Minzy មិន​ទាន់​ចង់​ត្រលប់​ចូល​សិល្បៈ ចង់​សិក្សា​បន្ត​សិន

Minzy អតីត​តារា​ចម្រៀង​ប្អូន​ពៅ​របស់​ក្រុម​ចម្រៀង 2ne1 មិន​ទាន់​ចង់​ត្រលប់​មក​ឆាក​ចម្រៀង​វិញ​នោះ​ទេ ប៉ុន្តែ​ចង់​ផ្ដោត​អារម្មណ៍​លើ​ការ​សិក្សា​របស់​ខ្លួន​ជាង។

 

Minzy មិន​ទាន់​ចង់​ត្រលប់​ចូល​សិល្បៈ ចង់​សិក្សា​បន្ត​សិន

 

កាល​ពី​ថ្ងៃ​ទី ៣១​ខែ​ឧសភា Music Works តំណាង​ក្រុមហ៊ុន​របស់​តារា​ចម្រៀង Minzy បាន​និយាយ​ពី​គម្រោង​នា​ពេល​បច្ចុប្បន្ន​របស់​តារា​​ថ្មី​របស់​ខ្លួន។ តំណាង​របស់​ផលិតកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា៖ “សម្រាប់​ពេល​នេះ Minzy កំពុង​ផ្ដោត​អារម្មណ៍​លើ​ការ​សិក្សា​របស់​នាង ដូចនេះ​ហើយ ពួក​យើង​មិន​ទាន់​គិត​ដល់​ការ​ត្រលប់​មក​វិញ​របស់​នាង​នោះ​ទេ។ ពួក​យើង​នឹង​ចាប់​ផ្ដើម​និយាយ​ពី​គម្រោង​នេះ នៅ​ពេល​នាង​វ៉ាកង​នៅ​ខែ​មិថុនា”។ គួរ​បញ្ជាក់​​ដែរ​ថា សព្វ​ថ្ងៃ​នេះ Minzy គឺ​ជា​និស្សិត​ឆ្នាំ​ទី​៣​នៃ​មហាវិទ្យាល័យ Baekseok៕

 

ចុចអាន៖Minzy សរសេរ​សារ​ដ៏​មាន​ន័យ​១​សន្លឹក​សុំទោស​អ្នក​គាំទ្រ ក្រោយ​ចេញ​ពី​ 2NE1

ចុចអាន៖ក្រុម​ចម្រៀងKPOP ខ្លាំង​ៗ​៥​ក្រុម ដែល​បាត់បង់​សមាជិក​ក្នុង​ដើម​ឆ្នាំ​២០១៦

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop