិត្ត​នាង​នៅ​តែ​ស្រលាញ់ លោក ទិត្យា ធិរាជ ដដែល ទោះបីជា​​បុរស​ម្នាក់​នេះ​ធ្លាប់​​ធ្វើ​​បាប​ចិត្ត​នាង​យ៉ាងណា​ក៏​ដោយ៕

 

តារា​សម្ដែង​ម្នាក់ លេប​ថ្នាំ​​សម្លាប់​ខ្លួន ក្រោយ​សង្សារ​សុំ​បែក

 

តារា​សម្ដែង​ម្នាក់ លេប​ថ្នាំ​​សម្លាប់​ខ្លួន ក្រោយ​សង្សារ​សុំ​បែក

 

អត្ថបទ៖ ខុត សីហា
រូបថត៖ ផ្ដល់ឲ្យ