ទីបំផុត​​ស្នេហា​រវាង​ Taylor Swiftនិង​មិត្ត​ប្រុស​ដើរ​ដល់​ផ្លូវ​បំបែក

តារា​ចម្រៀង​ប៉ុបអាមេរិក Taylor Swift និង​មិត្ត​ប្រុស​ជា​ DJ Calvin Harris  បាន​ផ្ដាច់​ចំណង​ស្នេហា​ជាមួយ​គ្នា​ហើយ ក្រោយ​ទាក់ទង​គ្នា​អស់រយៈ​ពេល​១៥​ខែ។ នេះ​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន  People។ ​

 

ទីបំផុត​​ស្នេហា​រវាង​ Taylor Swiftនិង​មិត្ត​ប្រុស​ដើរ​ដល់​ផ្លូវ​បំបែក

 

 

​តាម​ប្រភព​ជិតស្និទ្ធ​បាន​ប្រាប់​ទៅ​ People ថា៖”​វា​មិនមែន​ជា​ការ​សម្ដែង​ទេ។ ពួក​គេពិត​ជា​ចង់​ចែក​ផ្លូវ​គ្នា​​ដើររៀងៗខ្លួនមែន”។ យ៉ាងណាក្ដី ប្រភព​និង​សាមី​ខ្លួន​​ផ្ទាល់​មិន​ទាន់​ចេញ​មក​បញ្ជាក់​​ពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​បញ្ចប់​ស្នេហ៍​ដែល​ខំ​សាង​ជាង​១​ឆ្នាំ​នេះ​ទេ។

 

វា​ជា​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ដែរ ព្រោះ​តារា​ចម្រៀង​វ័យ​២៦​ឆ្នាំ​និង Djវ័យ​៣២​ឆ្នាំ​ទើប​តែ​គម្រប់​ខួប​ស្នេហា​១​ឆ្នាំ​កាល​ពី​ខែ​មីនា ដោយ​ទៅ​កម្សាន្ត​នៅ​​សមុទ្រ​ជាមួយ​គ្នា។ កាល​ពី​ខែ​ មេសា Taylorធ្លាប់​បាន​បង្ហើប​រឿង​ខ្លះ​ពី​ទំនាក់ទំនង​ស្នេហ៍​ទៅ​កាន់​ទស្សនាវដ្ដី Vogue​ថា៖”ខ្ញុំ​ព្រម​ទទួល​​​ទាំង​អស់​ប្រសិន​មាន​អ្វី​កើតឡើង។ បច្ចុប្បន្ន​​ទំនាក់ទំនង​ស្នេហា​​របស់​ខ្ញុំ​​ពិត​ជា​អស្ចារ្យ”៕

 

ទីបំផុត​​ស្នេហា​រវាង​ Taylor Swiftនិង​មិត្ត​ប្រុស​ដើរ​ដល់​ផ្លូវ​បំបែក

 

ចុចអាន៖Taylor Swift លេង​ឈុត​ប៊ីគីនី​​​ បង្ហាញ​ភាព​ផ្អែមល្ហែម​ជាមួយ​មិត្ត​ប្រុស​លើ​ឆ្នេរ​ខ្សាច់

 

ប្រែសម្រួល៖​ ហេង សុធារិទ្ធិ
ប្រភព៖ billboard